រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងរដ្ឋបាលខេត្តសៀមរាបចូលរួមដាំកូនឈើអនុស្សាវរីយ៍នៅសួនច្បារមុខប្រាសាទអង្គរវត្ត
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩នេះ រដ្ឋមន្ត្រីបរិស្ថានអាស៊ានអគ្គលេខាធិការអាស៊ាន និងប្រទេសដៃគូអាស៊ាន មានជប៉ុន ចិន និងកូរ៉េ រួមនឹងថ្នាក់ដឹកនាំខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងយុវជនបាននិមន្ត និងអញ្ជើញចូលរួមដាំកូនឈើនៅបរិវេណសួនច្បារមុខប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍ដ៏អធិកអធមក្នុងការដាំដើមផ្កាក្រវ៉ាន់ចំនួន ៥៥០ដើម និងកូនឈើធ្នង់ចំនួន១០០ដើម នៅលើផ្ទៃដីប្រមាណមួយហិកតាក្នុងសួនច្បារមុខប្រាសាទអង្គរវត្តនាពេលនេះ ត្រូវបានអញ្ជើញជាអធិបតីដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ...