Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការអភិវឌ្ឍយុវជន គឺជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ 

ដោយ Pothe Thun
21/12/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងពិធីបើកការបោះជំរំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ « ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ » នាជើងភ្នំគូលែន ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីរាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអភិវឌ្ឍយុវជន គឺជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ជាពិសេសបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការអភិវឌ្ឍធនធានសមត្ថភាពយុវជន ដើម្បីក្លាយជាសសរទ្រូងប្រទេសជាតិ តាមរយ:ការផ្តល់ការអប់រំប្រកបដោយគុណភាព សមធម៌ និងជំនាញ ដែលឆ្លើយតបទៅនឹងទីផ្សារការងារ ទាំងនៅក្នុងប្រទេស និងនៅក្នុងតំបន់។

ឯកឧត្តមបណ្ឌិត មានប្រសាសន៍បន្តថា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍយុវជនកម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា» ដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការប្រមូលផ្តុំកម្លាំងគ្រប់មជ្ឈដ្ឋាន សំដៅរួមចំណែកអភិវឌ្ឍយុវជនឱ្យកាន់តែមានលក្ខណ:សម្បត្តិវិជ្ជមាន និងផ្តល់ឱកាសដល់យុវជន ក្នុងការអភិវឌ្ឍជំនាញ ប្រកបដោយសក្តានុពលរបស់ខ្លួន ទាំងនៅក្នុងការទទួលបានការអប់រំលើមុខរបរការងារ ការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងការចូលរួមចំណែកអភិវឌ្ឍគ្រួសារ សហគមន៍ ប្រទេសជាតិ និងពិភពលោក។ ស្ថិតក្នុងបរិការណ៍នៃការវិវត្តខាងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងពិភពលោកនាពេលបច្ចុប្បន្ន កម្ពុជាក៏កំពុងផ្តោតការបណ្ដុះបណ្ដាលយុវជន គ្រប់ជំនាញ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ២០៣០។ កម្ពុជាមានតម្រូវការចាំបាច់ក្នុងការប្រើប្រាស់សក្តានុពលពេញលេញរបស់មនុស្សគ្រប់ជំនាន់ ជាពិសេសកម្លាំងយុវជន។ ក្នុងនោះទាមទារឱ្យយើងទាំងអស់គ្នាត្រូវតែសហការគ្នា ដើម្បីជំរុញទំនាក់ទំនង និងភាពជាដៃគូអន្តរជំនាន់ប្រកបដោយភាពសកម្ម និងដោយស្មើភាពគ្នា ព្រោះថាយុវជនម្នាក់ៗ គឺពិតជាតួអង្គដ៏សំខាន់។

