Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី២ សម្រាប់ស្រុកអង្គរជុំ និងស្រុកវ៉ារិន

ដោយ Pothe Thun
16/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី២ សម្រាប់ស្រុកអង្គរជុំ និងស្រុកវ៉ារិន
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហាអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២២ស្ថិតនៅបរិវេណសាលាស្រុកវ៉ារិន ខេត្តសៀមរាប។

គោលបំណង នៃវេទិកានេះ រៀបចំឡើង ដើម្បីផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋពីសមិទ្ធផល ដែលក្រុមប្រឹក្សាខេត្តសម្រេចបានកន្លងមក និងបញ្ហាប្រឈមដែលត្រូវដោះស្រាយបន្ត តាមរយៈការទទួលសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋដែលជាបញ្ហា និងក្ដីកង្វល់ ក៏ដូចជាធ្វើការឆ្លើយតប និងដោះស្រាយជូនម្ចាស់សំណួរ សំណូមពរ ដែលជាការបង្កើនភាពជិតស្និតរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ក្នុងការផ្ដល់សេវាសាធារណៈនានា ជូនពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពល្អប្រសើរឡើង។

តាមរយៈការលើកជាសំណួរ សំណូមពរក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ក្រុមការងារបានទទួល សំណួរផ្ទាល់មាត់ ១២ សំណួរ សំណូមពរ និង សរសេរលាយល័ក្ខអក្សរ ១៤ សំណួរ សំណូមពរ ក្នុងនោះ បានលើកអំពីបញ្ហា អគ្គិសនី ផ្លូវថ្នល់ ការរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុ ស្នើសុំមណ្ឌលសុខភាព ការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ បច្ចេកទេសកសិកម្ម និងករណីសមត្ថកិច្ចចាប់ពិន័យអ្នកបើកបរត្រាក់ទ័រ ពាក់ព័ន្ធលើបណ្ណបើកបរ។ ទន្ទឹមនោះ មន្ទីរ អង្គភាពពាក់ព័ន្ធ នឹងសំណួរសំណូមពររបស់ប្រជាពលរដ្ឋ បានឡើងធ្វើការបំភ្លឺជូនប្រជាពលរដ្ឋ និងអង្គវេទិកាទាំងមូល ពីមូលដ្ឋានច្បាប់ ដំណោះស្រាយ ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់យល់កាន់តែច្បាស់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍បិទវេទិកានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា វេទិកាសាធារណៈនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយជំរុញដល់ដល់ការអនុវត្តមុខងាររបស់អ្នកពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដែលស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និងដោះស្រាយបញ្ហា សំណូរ-សំណូមពរបស់ប្រជាពលរដ្ឋ នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាក្រុង-ស្រុក នៃខេត្តសៀមរាបទាំងមូល។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រុមប្រឹក្សាខេត្តសៀមរាប តែងតែរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ទៅតាមគោលដៅទាំង៦ ដែលបានកំណត់ ហើយសម្រាប់ឆ្នាំ២០២២នេះ រួមមាន៖ គោលដៅទី១.ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក្នុងបរិវេណវត្តប្រាសាទបូទុមមោង ស្រុកស្រីស្នំ ,គោលដៅទី២.ស្រុកអង្គរជុំ និងស្រុកវ៉ារិន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្នុងបរិវេណសាលាស្រុកវ៉ារិន ,គោលដៅទី៣.ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្នុងបរិវេណសាលាស្រុកអង្គរធំ ,គោលដៅទី៤.ស្រុកសូទ្រនិគម និងស្រុកប្រាសាទបាគង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ក្នុងបរិវេណវត្តសុវណ្ណបុប្ផារាម ស្រុកប្រាសាទបាគង ,គោលដៅទី៥.ស្រុកស្វាយលើ និងស្រុកជីក្រែង នៅថ្ងៃទី២៧ ខែធ្នូ ក្នុងបរិវេណវត្តពុទ្ធត្ថេរារាម ស្រុកជីក្រែង និងគោលដៅទី៦.ក្រុងសៀមរាប និងស្រុកពួក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងបរិវេណសាលាក្រុងសៀមរាប៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត និងលោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣

អ្នកជំនាញផ្នែកលោហៈ៖ សម័យអាណាចក្រអង្គរ ដែកដែលមានគុណភាពល្អ មានប្រភពពីខេត្តព្រះវិហារ

អ្នកជំនាញផ្នែកលោហៈ៖ សម័យអាណាចក្រអង្គរ ដែកដែលមានគុណភាពល្អ មានប្រភពពីខេត្តព្រះវិហារ

ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប 

ក្រសួងព្រះបរមរាជវាំង សាងសង់រូបសំណាកមេទ័ពសម័យអង្គរចំនួន ១២រូប ដាក់តាំងក្នុងសួនព្រះរាជដំណាក់ក្រុងសៀមរាប 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.