Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ស្រុកក្រឡាញ់ខេត្តសៀមរាប នឹងទទួលបានផ្លូវក្រាលកៅស៊ូប្រវែង ៣គីឡូម៉ែត្របន្ថែមទៀត នៃប្រវែងផ្លូវសរុបជាង ១១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦៨ ទៅផ្លូវជាតិលេខ៦

ដោយ Pothe Thun
16/12/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ស្រុកក្រឡាញ់ខេត្តសៀមរាប នឹងទទួលបានផ្លូវក្រាលកៅស៊ូប្រវែង ៣គីឡូម៉ែត្របន្ថែមទៀត នៃប្រវែងផ្លូវសរុបជាង ១១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦៨ ទៅផ្លូវជាតិលេខ៦
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងក្រុមការងារ បានអញ្ជើញចុះបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទDBSTប្រវែង ៣គីឡូម៉ែត្របន្ថែមទៀត នៃគម្រោងផ្លូវសរុបជាង ១១គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦៨ ពីភូមិចន្លាស់ដៃ ក្នុងឃុំចន្លាស់ដៃ មកជាប់ផ្លូវជាតិលេខ៦ ត្រង់ចំណុច ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

តាមការឱ្យដឹងពី លោក សុខ ណារ៉េត អភិបាលស្រុកស្ដីទី នៃស្រុកក្រឡាញ់ ខ្សែផ្លូវដែលមានប្រវែងសរុបជាង ១១គីឡូម៉ែត្រនេះ បានស្ថាបនាកាលពីឆ្នាំ២០១៩កន្លងទៅ បានប្រវែង៨គីឡូម៉ែត្ររួចរាល់ហើយ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន ផ្តល់តាមរយៈ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានចូលរួមត្រេកអរជាមួយប្រជាពលរដ្ឋក្នុងស្រុក្រឡាញ់ទាំងអស់ ដែលទទួលបានផ្លូវមួយខ្សែនេះជាស្ថាពរ ដែលវានឹងសម្រួលការធ្វើដំណើរយប់ថ្ងៃ ទៅកាន់មន្ទីរពេទ្យ សាលារៀន និងដឹកភោគផលកសិកម្មផ្សេងៗ សំដៅកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការធ្វើដំណើរ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ទាំងអស់ ដែលតែងតែគាំទ្រ និងបានបោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាមួយនោះ សម្ដេចក៏តែងតែចិត្តទុកដាក់ខ្ពស់ចំពោះ សុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ជាក់ស្ដែងដូចជាសមិទ្ធផលផ្លូវមួយខ្សែនេះ ក្រៅពីការខិតខំកសាង និងអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលក្នុងពេលកន្លងមក បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាពិតជាមានមោទកភាព និងកិត្យានុភាពជាតិ ជាបន្តបន្ទាប់ ជាក់ស្ដែងនាពេលថ្មីៗនេះ កម្ពុជាបានទទួលជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូក ហើយពិសេសនោះ គឺសម្ដេចតេជោសែន ដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខ សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

នៅក្នុងពិធីនោះ ឯកឧត្តមអ្នកតំណាងរាស្ត្រ បានផ្តល់ជូនដល់លោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋចំនួន ៧៧០នាក់ ក្នុងម្នាក់ៗ ទទួលបានត្រីខ ១យួរ និងសារ៉ុងចំនួន១ ចំពោះ ក្មេងមានពិការភាពម្នាក់ ទទួលបានរទេះជនពិការមួយគ្រឿង និងក្រុមការងារស្ថាបនាផ្លូវ ទទួលបានថវិកាចំនួន ១លានរៀលផងដែរ ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: ផ្លូវ​ក្រាល​កៅស៊ូស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរសុខាភិបាលខេត្តសៀមរាប ប្រារព្ភទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ក្រោមប្រធានបទ “ការអប់រំដើម្បីការពារថ្ងៃស្អែក”

មន្ទីរសុខាភិបាលខេត្តសៀមរាប ប្រារព្ភទិវាជំងឺទឹកនោមផ្អែមពិភពលោក ១៤ វិច្ឆិកា ក្រោមប្រធានបទ “ការអប់រំដើម្បីការពារថ្ងៃស្អែក”

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី២ សម្រាប់ស្រុកអង្គរជុំ និងស្រុកវ៉ារិន

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២២ គោលដៅទី២ សម្រាប់ស្រុកអង្គរជុំ និងស្រុកវ៉ារិន

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២និងទិសដៅអនុវត្តបន្តឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.