ការបណ្ដុះបណ្ដាលយុវជនស្ម័គ្រចិត្ត ជាការបង្កើនឱកាសការងារដល់យុវជន
បើតាមការឲ្យដឹងពីក្រុមការងារអង្គការអ្នកស្ម័គ្រចិត្តសហប្រជាជាតិ បានឲ្យដឹងថា អង្គការនេះមានសហការជាមួយក្រសួងអប់រំយុវជន និងកីឡា ដោយបានបង្កើតវគ្គបណ្ដុះបណ្ដាលយុវជនពីជំនាញសហគ្រិនភាព។ លើគម្រោងសាកល្បងលើកទីពីរ ស្ដីពី “យុវជនស្ម័គ្រចិត្តដើម្បីសហគ្រិនភាពសង្គម ” ដែលមាន៥ខេត្តត្រូវបានជ្រើរើស គឺ ខេត្តសៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម និងខេត្តតាកែវ ដោយក្នុងមួយខេត្តជ្រើសយក១០នាក់។ គម្រោងនេះបានចាប់ផ្ដើមហើយ នៅថ្ងៃចន្ទ ទី០៤ ...