Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ីសម្រេចបន្តរឹតត្បិតការធ្វើដំណើររបស់ប្រជាជនរហូតដល់ថ្ងៃទី១២ ខែឧសភា

ដោយ Pothe Thun
24/04/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
ម៉ាឡេស៊ីសម្រេចបន្តរឹតត្បិតការធ្វើដំណើររបស់ប្រជាជនរហូតដល់ថ្ងៃទី១២ ខែឧសភា
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បទបញ្ជារឹតត្បិតការធ្វើដំណើរហៅកាត់ថា MCO របស់ម៉ាឡេស៊ី ត្រូវបានរដ្ឋាភិបាលម៉ាឡេស៊ីសម្រេចឲ្យបន្តអនុវត្ត រហូតដល់ថ្ងៃទី១២ ខែឧសភា ខាងមុខ បើទោះបីជាស្ថានការណ៍ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះ ហាក់លែងសូវធ្ងន់ធ្ងរ ខ្លាំងដូចមុនក៏ដោយក្តី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។

តាមរយៈការថ្លែងលើកញ្ចក់ទូរទស្សន៍នាឱកាស មុនការចាប់ផ្តើមនៃខែបួសរ៉ាម៉ាឌនរបស់សាសនាអ៉ីស្លាម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បាននិយាយ ថា ទោះតួលេខអ្នកឆ្លងមួយរយៈចុងក្រោយនេះ បង្ហាញឲ្យឃើញពីលទ្ធផលវិជ្ជមាន ក៏ដោយ ចំណាត់ការទប់ស្កាត់ដែលយើងបាននិងកំពុងអនុវត្ត គឺចាំបាច់ត្រូវតែបន្តទៅមុខទៀតរហូតដល់ពេលមួយ ដែលពួកយើង មានការជឿជាក់គ្រប់គ្រាន់ថា ជំងឺឆ្លង COVID-19 អាចស្ថិតក្រោមការគ្រប់គ្រងបានទាំងស្រុង»។
កន្លងមក បទបញ្ជា MCO ដែលចាប់ផ្តើមកាលពីថ្ងៃទី១៨ ខែមីនា ត្រូវបានពន្យារពេលបន្ថែម២លើករួចមកហើយ ដោយវាត្រូវបញ្ចប់នៅថ្ងៃទី២៨ ខែមេសា ចំថ្ងៃអង្គារសប្តាហ៍ក្រោយ ប៉ុន្តែឥឡូវដែលជាការពន្យារលើកទី៣ គឺត្រូវបន្ថែម១៤ថ្ងៃទៀត ធ្វើឲ្យវាមានរយៈពេលសរុប៥៦ថ្ងៃ។

គួរជម្រាបថា នៅក្រោមបទបញ្ជា MCO ការធ្វើដំណើរឆ្លងរដ្ឋ និងលក្ខណៈអន្តរជាតិគឺត្រូវបានហាមឃាត់។ ចំណែកសាលារៀន និងក្រុមហ៊ុន-អាជីវកម្ម ដែលចាត់ទុកថាមិនចាំបាច់ គឺត្រូវបិទទ្វារ ខណៈប្រជាជនត្រូវបានជំរុញឲ្យស្នាក់នៅក្នុងផ្ទះ កុំចល័តពីកន្លែង មួយទៅកន្លែងមួយ ប្រសិនបើគ្មានការសំខាន់ខ្លាំងទេនោះ។ចាប់តាំងពីមានបទបញ្ជានេះ អត្រាអ្នកឆ្លង COVID-19 ក្នុងប្រទេសម៉ាឡេស៊ី ដែលពីដំបូងឡើយមានដល់រាប់រយ ករណី បានបន្តធ្លាក់ចុះមកនៅត្រឹមលេខពីរខ្ទង់វិញ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសម៉ាឡេស៊ី មាន៥,៦០៣នាក់ ក្នុងនោះស្លាប់៩៦នាក់ និងជាសះស្បើយ៣,៥៤២នាក់ ឬ៦៣ភាគរយ៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: COVID-19
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីតែ៦នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាអត្រាទាបថ្មីមួយទៀត

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីតែ៦នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលជាអត្រាទាបថ្មីមួយទៀត

បុរសជនជាតិខ្មែរ ផ្ទុកមេរោគកូវីដ១៩ចុងក្រោយ នៅខេត្តសៀមរាប បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ

បុរសជនជាតិខ្មែរ ផ្ទុកមេរោគកូវីដ១៩ចុងក្រោយ នៅខេត្តសៀមរាប បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ

បុរសជនជាតិខ្មែរ ផ្ទុកមេរោគកូវីដ១៩ចុងក្រោយ នៅខេត្តសៀមរាប បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ

ខេត្តសៀមរាប កំពុងស្ថិតនៅក្នុងដំណាក់ទី២ នៃការឆ្លងជំងឺកូវីដ១៩ ខណៈដំណាក់កាលទី១ បានបញ្ចប់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.