Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អភិបាលខេត្ត​សៀមរាបប្រកាស​គាំទ្រ​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាននៅ​ខេត្តសៀមរាបខណៈ​តំណាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាជំ​រុញឱ្យ​រដ្ឋមន្ត្រី​បរិស្ថាន​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់រួមគ្នា​ដោះស្រាយ​លើ​លំហូរ​កាកសំណល់​ឆ្លងដែន​ខុសច្បាប់​

ដោយ Pothe Thun
09/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/1146765408853327/
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​មានប្រសាសន៍​នៅក្នុង​ឱកាស​បើក​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន នៅ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា​ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀម រាប បាន​សម្ដែង​នូវ​ការស្វាគមន៍ និងគាំទ្រ​ចំពោះ​ដំណើរការ​នៃ​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង ចំពោះ​វត្តមាន​របស់​ប្រតិភូ​ជាតិ និងអន្តរជាតិនៅលើ​ទឹកដី​នៃ​ខេត្តសៀមរាប នាពេលនេះព្រោះថា នេះ​ជា​កិច្ចប្រជុំ​មួយ​មាន​សារៈ​សំខាន់បំផុត ដែល​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់ ធ្វើ​កិច្ច​សហ​ប្រតិប​ត្តិ​ការ​ជាបន្ទាន់ ដើម្បី​ដោះស្រាយ​លើ​លំហូរ​កាកសំណល់​ឆ្លងដែន​ខុសច្បាប់​ដែល​បាន​ប៉ះពាល់​ដល់​ប្រទេស​ជាច្រើន​នៅ​អាស៊ាន ជាពិសេស​កាកសំណល់​ផ្លា​ស្ទិ​កខណៈ​អាជ្ញាធរ​ខេត្តសៀមរាប បាន​នឹង​កំពុង​យកចិត្តទុកដាក់​ជាខ្លាំង ដោយ​លើក​ជា​គម្រោង​ផែនការ​ជា​អាទិភាពក្នុងការ​លើកកម្ពស់ និងកែលម្អ​បញ្ហា​អនាម័យ និងបរិស្ថាន​ក្នុង​ទូទាំង​ខេត្តជាពិសេស​នៅក្នុង​ក្រុង​សៀមរាប ។​

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា បញ្ហា​កាកសំណល់​ផ្លា​ស្ទិ​ក​នេះ ជាការ​គំរាម​គំហែង​លើ​ប្រព័ន្ធ​អេកូឡូស៊ី , សុខភាព , សុខុមាលភាព​របស់​ប្រជាជន ក៏ដូចជា​ភាព​ទាក់ទាញ​ទេសចរណ៍​របស់​ប្រទេស​នៅក្នុង​តំបន់​យើង ដូច្នេះ​ត្រូវ​រៀបចំ​ឱ្យមាន​ការចែករំលែក​ព័ត៌មាន​,​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ស្ថាប័ន​អនុវត្ត​ផ្ទាល់ និង​ភាពជា​ដៃគូ​ជាមួយ​ប្រទេស ដែលជា​ប្រភពដើម​នៃ​កាកសំណល់ ដើម្បី​បញ្ឈប់​លំហូរ​ខុសច្បាប់​នេះ​ចេញពី​ប្រទេស​ដើម ជាពិសេស សូមឱ្យ​ក្រុមការងារ​អាស៊ាន​ទទួលបន្ទុក​គីមី និង​សំណល់ ផ្តល់​អាទិភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ និង​ផ្តល់នូវ​វិធានការ​ជាក់លាក់​មួយចំនួន​ក្នុង​រយៈពេល​ខ្លី​ខាងមុខ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​រួម​នេះ ប្រកបដោយ​ស្មារតី​សហការ និង​សហប្រតិបត្តិការ​។​

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា និង​ជា​ប្រធាន​កិច្ចប្រជុំ​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន បាន​មានប្រសាសន៍ថា ក្រៅពី​បញ្ហា​ខាងលើ​កិច្ចប្រជុំ​នេះ នឹង​បន្ត​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​និង​ពិនិត្យឡើងវិញ​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​លើ​បញ្ហា​បរិស្ថាន​មួយចំនួន ជាពិសេស​វិធានការ​ទាក់ទង នឹង​និរន្តរភាព​បរិស្ថាន​ក្រោម​សហគមន៍​ផែនការ​វប្បធម៌​អាស៊ាន ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលបំណង​នៃ​ការលើកកម្ពស់​ការយល់​ដឹង​អំពី​សារៈសំខាន់​នៃ​សេវាកម្ម​ជីវៈចម្រុះ​និង​ប្រព័ន្ធ​អេកូឡូស៊ី​និង​គុណ​តម្លៃ​របស់​វា ការលើកកម្ពស់​ការចូល​រួម​ជា​សាធារណៈ ការវិនិយោគ​សាធារណៈ និង​ឯកជន ក្នុងការ​គ្រប់គ្រង​និង​ស្តារ​ជីវៈចម្រុះ ដើម្បី​ធានាថា​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​ក្នុង​តំបន់​ត្រូវបាន​គាំទ្រ​ដោយ​សកម្មភាព​មូលដ្ឋាន​និង​ដោយ​យុវជន និង​ប្រជាជន​។​

ព័ត៌មានជាតិ ថ្មីៗ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង ជំនាញដើម្បីភាពជោគជ័យ ទទួលបានការងារ និងជំនាញពិតប្រាកដ

យុវជនបោះបង់ការសិក្សាបានចូលរៀនក្នុងគម្រោង “ជំនាញដើម្បីភាពជោគជ័យ” ទទួលបានការងារ និងជំនាញពិតប្រាកដ

