Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

បញ្ហាគ្រោះថ្នាក់ចរាចរណ៍និងគ្រឿងញៀន ជាបញ្ហាសង្គមជាតិទាំងមូល ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមលុបបំបាត់

ដោយ Pothe Thun
04/06/2025
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
បញ្ហាគ្រោះថ្នាក់ចរាចរណ៍និងគ្រឿងញៀន ជាបញ្ហាសង្គមជាតិទាំងមូល ដែលតម្រូវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមលុបបំបាត់
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ទីរអធិការកិច្ចខេត្តសៀមរាប និងអាជ្ញាធរក្រុងរុនតាឯកតេជោសែន បានសហការរៀបចំពិធីផ្សព្វផ្សាយច្បាប់ ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងគ្រឿងញៀន ដើម្បីជំរុញការធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ចរាចរណ៍ សុខភាពសាធារណៈ និងបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន លើកកម្ពស់សុខុមាលភាពសង្គម និងជំរុញឱ្យជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍កាន់តែល្អប្រសើរ។

លោក ម៉ៅ ឧស្សាហ៍ អភិបាលរងក្រុងរុនតាឯកតេជោសែន លើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀន កំពុងក្លាយជាបញ្ហាសង្គមជាតិទាំងមូល ដែលតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចូលរួមទប់ស្កាត់កុំឱ្យរីករាលដាល លុបបំបាត់ និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ ត្រូវនិយាយថាទេចំពោះគ្រឿងញៀន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺចូលរួមកាត់បន្ថយភាពក្រីក្រ។ ពាក្យស្លោកទាំងពីរនេះ បានឆ្លុះបញ្ចាំងអំពីការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការចៀសឱ្យឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ដើម្បីកែលម្អគុណភាពជីវិតដែលជាគោលដៅរួមនៃការ អភិវឌ្ឍន៍សង្គមជាតិប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានបាវចនា៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក លឹម ភក្តី ប្រធានមន្ទីរអធិការកិច្ចខេត្ត មានប្រសាសន៍ថា ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកមាន១២ជំពូក និង៩២មាត្រា មានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវតែគោរព និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួន ព្រោះបើយើងគ្រប់រូបធ្វេសប្រហែសតែបន្តិច អាចនឹងបាត់បង់ជីវិត រងរបួស ពិការ ឬក៏អាចមានទោស និងខាតបង់ថវិកា។ ហេតុនេះស្នើដល់អ្នកបើកបរទាំងអស់ត្រូវមានការយោគយល់ និងអធ្យាស្រ័យ បើកបរត្រូវគោរពសិទ្ធិអាទិភាព គោរពផ្លាកសញ្ញា ភ្លើងសញ្ញាគ្រប់ពេលវេលា ដើម្បីកាត់បន្ថយនូវហានិភ័យដោយសារគ្រោះថ្នាក់។

លោកបន្តថា ស្របនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀន គឺជាអន្ទាក់ក៏គ្រោះថ្នាក់ សម្រាប់មនុស្សគ្រប់រូប ផ្ដល់ផលអាក្រក់ចំពោះអ្នកប្រព្រឹត្តិ គ្រួសារ សហគមន៍ និងសង្គមជាតិ។ ដូច្នេះសូមអំពាវនាវដល់គ្រប់បណ្ដាមន្ទីរស្ថាប័ន ជាពិសេសអង្គភាពជំនាញ ត្រូវមានផែនការគ្រប់គ្រង និងអនុវត្តច្បាប់ឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ ព្រមទាំងជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់នេះ ហើយសូមឱ្យក្មួយៗដែលជាសិស្សានុសិស្ស ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនទៅជាមិត្តល្អ សិស្សល្អ កូនល្អ និងដើម្បីធ្វើជាទំពាំងដ៏ល្អ ក្នុងការស្នងឫស្សីនាពេលអនាគត៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី ប្ដេជ្ញាក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យបានកាន់តែល្អបន្ថែមទៀត

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី ប្ដេជ្ញាក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យបានកាន់តែល្អបន្ថែមទៀត

មន្ត្រីសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ខណៈករណីថ្មីត្រូវបានរកឃើញជារៀងរាល់ថ្ងៃ

មន្ត្រីសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ខណៈករណីថ្មីត្រូវបានរកឃើញជារៀងរាល់ថ្ងៃ

ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.