Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រយៈពេល២៨ឆ្នាំ ប្រទេសជប៉ុនផ្ដល់ថវិកាសម្រាប់អភិរក្សប្រាសាទបាយ័ន ជាង២៨លានដុល្លារអាមេរិច

ដោយ Pothe Thun
16/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រយៈពេល២៨ឆ្នាំ ប្រទេសជប៉ុនផ្ដល់ថវិកាសម្រាប់អភិរក្សប្រាសាទបាយ័ន ជាង២៨លានដុល្លារអាមេរិច
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់ពីឆ្នាំ១៩៩៤ ដល់ ២០២២នេះ រយៈពេល ២៨ឆ្នាំ ប្រទេសជប៉ុន បានផ្ដល់ថវិកាជាង២៨លានដុល្លារអាមេរិច សម្រាប់អភិរក្សប្រាសាទបាយ័ន ស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចសហការរវាងសកលវិទ្យាល័យវ៉ាសិដា និង អាជ្ញាធរជាតិអប្សរា។

ថ្លែងក្នុងកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការអន្ដរជាតិអាយស៊ីស៊ីអង្គរនាថ្ងៃទី១៦ខែធ្នូឆ្នាំ២០២២នេះ លោកបណ្ឌិត តាគីស៊ិ ណាកាហ្គាវ៉ា(TAKESHI NAKAGAWA) សហប្រធានជប៉ុន អប្សរា សម្រាប់ការអភិរក្សអង្គរ (JAPAN-APSARA) ហៅកាត់ថា JASA បញ្ជាក់ថា ក្រៅពីថវិកាសម្រាប់គម្រោងអភិរក្សប្រាសាទបាយ័ននេះ រាជរដ្ឋាភិបាលប្រទេសជប៉ុន ក៏បានផ្ដល់ថវិកាជាង៥២ម៉ឺនដុល្លារអាមេរិចទៀត ដើម្បីទិញយានយន្ដ និងម៉ាស៊ីនធន់ធ្ងន់ ព្រមទាំងសម្ភារៈសម្រាប់ការរក្សាលំនឹងតួប៉មនៃប្រាសាទបាយ័ន។ លោកបន្ដថា គម្រោង “អភិរក្សប្រាសាទបាយ័ន” ចែកចេញជា ៦ដំណាក់កាល គឺដំណាក់កាលទី១ ចាប់ពីខែវិច្ឆិកា ឆ្នាំ១៩៩៤ ដល់ ខែកញ្ញា ឆ្នាំ១៩៩៩ ដំណាក់កាលទី២ ចាប់ពីខែឧសភា ឆ្នាំ១៩៩៩ ដល់ខែមេសា ឆ្នាំ២០០៥ ដំណាក់កាលទី៣ ចាប់ពីខែមិថុនា២០០៥ ដល់ខែសីហា ឆ្នាំ២០១១ ដំណាក់កាលទី៤ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១២ ដល់ខែមិថុនា ឆ្នាំ២០១៨ ដំណាក់កាលទី៥ ចាប់ពីខែកក្កដាឆ្នាំ២០១៨ ដល់ខែមីនា ឆ្នាំ២០២២ និងដំណាក់កាលទី៦ ចាប់ពីខែមេសា ឆ្នាំ២០២២ ដល់បច្ចុប្បន្ន។

គួរជម្រាបថា តាមរយៈកិច្ចសហការរវាងសកលវិទ្យាល័យវ៉ាសិដា ប្រទេសជប៉ុន និងអាជ្ញាធរជាតិអប្សរា តាំងពីឆ្នាំ១៩៩៤ រហូតមកដល់បច្ចុប្បន្ន គម្រោងអភិរក្សប្រាសាទបាយ័ន សម្រេចបាន ១/ ការជួសជុលបណ្ណាល័យ ខាងជើងប្រាសាទបាយ័ន ២/ការអភិរក្ស និងជួសជុលបណ្ណាល័យខាងជើង ក្នុងបរិវេណខាងក្រៅនៃប្រាសាទ និងប្រាសាទសួគ៌ព្រ័ត្រ និងបង្កើតផែនការមេបាយ័ន ៣/ការជួសជុលបណ្ណាល័យខាងត្បូងប្រាសាទបាយ័ន ៤/ការកែលម្អ អភិរក្ស និងជួសជុលប៉មទី៥៥ និង ទី៥៧ ដែលជាផ្នែកមួយនៃការកែលម្អសោភណ្ឌភាពតួប្រាសាទបាយ័នមុខ បែរទៅទិសខាងកើត និង៥/ ការកែលម្អ អភិរក្ស និងជួសជុលប៉មទី៦៩ និងថែវទី៧០ ដែលជាផ្នែកមួយនៃការកែលម្អសោភណ្ឌភាព។ ក្នុងនោះ តាមការស្រាវជ្រាវ និងការវាយតម្លៃតាមបែបវិទ្យាសាស្ត្រជាបន្តបន្ទាប់នៅក្នុងដំណាក់កាលទី១ ដល់ទី៥ បានបង្ហាញថា លំនឹងតួប៉មកណ្តាល ទាមទារឱ្យមានអន្តរាគមន៍បច្ចេកទេសឱ្យបានច្បាស់លាស់។ ចំណែកដំណាក់កាលទី៦ ផ្តោតលើការអន្តរាគមន៍ផ្នែករូបវ័ន្ដ ដើម្បីធ្វើឱ្យមានលំនឹងដល់តួប៉មកណ្ដាល ព្រមទាំងព្យាយាមកំណត់វិធីសាស្ត្រអភិរក្សសមរម្យ សម្រាប់ចម្លាក់លៀននៃថែវខាងក្នុង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: JAPAN-APSARAប្រាសាទបាយ័នអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្រុកក្រឡាញ់ខេត្តសៀមរាប នឹងទទួលបានផ្លូវក្រាលកៅស៊ូប្រវែង ៣គីឡូម៉ែត្របន្ថែមទៀត នៃប្រវែងផ្លូវសរុបជាង ១១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦៨ ទៅផ្លូវជាតិលេខ៦

ស្រុកក្រឡាញ់ខេត្តសៀមរាប នឹងទទួលបានផ្លូវក្រាលកៅស៊ូប្រវែង ៣គីឡូម៉ែត្របន្ថែមទៀត នៃប្រវែងផ្លូវសរុបជាង ១១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦៨ ទៅផ្លូវជាតិលេខ៦

មន្ទីរសុខាភិបាលខេត្តសៀមរាប ប្រារព្ភទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ក្រោមប្រធានបទ “ការអប់រំដើម្បីការពារថ្ងៃស្អែក”

មន្ទីរសុខាភិបាលខេត្តសៀមរាប ប្រារព្ភទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ក្រោមប្រធានបទ “ការអប់រំដើម្បីការពារថ្ងៃស្អែក”

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី២ សម្រាប់ស្រុកអង្គរជុំ និងស្រុកវ៉ារិន

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី២ សម្រាប់ស្រុកអង្គរជុំ និងស្រុកវ៉ារិន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.