រទេះគោខ្មែរជាយានជំនិះ ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ទស្សនា ភូមិកសិទេសចរណ៍ធម្មជាតិ នៅសង្កាត់ជ្រាវ
រទេះគោខ្មែរនាពេលបច្ចុប្បន្ននេះ បានរងការបាត់បង់ខ្លះៗហើយ នៅតាមជនបទស្រុកស្រែ ដោយសារពលរដ្ឋមួយចំនួនងាកមកធ្វើជារទៈកង់ឡាន និងប្រើគោយន្ដវិញ ដើម្បីបន្ធូកម្លាំងដល់សត្វគោ។ ប៉ុន្ដែសម្រាប់ក្នុងខេត្តសៀមរាបវិញ រទេះគោ ត្រូវបានចាប់អារម្មណ៍ខ្លាំង ពីភ្ញៀវជាតិអន្ដរជាតិ សម្រាប់ជិះកំសាន្ដ និងទស្សនាទេសភាពបៃតងនៅតំបន់អង្គរ។ ពលរដ្ឋនៅសង្កាត់ជ្រាវ ក្រុងសៀមរាប បានឲ្យដឹងថា ពួកគាត់បង្កើតមុខរបរដឹកភ្ញៀវរទះគោនេះ មានរយៈពេលជាច្រើនឆ្នាំមកហើយ ដោយពេលខ្លះក្នុងមួយថ្ងៃចំនួនពីរទៅបីជើង តាមរដូវសំបូរ ឬមិនសូវមានភ្ញៀវ ...