Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រទេះគោ​ខ្មែរ​ជា​យានជំនិះ ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ទស្សនា ភូ​មិកសិ​ទេសចរណ៍ធម្មជាតិ នៅ​សង្កាត់​ជ្រាវ

ដោយ Pothe Thun
29/08/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
135
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​រទេះគោ​ខ្មែរ​នា​ពេលបច្ចុប្បន្ន​នេះ បាន​រង​ការបាត់បង់​ខ្លះៗ​ហើយ នៅតាម​ជនបទ​ស្រុកស្រែ ដោយសារ​ពលរដ្ឋ​មួយចំនួន​ងាក​មក​ធ្វើ​ជារ​ទៈកង់​ឡាន និង​ប្រើ​គោយន្ដ​វិញ ដើម្បី​បន្ធូ​កម្លាំង​ដល់​សត្វ​គោ​។ ប៉ុន្ដែ​សម្រាប់​ក្នុង​ខេត្ត​សៀមរាប​វិញ រទេះគោ ត្រូវ​បាន​ចាប់អារម្មណ៍​ខ្លាំង ពី​ភ្ញៀវ​ជាតិ​អន្ដរជាតិ សម្រាប់​ជិះ​កំសាន្ដ និង​ទស្សនា​ទេសភាព​បៃតង​នៅ​តំបន់​អង្គរ​។​

​ពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប បានឲ្យដឹងថា ពួកគាត់​បង្កើត​មុខរបរ​ដឹក​ភ្ញៀវរ​ទះ​គោ​នេះ មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ពេល​ខ្លះ​ក្នុង​មួយ​ថ្ងៃ​ចំនួន​ពីរ​ទៅ​បី​ជើង តាម​រដូវ​សំបូរ ឬ​មិន​សូវ​មាន​ភ្ញៀវ ហើយ​ការដឹកជញ្ជូន​នេះ​ក្នុង​រយៈ​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​។​

​ក្រុម​អ្នក​ដឹក​ភ្ញៀវ​បាន​បន្ដថា តាម​ការកត់សំគាល់ ដែល​ចាប់​តាំងពី​បង្កើត​មុខរបរ​នេះ ភ្ញៀវ​ទេសចរណ៍​បាន​ពេញចិត្ដ និង​ចូលចិត្ដ​ជិះ​ដោយសារការ​ជិះ​រទះគោ​មាន​ភាពងាយស្រួ​ល​ទស្សនា​ទេសភាព ប៉ុន្ដែ​ពលរដ្ឋ​ខ្មែរ​មិន​សូវ​ចាប់អារម្មណ៍​ប៉ុន្មាន​ឡើយ​។​ពួកគាត់​បាន​អំពាវ​នា​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​រួមមាន​ក្រសួង​ទេសចរណ៍ ក្រសួង​វប្បធម៌​ជួយ​ដឹកនាំ​ភ្ញៀវ និង​ជួយ​អភិរក្ស​រទៈគោ​ខ្មែរ​នេះ​អោយបាន​គង់វង្ស​។​

ស្ថាបនិក​ភូ​មិកសិ​ទេសចរណ៍ធម្មជាតិ នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប លោក គ្រួច លី ដែលជា​អ្នក​រៀបចំ​អោយ​ពលរដ្ឋ​លើ​វិស័យ​ដឹកជញ្ជូន​តាម​រទេះគោ​នេះ លោក​បានឲ្យដឹងថា រទេះគោ​ខ្មែរ​កំពុង​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍ ជិះ​ទស្សនា ទិដ្ឋភាព​ទេសចរណ៍​បៃតង ដោយ​លោក​លើកឡើង​ថា វា​មិន​ត្រឹម​ធ្វើឲ្យ​ពួកគាត់​មាន​អារម្មណ៍​ស្រស់ថ្លា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ពួកគាត់​ក៍បាន​ស្គាល់​ពី​វប្បធម៌ អរិយធម៌ និង​ប្រពៃណី​ទម្លៀ​ម​ទំលាប់​ខ្មែរ​តាំងពី​បុរាណ​មក​ផងដែរ​។​
​លោក​បាន​បន្ដថា នៅ​តំបន់​ភូមិ​ធម្មជាតិ​កសិក​ទេសចរណ៍​នេះ មាន​កន្លែង​ទស្សនា​បែប​ធម្មជាតិ​កសិកម្ម ដូច​បន្លែ​ជាច្រើន​ប្រភេទ ដែល​ប្រជាពលរដ្ឋ​ដាំ​ដុះ​ដោយ​មិន​ប្រើ​ជាតិគីមី លំនៅដ្ឋាន​ពលរដ្ឋ ការរស់នៅ​របស់​ពល​រដ្ឋ​នៅ​ភូ​មិកសិ​ទេសចរណ៍​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​បាន​បញ្ជាក់ថា ការបង្កើត​ឲ្យមាន​សេវា​ដឹក​ភ្ញៀវ​តាម​រទេះគោ​នេះ មិន​ត្រឹមតែ​ធ្វើអោយ​ពលរដ្ឋ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក មាន​ជីវភាព​គ្រួសារ​ធូរធារ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង បាន​ជួយ​ដល់​ការអភិរក្ស​រទេះគោ​ខ្មែរ សម្រាប់​ឲ្យ​យុវជន​ជំនាន់​ក្រោយ បាន​ស្គាល់ និង​យល់ដឹង​ពី​សម្ភារ​វប្បធម៌​ដូនតា​របស់​ខ្មែរ​ផងដែរ​៕

​អត្ថបទ និង រូបថត ៖ លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ខេត្តសៀមរាបទេសចរណ៍រទេះគោ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុម​កសិករ​នៅ​ស្រុក​បន្ទាយស្រី ចំរាញ់​ប្រេង​ស្លឹកគ្រៃ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ធ្លាក់​ថ្លៃ​ផលដំណាំ​លើ​ទីផ្សារ​ក្នុងស្រុក

ក្រុម​កសិករ​នៅ​ស្រុក​បន្ទាយស្រី ចំរាញ់​ប្រេង​ស្លឹកគ្រៃ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ធ្លាក់​ថ្លៃ​ផលដំណាំ​លើ​ទីផ្សារ​ក្នុងស្រុក

អ្នកវិនិយោគិនមកពីជាង១០ប្រទេស សំលឹងឃើញសក្តានុពលសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា

អ្នកជំនាញ​មកពី​សាកលវិទ្យាល័យ​អន្តរជាតិ​ធំៗ ចំនួន​៤ ធ្វើការ​ពិភាក្សា​លើ​ផលប៉ះពាល់​ធាតុគីមី លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

ថ្នាក់ដឹកនាំ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្វាយ​លើ ចុះសួរសុខទុក្ខ និង​ផ្ដល់​អំណោយ​ដល់​គ្រួសារ​ចាស់ជរា​ចំនួន ០២​គ្រួសារ​

ថ្នាក់ដឹកនាំ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្វាយ​លើ ចុះសួរសុខទុក្ខ និង​ផ្ដល់​អំណោយ​ដល់​គ្រួសារ​ចាស់ជរា​ចំនួន ០២​គ្រួសារ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.