អភិបាលខេត្តសៀមរាបប្រកាសគាំទ្រកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាននៅខេត្តសៀមរាបខណៈតំណាងប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យរដ្ឋមន្ត្រីបរិស្ថាននៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់រួមគ្នាដោះស្រាយលើលំហូរកាកសំណល់ឆ្លងដែនខុសច្បាប់
មានប្រសាសន៍នៅក្នុងឱកាសបើកកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ ខែតុលាឆ្នាំ២០១៩ម្សិលមិញនេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀម រាប បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រចំពោះដំណើរការនៃកិច្ចប្រជុំលើកទី១៥ របស់រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និង ចំពោះវត្តមានរបស់ប្រតិភូជាតិ និងអន្តរជាតិនៅលើទឹកដីនៃខេត្តសៀមរាប នាពេលនេះព្រោះថា នេះជាកិច្ចប្រជុំមួយមានសារៈសំខាន់បំផុត ដែលបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ធ្វើកិច្ចសហប្រតិបត្តិការជាបន្ទាន់ ...