Sunday, February 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសមាគមទ្រទ្រង់ពន្លឺព្រះធម៌កម្ពុជា

ដោយ Pothe Thun
19/12/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
57
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អគារមជ្ឈមណ្ឌលកណ្តាលនៃសមាគមទ្រទ្រង់ពន្លឺព្រះធម៌កម្ពុជាសាងសង់អំពីថ្ម ឥដ្ឋ ស៊ីម៉ង និងដែក កម្ពស់៣ជាន់ មានទំហំទទឹង២១ម និងបណ្តោយ៤០ម ចំណាយថវិកាអស់ប្រមាណជា៤៣ម៉ឺនដុល្លារអាមេរិក ស្ថិតក្នុងភូមិតាគង់ សង្កាត់សំបួរក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព លោកអ៊ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងវត្តមាន ព្រឹទ្ឋាចារ្យ និងក្រុមប្រតិភូមកពីសមាគមសែងថាំសងឡានៃប្រទេសថៃ និងតំណាងសមាគមទ្រទ្រង់ពន្លឺព្រះធម៌ពិភពលោក មកពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន មន្ត្រីនៃអង្គភាពមន្ទីរពាក់ព័ន្ឋក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ជាច្រើនផងដែរ។

នេះជាសមិទ្ឋផលដំបូងគេនៅក្នុងប្រទេសម្ពុជា ដែលកើតឡើងពីការជួយជ្រោមជ្រែងចូលរួមរបស់ព្រឹទ្ឋាចារ្យ រៀមច្បង តាមរយៈមូលនិធិសែងថាំសងឡាប្រទេសថៃ នៃសមាគមទ្រទ្រង់ពន្លឺព្រះធម៌ពិភពលោក ដែលមានសាខានៅតាមបណ្តាប្រទេសអាស៊ានទាំង១០ព្រមទាំងប្រទេសមួយចំនួនទៀត និងសមាគមទ្រទ្រង់ពន្លឺព្រះធម៌កម្ពុជា ព្រមទាំងសប្បុរជនទាំងក្នុងនិងក្រៅប្រទេសផងដែរ។

លោក ព្រំ សម្បត្តិ ប្រធានសមាគមទ្រទ្រង់ពន្លឺព្រះធម៌កម្ពុជា ថា៖អគារនេះជាមជ្ឈមណ្ឌលស្នាក់ការកណ្តាលជាទីសក្ការៈនិងជាកន្លែងជួបប្រជុំគ្នានៃបងប្អូនជាសមាជិកក្នុងប្រទេសជិតខាងនិងប្រទេសក្នុងតំបន់អាស៊ានក្នុងការប្រាស្រ័យទាក់ទងជួយការងារសង្គម ធ្វើការងារមនុស្សធម៌ ដូចជាជួយសង្គ្រោះដល់គ្រួសារទីទ័លក្រ ចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ស្ត្រីម៉េម៉ាយមានកូនច្រើនជនពិការនិងជនបាត់បង់សមត្ថភាពរាងកាយ។ និងក៍ជាទីកន្លែង បដិបត្តិធម៌អប់រំផ្លូវចិត្តតាមបែបសមាធិដល់សាធារណៈជនគ្រប់ស្រទាប់ទាំងអស់ ដើម្បីឱ្យឆ្ពោះត្រង់ទៅឱ្យផ្លូវចិត្តស្ងប់ មានគុណធម៌ សីលធម៌ ចរិយាធម៌ និងជាទីកន្លែងជួបជុំសម្រាប់ចែករំលែកបទពិសោធផ្លាស់ប្តូរគំនិតយោបល់គ្នាទៅវិញទៅមកជាមួយសមាគមដូចគ្នាក្នុងតំបន់អាស៊ានផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោកអ៊ឹង គឹមលាង អភិបាលរងខេត្ត ចាត់ទុកសមិទ្ឋផលនេះថាពិតជាបានរួមចំណែកយ៉ាងច្រើនដល់ការងារមនុស្សធម៌ និងការអប់រំនៅកម្ពុជាជាពិសេសការអប់រំផ្លូវចិត្តតាមបែបសមាធិដល់គ្រប់ស្រទាប់មនុស្សដើម្បីជំរះចិត្តដែលដក់ជាប់ដោយភាពសៅហ្មងផងទាំងពួងឲ្យជ្រះស្រឡះ ចៀសផុតពីអំពើអកុសល និងអបាយមុខផ្សេងៗ ។លោក មានប្រសសន៍ថា៖ការកសាងអគារថ្មីនេះ បង្ហាញឲ្យឃើញពីការចូលរួមជំរុញឲ្យការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ។
លោក អភិបាលរងខេត្តបានជំរុញលើកទឹកចិត្ត ដល់គណៈគ្រប់គ្រងសមាគមបន្តលើកកម្ពស់ស្មារតីវិជ្ជាជីវៈនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ហាត់បង្រៀនផ្សព្វផ្សាយអប់រំផ្លូវចិត្ត និងផ្តល់ការអប់រំដល់កុមារាកុមារី សិស្សានុសិស្សយុវជន មនុស្សចាស់ដើម្បីបង្កើនសមត្ថភាពនិងកសាងខ្លួនឲ្យក្លាយខ្លួនជាសិស្សល្អ មិត្តល្អ កូនល្អ និងជាពលរដ្ឋល្អក្នុងសង្គមឲ្យសាកសមជាទំពាំងស្នងឬស្សី ជាសរសទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ចៀសវាងនូវអំពើអសកម្ម អំពើអបាយកុខដែលនាំឱ្យបំផ្លាញខ្លួនឯង អ្នកដទៃនិងសង្គមជាតិ៕

អត្ថបទ និងរូបភាព លោក យូ វង្ស

Tags: សមាគមទ្រទ្រង់ពន្លឺព្រះធម៌កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្រ្តីគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរមីន ប្តេជ្ញាសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ សូន្យរងគ្រោះ និងសូន្យសហគមន៍គ្មានរងផលប៉ះពាល់់

មន្រ្តីគ្រប់ជាន់ថ្នាក់នៃអាជ្ញាធរមីន ប្តេជ្ញាសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ សូន្យរងគ្រោះ និងសូន្យសហគមន៍គ្មានរងផលប៉ះពាល់់

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៣ សុកអង្គរធំ និងស្រុកបន្ទាយសី !

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី៣ សុកអង្គរធំ និងស្រុកបន្ទាយសី !

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការអភិវឌ្ឍយុវជន គឺជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ 

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ការអភិវឌ្ឍយុវជន គឺជាគោលដៅអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    356 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    433 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63314 shares
    Share 43698 Tweet 8174
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26746 shares
    Share 22056 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.