Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៣ សុកអង្គរធំ និងស្រុកបន្ទាយសី !

ដោយ Pothe Thun
20/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៣ សុកអង្គរធំ និងស្រុកបន្ទាយសី !
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាប បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៣ នៅស្រុកអង្គរធំ និងស្រុកបន្ទាយសី្រ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ទីតាំងប្រារព្ធវេទិកានៅបរិវេណសាលាស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សំរិទ្ធ អភិបាលរង នៃគណ:អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រី មេបញ្ជាការ មេបញ្ជការរង កងកំលាំងប្រដាប់អាវុធគ្រប់ ប្រធានមន្ទីរ-អង្គភាពពាក់ពន្ធ័ជុំវិញខេត្ត សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។ អង្គវេទិកាគោលដៅទី៣ នេះ មានអាជ្ញាធរស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋ អញ្ជើញចូលរួមសរុបចំនួន ៤៦១នាក់ ស្រី ១២១នាក់ ក្នុងនោះ៖ ស្រុកអង្គរធំ ១៩៧នាក់ ស្រី ៦២នាក់ និងស្រុកបន្ទាយស្រី ១៥៦នាក់ ស្រី ៤៥នាក់ វាគ្មិនមកពីថ្នាក់ដឹកនាំស្ថាប័ន មន្ទីរ -អង្គភាពជុំវិញខេត្តចំនួន ១០៨នាក់ ស្រី ១៤នាក់។

ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ធ្វើឡើង ក្នុងគោលបំណង ដើម្បីបានជួបបងប្អូនប្រជាពលរដ្ឋ ចង់ដឹងសុខទុក្ខ និងស្ថានភាពប្រចាំថ្ងៃនៅតាមមូលដ្ឋាន។ ជាមួយគ្នានេះដែរ ក៏ចង់ឲ្យបងប្អូនលើកឡើងនូវបញ្ហាទាំងឡាយ ដែលកើតមានជាសំណួរ សំណូមពរ ដែលជាក្តីកង្វល់ បញ្ហាប្រឈម ឬសំណូមពរអ្វីមួយ ដាក់ជូនថ្នាក់ដឹកនាំ សម្រាប់ធ្វើការដោះស្រាយ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងសេចក្តីសុខ សុវត្ថិភាពរបស់យើង។

ក្នុងនាមរដ្ឋបាលខេត្ត លោកលី សំរិទ្ធ មានប្រសាសន៍ថា អាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់បម្រើបងប្អូនប្រជាពលរដ្ឋ បានយ៉ាងច្រើន និងល្អប្រសើរជាទីបំផុត ក្នុងរយ:កាលកន្លងមកនេះ។ លោកអភិបាលរងខេត្ត បន្តថា នៅពេលនេះ អង្គវេទិកាទាំងមូល សូមលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ បញ្ចេញមតិយោបល់ និងបញ្ហាប្រឈមនានាដែលកើតមាននៅមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយឲ្យបានល្អប្រសើរនិងទាន់ពេលវេលា ក្នុងការចូលរួមដោះស្រាយបញ្ហាសង្គមប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមរយ:កិច្ចពិភាក្សា ពិគ្រោះយោបល់យ៉ាងសកម្មផុលផុសពេញមួយព្រឹកនេះ ឯកឧត្តមអ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា អង្គវេទិកាទទួលបានលទ្ធផលដូចខាងក្រោម៖ អង្គវេទិកាទទួលបានសំណួរ និងកង្វល់ផ្ទាល់មាត់ពីបងប្អូនប្រជាពលរដ្ឋ ១១សំណួរ -សំណូមពរ ហើយវាគ្មិនបានបំភ្លឺទាំង ១១សំណួរ-សំណូមពរ ដោយឡែកសំណួរ-សំណូមពរជាលាយលក្ខ័អក្សរមិនទាន់បានឆ្លើយបំភ្លឺមានចំនួន ៣៣សំណួរ និងសំណូមពរ។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តម តាងនាមក្រុមប្រឹក្សា និងគណ:អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វាគ្មិន តំណាងមន្ទីរ-អង្គភាពនានាក្នុងខេត្ត ដែលបានធ្វើការបកស្រាយ បំភ្លឺឆ្លើយតបទៅនឹង សំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរ សូមជម្រាបជូនដល់ម្ចាស់ សំណួរ បងប្អូនប្រជាពលរដ្ឋជ្រាបថា អង្គវេទិកាសូមរក្សាសិទ្ធិរក្សាទុកសំណួរ និងកង្វល់ ក្នុងអង្គវេទិកា នាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្ត និងយកសំណួរ និងកង្វល់ទាំងនេះ ទៅពិនិត្យ ពិភាក្សាក្នុងក្របខណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយលក្ខណ៏ អក្សរដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ ហើយធ្វើការផ្សព្វផ្សាយជូនតាមរយ:មេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ។ ឯកឧត្តមមានជំនឿជឿជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ពិតជាជំហានរីកចម្រើនថ្មីបន្ថែមទៀត សម្រាប់រដ្ឋបាលខេត្តសៀមរាប ក្នុងការអនុវត្តមុខងាររបស់ខ្លួនស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្ត នៅថ្នាក់មូលដ្ឋានឱ្យកាន់តែរឹងមាំ និងទូលំទូលាយថែមទៀត។ ក្រោយពីបានស្តាប់ សំណូមពរ កង្វល់ របស់សហគមន៍មូលដ្ឋាន រដ្ឋបាលខេត្តនឹងនាំយកនូវ សំណូមពរ-កង្វល់ទាំងនេះ ដើម្បីធ្វើការពិនិត្យ ពិចារណា និងដោះស្រាយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិតរបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក នៃខេត្តសៀមរាបឈានទៅកាត់បន្ថយភាពក្រីក្រ។ ការអញ្ជើញចូលរួមគាំទ្រពីគ្រប់ផ្នែកពាក់ព័ន្ធ នាឱកាសនេះ អង្គវេទិកា ទាំងមូលមានសុទិដ្ឋិនិយមថា វប្បធម៌ នៃការចូលរួមកាន់តែមានវឌ្ឍនភាព៕

អត្ថបទ និងរូបភាព: លោកស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន!!!

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្កសៀមរាប អាណត្តិទី៣ឆ្នាំ២០១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការអភិវឌ្ឍយុវជន គឺជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ 

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការអភិវឌ្ឍយុវជន គឺជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ 

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប អំពាវនាវដល់គ្រប់សាសនាទាំងអស់ក្នុងខេត្ត ចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពាននានា

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប អំពាវនាវដល់គ្រប់សាសនាទាំងអស់ក្នុងខេត្ត ចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពាននានា

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម៣ខ្សែ ក្នុងឃុំពង្រលើ បានប្រកាសដាក់ឲ្យដេញថ្លៃ និងរួចរាល់ជាស្ថាពរ

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម៣ខ្សែ ក្នុងឃុំពង្រលើ បានប្រកាសដាក់ឲ្យដេញថ្លៃ និងរួចរាល់ជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.