Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ក្រុម​កសិករ​នៅ​ស្រុក​បន្ទាយស្រី ចំរាញ់​ប្រេង​ស្លឹកគ្រៃ ដើម្បី​ទប់ទល់​នឹង​បញ្ហា​ធ្លាក់​ថ្លៃ​ផលដំណាំ​លើ​ទីផ្សារ​ក្នុងស្រុក

ដោយ Pothe Thun
29/08/2018
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
86
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​​សហគមន៍​អ្នក​ផលិត​បន្លែ​សុវត្ថិភាព​នៅ​ស្រុក​បន្ទាយស្រី បាន​បង្កើត​ក្រុម​កសិករ​ផលិត​ប្រេង​ស្លឹកគ្រៃ ដើម្បី​ទាញ​ចំណូល​បន្ថែម ខណៈ​ស្លឹកគ្រៃ​របស់​កសិករ កំពុង​ជួប​បញ្ហា​ធ្លាក់​ថ្លៃ លើ​ទីផ្សារ​ក្នុងស្រុក​។​

​គម្រោង​ផលិត​ប្រេង​ស្លឹកគ្រៃ​នេះ គឺជា​គំនិត​ផ្ដួតផ្តើម​របស់​អង្គកា​រ​អាគ្រី​ស៊ូ​ត ដែលជា​អង្គការ​អន្ដរជាតិ​ផ្នែក​កសិកម្ម និង​ជា​អ្នក​ចងក្រង​បង្កើត​សហគមន៍​អ្នក​ផលិត​បន្លែ​សុវត្ថិភាព​ផងដែរ​។ ហេតុផល​ចំបង​ដែល​អង្គការ​នេះ​ចងក្រង​កសិករ ឲ្យ​ផលិត​ប្រេង​ស្លឹកគ្រៃ ទី​១ ដោយសារ​មើលឃើញ​ពី​តម្រូវការ​នៅ​តាម​សណ្ឋាគារ ហាង​ម៉ាស្សា​ជាដើម កំពុង​មាន​តម្រូវការ​ខ្ពស់ និង​ទី​២ ចង់​រក​ទីផ្សារ​បន្ថែម​ដល់​ក្រុម​កសិករ​ក្នុង​មូលដ្ឋាន​នេះ​ផ្ទាល់​។​

​កញ្ញា គង់ រដ្ឋា បុគ្គលិក​ទទួលបន្ទុក​ផ្នែក​ទីផ្សារ​នៃ​អង្គការ អាគ្រី​ស៊ូត រៀបរាប់ថា គម្រោង​ចម្រាញ់​ប្រេង​ស្លឹកគ្រៃ របស់​អង្គការ​កញ្ញា​នេះ ដោយសារ​ថា អង្គការ​សង្កេតឃើញថា បន្ទាប់​ពី​ការដាំដុះ ផលដំណាំ​របស់​កសិក​រ ចំណាយ​ថវិកា​ច្រើន ក្នុង​ការដឹកជញ្ជូន​យក​ផលដំណាំ​ផ្សេងៗ យកទៅលក់​នៅ​ក្រុង​សៀមរាប មួយវិញទៀត​ផលដំណាំ​មិនសូវ​មាន​ទីផ្សារ ជាហេតុ​នាំ​ឲ្យ​ឈ្មួញ​ធ្វើការ​ទំលាក់​តម្លៃ​ផលដំណាំ​របស់​កសិករ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គម្រោង​ចម្រាញ់​ប្រេង​ស្លឹកគ្រៃ​នេះ បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ដើមឆ្នាំ​២០១៨ ជាមួយនឹង​ក្រុម​កសិករ​ចំនួន ២០​គ្រួសារ​។ បច្ចុប្បន្ន​ដើមទុន​ក្នុង​គម្រោង​នេះ មាន​ចំនួន​១​លាន​រៀល ក្នុង​នោះ​មិន​រាប់បញ្ចូល​ថវិកា​ពី​អង្គការ ដែល​រៀបចំ​តម្លើង​រោង និង​ឆ្នាំង​ចម្រាញ់​នៅឡើយ​ទេ​។ សម្រាប់​តម្លៃ​វិញ ក៏​មិន​ទាន់​បាន​បញ្ជាក់​ដែរ ដោយ​បច្ចុប្បន្ន​សហគមន៍​កំពុង​ស្វែងរក​ទីផ្សារ និង​ចង់បាន​តម្លៃ​ខ្ពស់ជាង​ទីផ្សារ​ប្រេង​ស្លឹកគ្រៃ ដែល​នាំចូល​ពី​បរទេស​។
((((​សំឡេង​៣))))(​មាន​នៅ​ក្នុង​វីដេអូ​ខាងលើ​)

​ប្រធាន​ក្រុម​កសិករ​ផលិត​ប្រេង​ស្លឹកគ្រៃ លោក ខឹម សម្រេច បានឱ្យដឹងថា ជា​ជំហាន​ដំបូង​លោក បានធ្វើការ​ចងក្រង​ក្រុម​កសិករ​តែ ២០​គ្រួសារ​ប៉ុណ្ណោះ ដែល​ពួកគាត់​ទាំងនោះ​ស្ថិតក្នុង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ លោក​បញ្ជាក់ថា ប្រសិន​បើ​ទីផ្សារ​មាន​តម្រូវការ​ខ្ពស់ នោះ​លោក​នឹង​បង្កើន​ចំនួន​សមាជិក​ក្រុម ដើម្បី​បង្កើន​ការផលិត​នៅក្នុង​សហគមន៍​៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្ល​

Tags: កសិកម្មខេត្តសៀមរាបស្រុកបន្ទាយស្រី​ស្លឹកគ្រៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកវិនិយោគិនមកពីជាង១០ប្រទេស សំលឹងឃើញសក្តានុពលសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា

អ្នកជំនាញ​មកពី​សាកលវិទ្យាល័យ​អន្តរជាតិ​ធំៗ ចំនួន​៤ ធ្វើការ​ពិភាក្សា​លើ​ផលប៉ះពាល់​ធាតុគីមី លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

ថ្នាក់ដឹកនាំ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្វាយ​លើ ចុះសួរសុខទុក្ខ និង​ផ្ដល់​អំណោយ​ដល់​គ្រួសារ​ចាស់ជរា​ចំនួន ០២​គ្រួសារ​

ថ្នាក់ដឹកនាំ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្វាយ​លើ ចុះសួរសុខទុក្ខ និង​ផ្ដល់​អំណោយ​ដល់​គ្រួសារ​ចាស់ជរា​ចំនួន ០២​គ្រួសារ​

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី ២៩ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី ២៩ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.