រថយន្តដឹកជញ្ជូនទំនិញគ្មានមនុស្សបើក ប្រើប្រាស់អ៊ិនធឺណេត 5G នៅប្រទេសចិន ចាប់់ផ្តើមដំណើរការហើយ
ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១៩ ខែសីហាបានឲ្យដឹងថា រថយន្តដឹកជញ្ជូនទំនិញ ដែលមិនមានមនុស្សបើកបរ ប្រើប្រាស់បច្ចេកវិទ្យាអ៊ិនធឺណេតឥតខ្សែ 5G បានចាប់ផ្តើមដំណើរការហើយ នៅទីក្រុងណានជីងរដ្ឋធានី នៃខេត្តជាំងស៊ូភាគខាងកើតប្រទេសចិន កាលពីចុងសប្តាហ៍មុននេះ។ រថយន្តធុនតូចពណ៌ស ដែលមានកម្ពស់ប្រហែល ០.៥ម៉ែត្រ ត្រូវបានដាក់ដំណើរការនៅក្នុងតំបន់ Jiangbei New ដោយក្រុមហ៊ុន Suning ...