ក្នុងឱកាសនោះដែរ លោក អុឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការបោះជំរុំរបស់យុវជននាពេលនេះ បានបង្ហាញនូវសាមគ្គីភាពអន្តរជំនាន់ និងធ្វើឱ្យការប្រាស្រ័យទាក់ទង និងការយល់ពីគ្នាទៅវិញទៅមកកាន់តែប្រសើររវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ជាពិសេសការដកពិសោធន៍ ការចែករំលែកចំណេះដឹងឲ្យគ្នាបានយ៉ាងល្អប្រសើរ។ លោកអភិបាលរងខេត្ត បន្តថា ការរក្សាគុណតម្លៃសង្គម ភាពបត់បែនសម្រាប់ការផ្លាស់ប្តូរថ្មីៗ ការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយចីរភាពកាន់តែប្រសើរឡើងនៃសមភាពអន្តរជំនាន់។ ដូច្នេះការបោះជំរំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ» ដែលបានរៀបចំឡើងដោយគណ:កម្មការអន្តរក្រសួង ហើយមានក្រសួងអប់រំ យុវជន និងកីឡាជាអ្នកដឹកនាំ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព និងបណ្តុះបណ្តាលយុវជនលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំបែបឌីជីថលក្រោមក្របខណ្ឌនៃគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា (២០២២-២០៣៥)។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកអភិបាលរងខេត្ត មានប្រសាសន៍បន្ថែមថា ជាមួយនឹងយុទ្ធសាស្ត្រកំណែទម្រង់នេះដែរ យុវជននឹងទទួលបានការបណ្តុះបណ្តាលជំនាញ ការបង្កើតគំនិតថ្មី ឱកាសការងារល្អ និងអាជីពសមរម្យក្នុងយុគសម័យបដិវត្តឧស្សាហកម្ម៤.០ ។ ជាមួយគ្នានោះយុវជនក៏នឹងទទួលបាននូវទម្រភ្ជាប់ទំនាក់ទំនង ការបណ្តុះស្មារតីសហគ្រិនភាពបែបឌីជីថល ភាពជាអ្នកដឹកនាំក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយទេសចរណ៍ និងបំណិតជីវិតក្នុងយុគសម័យរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន។ ដោយឡែកសម្រាប់ការបោះជំរំយុវជនជាសាកលលើកទី៨ នេះដែរ ក៏ជាបទពិសោធន៍ថ្មីមួយបន្ថែមទៀតដល់ប្អូនៗយុវជនរបស់យើង ជុំវិញការរស់នៅជាក្រុម ប្រៀបដូចជាគ្រួសារតែមួយ ស្របតាមប្រសាសន៍សម្តេចតេជោ កម្ពុជាក្រោមដំបូល” សន្តិភាព ” ពេញលេញ។

គួរឲ្យដឹងថា បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានយុវជន ការបោះជំរំយុវជនជាសាកលបានចាប់ផ្តើមតាំងពីឆ្នាំ២០១០ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ហើយក្នុងឆ្នាំ២០២១ ដើម្បីផ្តល់ឱកាសដល់យុវជននៅតាមរាជធានី ខេត្តបានជួបជុំ អគ្គនាយកដ្ឋានយុវជនបានធ្វើទំនើបកម្មលើកម្មវិធី និងទម្រង់នៃការបោះជំរំយុវជនជាសាកលលើកទី៧ តាមទម្រង់ឌីជីថល និងបច្ចេកវិទ្យាព័ត៌មានទាំងស្រុង។ ដោយឡែកសម្រាប់ការបោះជំរំយុវជនជាសាកលលើកទី៨ នៅឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅរយ:ពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៤ ខែធ្នូ ឆ្នាំ២០២២ ដែលមានចំនួនយុវជនចូលរួមសរុប ១៨៣នាក់ មកពី ២៥រាជធានី ខេត្ត ក្នុងនោះយុវជនជាប្រតិភូចំនួន ១៥៣នាក់ និងយុវជនស្ម័គ្រចិត្ត ៣០នាក់ផងដែរ៕

អត្ថបទ និងរូបភាព: លោកអ៊ុន ណារាជ្យ និងលោកជា ស្រស់ កែសម្រួលដោយ លីវ សុខុន!!!

Tags: ក្រសួងអប់រំយុវជន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប អំពាវនាវដល់គ្រប់សាសនាទាំងអស់ក្នុងខេត្ត ចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពាននានា

គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប អំពាវនាវដល់គ្រប់សាសនាទាំងអស់ក្នុងខេត្ត ចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការរំលោភបំពាននានា

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម៣ខ្សែ ក្នុងឃុំពង្រលើ បានប្រកាសដាក់ឲ្យដេញថ្លៃ និងរួចរាល់ជាស្ថាពរ

គម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម៣ខ្សែ ក្នុងឃុំពង្រលើ បានប្រកាសដាក់ឲ្យដេញថ្លៃ និងរួចរាល់ជាស្ថាពរ

ទីផ្សារវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកទេសចរ នៅក្នុងខេត្ដសៀមរាប ចាប់ផ្ដើមកំរើកឡើងវិញ !

ទីផ្សារវត្ថុអនុស្សាវរីយ៍សម្រាប់អ្នកទេសចរ នៅក្នុងខេត្ដសៀមរាប ចាប់ផ្ដើមកំរើកឡើងវិញ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.