រថយន្តតាក់ស៊ីស្វ័យប្រវត្តិ ត្រូវដាក់ឲ្យដំណើរការជាសាធារណៈក្នុងទីក្រុង Changsha ប្រទេសចិន
រថយន្តតាក់ស៊ីស្វ័យប្រវត្តិប្រមាណ៣០គ្រឿង ត្រូវបានដាក់ឲ្យដំណើរការជាសាធារណៈក្នុងទីក្រុង Changsha នៅខេត្ត Hunan ភាគកណ្តាលនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ កាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។ សម្រាប់ការប្រើប្រាស់សេវាតាក់ស៊ី ដែលមានសមត្ថភាពបើកបរដោយស្វ័យប្រវត្តិនេះ គឺគេអាចជិះពួកវាបានដោយឥតគិតថ្លៃ តាមរយៈ កម្មវិធីទូរស័ព្ទមួយ ដែលបង្កើតឡើងសម្រាប់សេវាធ្វើដំណើរនេះផ្ទាល់។ នៅក្នុងរថយន្តតាក់ស៊ីនីមួយៗ មានអ្នកបច្ចេកទេសម្នាក់ ...