Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គម្រប់ខួប១០ឆ្នាំ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ  ខាងមុខនេះ !

ដោយ Pothe Thun
13/12/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គម្រប់ខួប១០ឆ្នាំ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ  ខាងមុខនេះ !
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំពិភាក្សាលើផែនការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំទី១០ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្នុងគណ:កម្មការក្រុមការងា ររៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ស.ស.យ.ក លោក លោកស្រីជាអភិបាលរងខេត្ត តំណាងអាជ្ញាធរជាតិអប្សរា នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុងសៀមរាប មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី  នាយករដ្ឋបាលសាលាខេត្ត  ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តព្រមទាំង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ជាច្រើនរយនាក់ផងដែរ។ កិច្ចប្រជុំរៀបចំឡើង ដោយមានបទបង្ហាញ ដើម្បីពិភាក្សាទៅលើផែនការមេសំខាន់ៗដូចជា ការកំណត់ទីតាំង ការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណ: ការងារសន្តិសុខ ចរាចរណ៍ សង្គ្រោះបឋម និងបន្ទាន់ លំហូរប្រជាជនក្នុងអំឡុងពេលមុន និងក្នុងពេលប្រារព្ឋពិធី ជាពិសេសការពង្រឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រមុខដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលសម្រាប់ក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ឋយុជនកម្ពុជា និងជាប្រធានអង្គប្រជុំ បាននាំយកប្រសាសន៍ដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់កំណត់ផ្លូវជាតិលេខ៧ កាលពីថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ថា ៖ ខានចូលឆ្នាំ ២ឆ្នាំហើយ ឥឡូវឆ្នាំនេះប្តូរផ្តាច់ចូលឆ្នាំនាំគ្នារាំលេងសប្បាយ ប៉ុន្តែរាំលេងឱ្យឃ្លាតពីគ្នាបន្តិច ! និងនាពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ ថា៖ នៅចូលឆ្នាំខ្មែរខែមេសា ឆ្នាំ២០២៣ខាងមុខនេះ យើងនឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មីម្តងទៀត ហើយនឹងអញ្ជើញប្រជាពលរដ្ឋ ចូលរួមទាំងអស់គ្នា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាការគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២០ -២០២៣ វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង២០២១-២០២៣ ដើម្បីជំរុញទេសចរក្នុងស្រុក ផែនការយុទ្ធសាស្ត្រពីការបើកទទួលទេសចរវ៉ាក់សាំង ដើម្បីបើកទទួលទេសចរ សុវត្ថិភាពជាជំហានៗប្រកបដោយស្មារតីបុរេសកម្ម និងប្រុងប្រយ័ត្នក្នុងគោលដៅទាក់ទាញទេសចរអន្តរជាតិឱ្យបាន ៧លាន់នាក់ត្រឹមឆ្នាំ២០២៥។ ឯកឧត្តមបញ្ជាក់ថា៖ ការរៀបចំ អង្គរសង្ក្រាន្តនៃឆ្នាំទី១០នេះ គឺជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗ បានជាប់កំណត់ត្រា ដែលទទួលស្គាល់ពីអន្តរជាតិ ទៅលើវិញ្ញាសារនំអន្សមយក្ស រាំចង្វាក់ម៉ានីហ្សូន ក្រម៉ាដែលវែងជាងគេ, ចាប៉ីដងវែង។ល។ សមទ្ធិផលទាំងនេះជាការបំផុសនូវគំនិតរួបរួមកម្លាំងសាមគ្គីភាពជាមហាគ្រួសារខ្មែរតែមួយ មោទកភាពជាតិខ្មែរជាធ្លុងមួយ ក្នុងការបណ្តុះស្មារតីអភិរក្ស អភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹងជាតិ អត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបទនៃសមាហរណកម្មសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍(រួមគិត រួមធ្វើ រួមទទួលខុសត្រូវ ) ក្នុងសម័យកាលសាកលភាវូបនីយកម្មទំនើបជំនាន់ថ្មីនេះ ។ម៉្យាងទៀតព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏បានផ្តល់ឱកាសឲ្យយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានស្វែងយល់អំពីភាពរុងរឿង លី្បល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនា តាំងពីសម័យមហានគរ មកដល់បច្ចុប្បន្ន និងរួមគ្នាបន្តថែរក្សា កេរ្តិ៍មរតនេះឲ្យបានគង់វង្ស ដើម្បីពង្រីកកិត្យានុភាពជាតិលើឆាកអន្តរជាតិផងដែរ ។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ ក្រោមប្រធានបទ៖ ក្តីស្រម៉ៃ និងក្តីសង្ឃឹម ។ ជាការផ្សារភ្ជាប់ក្តីស្រម៉ៃជាមួយក្តីសង្ឃឹមប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋខ្មែរចំពោះដំណើរឆ្ពោះទៅកាន់ភាពសុខក្សេមក្សាន្ត មោទកភាពជាតិ ភាពរុងរឿង និងភាពរីកចម្រើននៃប្រជាជាតិកម្ពុជា។ សម្រាប់ព្រឹត្តិការនេះ គណ:កម្មការរៀបចំព្រឹត្តិការអង្គរសង្ក្រាន្ត បានត្រៀមគោលដៅចំនួន ៦ទីតាំង នៅក្នុងក្រុង និងនៅតំបន់អង្គរ មាន៤៤ កម្មវិធី ដែលមានរយ:ពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា  ហើយពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៀតផង៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជននៅសៀមរាប អំពាវនាវដល់អ្នកទេសចរ ប្រជាពលរដ្ឋចូលរួមបុណ្យរំលឹកគុណអង្គរ ដើម្បីយល់ដឹងពីវប្បធម៌ខ្មែរ

យុវជននៅសៀមរាប អំពាវនាវដល់អ្នកទេសចរ ប្រជាពលរដ្ឋចូលរួមបុណ្យរំលឹកគុណអង្គរ ដើម្បីយល់ដឹងពីវប្បធម៌ខ្មែរ

សកលវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិអប្សរា សិក្សាស្វែងយល់ពីសំណង់បុរាណ និងការអភិរក្សថ្ម

សកលវិទ្យាល័យចំនួន២ក្នុងខេត្តសៀមរាប ចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិអប្សរា សិក្សាស្វែងយល់ពីសំណង់បុរាណ និងការអភិរក្សថ្ម

គណ:កម្មាធិការICC Angkor បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ នៅខេត្តសៀមរាប 

គណ:កម្មាធិការICC Angkor បើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ នៅខេត្តសៀមរាប 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.