យុវជននៅសៀមរាប អំពាវនាវដល់អ្នកទេសចរ ប្រជាពលរដ្ឋចូលរួមបុណ្យរំលឹកគុណអង្គរ ដើម្បីយល់ដឹងពីវប្បធម៌ខ្មែរ
យុវជនមួយចំនួន មកពីតាមបណ្ដាសាលារៀននៅខេត្ដសៀមរាប បានអំពាវនាវដល់សាធារណៈជន អ្នកទេសចរជាតិនិងអន្ដរជា ចូលរួមពិធីព្រឹត្ដិការណ៍រំលឹកគុណអង្គរ ដែលប្រព្រឹតទៅនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែធ្នូឆ្នាំ២០២២ នៅខាងមុខប្រាសាទអង្គរវត្ដ ដើម្បីយល់ដឹងកាន់តែច្បាស់ពីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។ ក្រុមយុវជនបានលើកឡើងថា ពួកគាត់សប្បាយរីករាយ និងមានមោទនៈភាពចូលរួមដើរហែក្បួនព្យុះហយាត្រា បង្ហាញពីការដឹងគុណអង្គរ ខណៈដែលប្រាសាទអង្គរបានផ្ដល់អត្ថប្រយោជន៍ដល់កូនខ្មែរស្ទើរគ្រប់រូប។ការទៅទស្សនាព្រឹត្ដិការណ៍សំខាន់នាខេត្ដសៀមរាប ជាពិសេសព្រឹត្ដិការណ៍រំលឹកគុណអង្គរ បង្ហាញថា កូនខ្មែរបានចូលរួម ធ្វើគុណដល់បុព្វបុរសខ្មែរ អតីតព្រះមហាក្សត្រខ្មែរពីជំនាន់មុន ...