Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

រថយន្តតាក់ស៊ីស្វ័យប្រវត្តិ ត្រូវដាក់ឲ្យដំណើរការជាសាធារណៈក្នុងទីក្រុង Changsha ប្រទេសចិន

ដោយ Pothe Thun
22/04/2020
នៅក្នុង ព័ត៌មានអន្តរជាតិ
រថយន្តតាក់ស៊ីស្វ័យប្រវត្តិ ត្រូវដាក់ឲ្យដំណើរការជាសាធារណៈក្នុងទីក្រុង Changsha ប្រទេសចិន
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រថយន្តតាក់ស៊ីស្វ័យប្រវត្តិប្រមាណ៣០គ្រឿង ត្រូវបានដាក់ឲ្យដំណើរការជាសាធារណៈក្នុងទីក្រុង Changsha នៅខេត្ត Hunan ភាគកណ្តាលនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ កាលពីថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។

សម្រាប់ការប្រើប្រាស់សេវាតាក់ស៊ី ដែលមានសមត្ថភាពបើកបរដោយស្វ័យប្រវត្តិនេះ គឺគេអាចជិះពួកវាបានដោយឥតគិតថ្លៃ តាមរយៈ កម្មវិធីទូរស័ព្ទមួយ ដែលបង្កើតឡើងសម្រាប់សេវាធ្វើដំណើរនេះផ្ទាល់។ នៅក្នុងរថយន្តតាក់ស៊ីនីមួយៗ មានអ្នកបច្ចេកទេសម្នាក់ ឬពីរនាក់ អង្គុយប្រចាំការនៅក្នុងនោះ ដើម្បីធានាសុវត្ថិភាពជូនអ្នកធ្វើដំណើរ ក្នុងករណីមានបញ្ហាខុសប្រក្រតីណាមួយកើតឡើង។ នៅក្នុងរថយន្ត អ្នកដំណើរអាចមើលអំពីស្ថានភាពផ្លូវ ល្បឿន និងគន្លងផ្លូវធ្វើដំណើរ លើថេប្លេតមួយ ដែលអាចប្រើសម្រាប់ចាក់បទចម្រៀងបានផងដែរ។

ក្រុមរថយន្តតាក់ស៊ីខាងលើត្រូវបានដាក់ឈ្មោឲ្យថា Robotaxi ដែលស្ថិតក្រោមការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនដឹកជញ្ជូនឆ្លាតវៃ Hunan Apollo Intelligent Transportation Co., Ltd ដែលមានមូលដ្ឋាននៅតំបន់ Xiangjiang New Area នៃទីក្រុង Changsha។ វិសាលភាពនៃ សេវាតាក់ស៊ីស្វ័យប្រវត្តិ Robotaxi គឺទំហំប្រហែល១៣០គីឡូម៉ែត្រក្រឡា ដែលគ្របដណ្តប់លើតំបន់លំនៅឋាន តំបន់ហាងលក់ទំនិញ និងតំបន់កន្លែងកម្សាន្ត ព្រមទាំងតំបន់ឧស្សាហកម្ម។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

គួរជម្រាបថា សេវាកម្មរថយន្តតាក់ស៊ីដ៏ទំនើបនេះ ត្រូវបានដាក់ឲ្យដំណើរការសាកល្បង កាលពីខែកញ្ញា ឆ្នាំ២០១៩ ប៉ុន្មានខែមុនការផ្ទុះរាល ដាលនៃជំងឺឆ្លងដ៏កាចសាហាវ COVID-19 នៅឯទីក្រុងវូហាននៃខេត្ត Hubei៕

Tags: ប្រទេស​ចិនរថយន្តតាក់ស៊ីស្វ័យប្រវត្តិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសៀវភៅស្តីពីភាពជាអ្នកដឹកនាំស្រ្តីនៃកម្ពុជា

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលសៀវភៅស្តីពីភាពជាអ្នកដឹកនាំស្រ្តីនៃកម្ពុជា

មន្ត្រីជាន់ខ្ពស់ ក្រសួងព័ត៌មាន បើកកិច្ចប្រជុំស្តីពីសំណើលើកគម្រោងមូលនិធិពិសេស នៃកិច្ចសហការ មេគង្គ ឡានឆាង សម្រាប់ឆ្នាំ ២០២១

មន្ត្រីជាន់ខ្ពស់ ក្រសួងព័ត៌មាន បើកកិច្ចប្រជុំស្តីពីសំណើលើកគម្រោងមូលនិធិពិសេស នៃកិច្ចសហការ មេគង្គ ឡានឆាង សម្រាប់ឆ្នាំ ២០២១

អាជ្ញាធរខេត្តសៀមរាប ជួបសំណេះសំណាល និងអំពាវនាវសាសនិកឥស្លាម បញ្ចៀសការជួបជុំក្នុងខែរ៉ាម៉ាឌន

អាជ្ញាធរខេត្តសៀមរាប ជួបសំណេះសំណាល និងអំពាវនាវសាសនិកឥស្លាម បញ្ចៀសការជួបជុំក្នុងខែរ៉ាម៉ាឌន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.