26/09/2023
ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញបានអ្នកទេសចរជាតិ និងអន្តរជាតិ ជាងមួយម៉ឺននាក់

25/09/2023

​សូមបញ្ជាក់ថា កិច្ចប្រជុំ​លើក​ទី​១៥​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​នេះ មាន​ឯកសារ​សំខាន់​ចំនួន ៣ នឹងត្រូវ​យកមក​ពិនិត្យ និង​អនុម័ត រួមមាន ៖ ១. សេចក្តីព្រាង​សេចក្តីថ្លែងការណ៍​រួម​អាស៊ាន​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កិច្ចប្រជុំ​កំពូល​លើក​ទី​២៥ នៃ​អនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិ ស្តីពី​ការប្រែប្រួល​អាកាសធាតុ (COP25-UNFCCC) , ២. សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​អាស៊ាន​ស្តីពី​បរិស្ថាន និង ៣. សំណើសុំ​ដាក់បញ្ចូល​ឧទ្យាន​ជាតិ​របស់​ប្រទេស​ថៃ វៀតណាម មី​យ៉ាន់​ម៉ា សរុប​ចំនួន ៥ ទៅជា​ឧទ្យាន​បេតិកភណ្ឌ​អាស៊ាន​។​

​នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​នេះដែរ កម្ពុជា​នឹង​ទទួល​រៀបចំ​ពិធី​ប្រគល់​ពានរង្វាន់​សាលា​មេត្រីភាព​បរិស្ថាន​អាស៊ាន​លើក​ទី​៣ និង​យុវជន​ឆ្នើម​មេត្រីភាព​បរិស្ថាន​អាស៊ាន​លើក​ទី​១ សម្រាប់​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់ តាមរយៈ​មូលនិធិ​សមាហរណកម្ម​អាស៊ាន​-​ជប៉ុន ដែល​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា ជា​ប្រធាន​កិច្ចប្រជុំ និង​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​។​

​ដោយឡែក​នៅ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ ដែលជា​ថ្ងៃទី​៣ នៃ​កិច្ចប្រជុំ​លើក​ទី​១៥ នឹងមាន​កិច្ចប្រជុំ​លើក​ទី​១៥​នៃ​សន្និសីទ​ភាគី​កិច្ចព្រមព្រៀង​អាស៊ាន ស្ដីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន ហើយ​នៅក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ក៏មាន​កិច្ចប្រជុំ​លើក​ទី​១៦ នៃ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​បូក ៣ (​ចិន ជប៉ុន និង​កូរ៉េខាងត្បូង​) ដែល​ផ្ដោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន​រវាង​អាស៊ាន និង​ប្រទេស​ដៃគូ​សន្ទនា ព្រមទាំង​មាន​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​-​ជប៉ុន ដើម្បី​ពិនិត្យ​លើ វឌ្ឍនភាព​ការ ងារ សហប្រតិបត្តិការ​បច្ចុប្បន្ន និង​គំនិត​ផ្តួច ផ្តើម​សំណើ​ថ្មីៗ រួមមាន​ដូច ជា ប្រព័ន្ធ​ផ្ទៀងផ្ទាត់​បច្ចេក ទេស​បរិស្ថាន ការផ្ទេរ​បច្ចេកវិទ្យា និង​សំណល់​ប្លា​ស្ទិ​ក​សមុទ្រ​៕

​អត្ថបទ និង រូបថត ៖ លោក ឃុ​ត សៅ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុរដ្ឋមន្ត្រី​បរិស្ថានអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នីតិវិធី​ទម្លាក់​លោក ដូ​ណា​ល់ ត្រាំ ចេញពី​តំណែង​គឺ​រំលោភ​រដ្ឋធម្មនុញ្ញ ដូច្នេះ​យើង​មិន​សហការ​ឡើយ​

នីតិវិធី​ទម្លាក់​លោក ដូ​ណា​ល់ ត្រាំ ចេញពី​តំណែង​គឺ​រំលោភ​រដ្ឋធម្មនុញ្ញ ដូច្នេះ​យើង​មិន​សហការ​ឡើយ​

យន្តហោះ យោធា​អាមេរិក F-16 ធ្លាក់​នៅ​អា​ល្លឹ​ម៉​ង់ ពី​ឡុ​ត​កំពុង​ត្រូវបាន​គេ​សង្គ្រោះ​

យន្តហោះ យោធា​អាមេរិក F-16 ធ្លាក់​នៅ​អា​ល្លឹ​ម៉​ង់ ពី​ឡុ​ត​កំពុង​ត្រូវបាន​គេ​សង្គ្រោះ​

រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៩ក្រុមការងារ​សហគម​ន៍​អាជ្ញាធរ​ជាតិ​អប្សរា​បានអនុញ្ញាត​ការជួសជុល​ផ្ទះ​និង​សាងសង់​សំណង​តូចតាច​របស់​ប្រជាពលរដ្ឋ​អ្នកស្រុក​អង្គរ​បាន​ចំនួន៨៧៩​ករណី​

រយៈពេល​៩​ខែ​ក្នុង​ឆ្នាំ​២០១៩ក្រុមការងារ​សហគម​ន៍​អាជ្ញាធរ​ជាតិ​អប្សរា​បានអនុញ្ញាត​ការជួសជុល​ផ្ទះ​និង​សាងសង់​សំណង​តូចតាច​របស់​ប្រជាពលរដ្ឋ​អ្នកស្រុក​អង្គរ​បាន​ចំនួន៨៧៩​ករណី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    174 shares
    Share 70 Tweet 44
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (529)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,980)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (807)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (200)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.