Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម ផៃ ស៊ីផាន ស្នើដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំសន្និសីទសារព័ត៌មាន ស្ដីអំពីភាពរីកចម្រើន និងការបង្ហាញពីសមិទ្ធិផល ក៏ដូចជាទិសដៅការងារ របស់រដ្ឋបាលថ្នាក់ក្រោម

ដោយ Pothe Thun
24/04/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ផៃ ស៊ីផាន ស្នើដល់រដ្ឋមន្ត្រីក្រសួងព័ត៌មាន រៀបចំសន្និសីទសារព័ត៌មាន ស្ដីអំពីភាពរីកចម្រើន និងការបង្ហាញពីសមិទ្ធិផល ក៏ដូចជាទិសដៅការងារ របស់រដ្ឋបាលថ្នាក់ក្រោម
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុម អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំការគាំទ្រពី ឯកឧត្តម ខៀវ កាញារីទ្ធ ក្រសួងព័ត៌មាន ក្នុងការរៀបចំសន្និសីទសារព័ត៌មាន ស្ដីអំពីភាពរីកចម្រើន និងការបង្ហាញពីសមិទ្ធិផល ក៏ដូចជាទិសដៅការងារ របស់រដ្ឋបាលថ្នាក់ក្រោម។

ក្នុងជំនួបនៅទីស្ដីការក្រសួងព័ត៌មាននាព្រឹកនោះ ឯកឧត្តម ផៃ ស៊ីផាន បានគោរពថ្លែងអំណរគុណដល់ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលជារៀមច្បង តែងតែផ្តល់នូវមតិយោបល់ល្អៗជាច្រើន ទាក់ទងនឹងកិច្ចការងារ អ្នកនាំពាក្យ ក៏ដូចជាការងារព័ត៌មាន ដើម្បីឲ្យអង្គភាពអ្នកនាំពាក្យ ទទួលបានជោគជ័យ ជាបន្តបន្ទាប់។ ឯកឧត្តម មានប្រសាសន៍ថា នាពេលកន្លងមក អង្គភាពអ្នកនាំ ពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំជាសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនិង ទិសដៅការងារបន្តរបស់បណ្តាក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា ដើម្បីជូនព័ត៌មាន ដល់អ្នកសារព័ត៌មាន សម្រាប់ផ្សព្វផ្សាយជូនទៅសាធារណជន បានជម្រាប ពីព្រឹត្តការណ៏ ថ្មីៗ កើតមានឡើងនៅក្នុងប្រទេស ។ ក្រៅពីនេះក្រុមការងារ ក៏មានរៀបចំការបណ្តុះបណ្តាល ដល់អ្នកសារព័ត៌មាន និងមន្រ្តី អ្នកនាំពាក្យ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ថែមទៀតផងដែរ។

ជាមួយនោះ ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា ការស្នើសុំការគាំទ្រពី ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក្នុងការរៀបចំសន្និសីទ សារព័ត៌មាន នៅថ្នាក់ក្រោមជាតិនាពេលនេះ ស្របពេល សន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅ ការងារបន្តរបស់ក្រសួង ស្ថាប័ន សម្រាប់ស្ថាប័នជាតិ បានបញ្ចប់។ ដូច្នេះអង្គភាព អ្នកនាំពាក្យ គ្រោងនឹងរៀបចំសម្រាប់ថ្នាក់ក្រោមជាតិម្តង ដែលនឹងបង្ហាញអំពី ភាពរីកចម្រើន និងការបង្ហាញពីសមិទ្ធិផល ក៏ដូចជាទិសដៅការងាររបស់ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្ដែងនូវការគាំទ្រ ចំពោះការរៀបចំ សន្និសីទសារព័ត៌មាន សម្រាប់ខេត្តនីមួយៗ ក្នុងការបង្ហាញពីការងារ ដែលសម្រេចបាន រួមទាំងទិសដៅដែលត្រូវបន្តធ្វើ។ តាមរយៈនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ដើម្បីឲ្យដំណើរការរៀបចំសន្និសីទសារព័ត៌មាន នៅតាមបណ្តាខេត្ត ទទួលបានជោគជ័យ គឺជា ជំហានដំបូង អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ត្រូវគោរពស្នើសុំការគាំទ្រ ពីសំណាក់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រោះថាសម្រាប់ថ្នាក់ក្រោមជាតិ គឺមានប្រកាសរួមមួយរវាង ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ ស្តីការបង្កើតក្រុម ការងារ អ្នកនាំពាក្យ ដើម្បីងាយស្រួលក្នុងការបំពេញកិច្ចការងារ បានទៅដោយរលូន និង ទទួលជោគជ័យ ក្នុងកិច្ចការងារបន្តទៅមុខទៀត។

អត្ថបទ និង រូបថត ៖ ក្រសួងព័ត៌មាន

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដមិនទាន់ព្យាបាលជាសះស្បើយ គឺជាអ្នកទើបឆ្លង ហើយត្រូវការពេលវេលា

អ្នកនាំពាក្យក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដមិនទាន់ព្យាបាលជាសះស្បើយ គឺជាអ្នកទើបឆ្លង ហើយត្រូវការពេលវេលា

ម៉ាឡេស៊ីសម្រេចបន្តរឹតត្បិតការធ្វើដំណើររបស់ប្រជាជនរហូតដល់ថ្ងៃទី១២ ខែឧសភា

ម៉ាឡេស៊ីសម្រេចបន្តរឹតត្បិតការធ្វើដំណើររបស់ប្រជាជនរហូតដល់ថ្ងៃទី១២ ខែឧសភា

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីតែ៦នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាអត្រាទាបថ្មីមួយទៀត

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីតែ៦នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាអត្រាទាបថ្មីមួយទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.