Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី ប្ដេជ្ញាក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យបានកាន់តែល្អបន្ថែមទៀត

ដោយ Pothe Thun
04/06/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី ប្ដេជ្ញាក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យបានកាន់តែល្អបន្ថែមទៀត
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសប្រគល់សារតាំង ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្ការី នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្ការី បានប្ដេជ្ញាក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត តាមរយៈពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការផ្លាស់ប្ដូរវប្បធម៌។

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានបញ្ជាក់ជូន ឯកឧត្តម ប្រធានាធិបតី ថា ភាពសម្បូរបែបនៃវប្បធម៌របស់កម្ពុជា គឺបានដើរតួជាទ្វារអាចជំរុញឱ្យប្រជាជនកម្ពុជា មកកាន់ប៊ុលហ្ការី និងប្រជាជនប៊ុលហ្ការី ទៅកាន់កម្ពុជា។ កម្ពុជា ដែលមានប្រវត្តិសាស្រ្តដ៏យូរលង់ និងមានវប្បធម៌ដ៏សម្បូរបែប ពិតជាមានបំណងចង់ចែករំលែករឿងរ៉ាវរបស់ខ្លួនជាមួយប្រជាជនប៊ុលហ្ការី។ ប៊ុលហ្ការី ក៏ជាប្រទេសដែលល្បីល្បាញលើសម្បត្តិវប្បធម៌ដ៏សម្បូរបែប វាពិតជាពិសេសដូចជាកម្ពុជាដែរ។

ឯកឧត្តម ឯកអគ្គរាជទូត បានបង្ហាញថា តាមរយៈការទូតប្រកបដោយប្រសិទ្ធភាព វានឹងក្លាយជាស្ពាននៃការទំនាក់ទំនង ការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការ នឹងធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរឡើង។ កម្ពុជានៅតែបន្តរក្សាជំហរ ក្នុងការសហការរៀបចំ និងផ្សព្វផ្សាយពីវប្បធម៌ផ្សេងៗរបស់ប៊ុលហ្ការី ទៅកាន់កម្ពុជា ក្នុងន័យជំរុញរឹតចំណងមិត្តភាពបន្ថែម រវាងប្រជាជនប្រទេសទាំងពីរ កម្ពុជា-ប៊ុលហ្ការី ឱ្យបន្តរឹងមាំ ដើម្បីអនាគតរួម ដែលសម្បូរដោយសន្តិភាព ស្ថិរភាព និងការរីកចម្រើន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះ ឯកឧត្តម Rumen Radev បានបង្ហាញការពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ ជាងកន្លះសតវត្សកន្លងមក។ ហើយប៊ុលហ្ការី មាននូវបំណងពង្រឹងកិច្ចសន្ទនានយោបាយបន្ថែមទៀត និងការត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងការអប់រំ ជាមួយនឹងកម្ពុជា។

ឯកឧត្តម ប្រធានាធិបតី ក៏បានបង្ហាញការពេញចិត្ត ដែលព្រះមហាក្សត្រកម្ពុជា នៃព្រះរាជណាចក្រកម្ពុជា ក្នុងការតែងតាំង ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ជាឯកអគ្គរាជទូត ដែលឯកឧត្តម ក៏ជាអតីតនិស្សិតរៀននៅទីនេះ ហើយបានស្គាល់យ៉ាងច្បាស់អំពីប្រវត្តិសាស្រ្ត ប្រជាជន វប្បធម៌ និងមានមិត្តភក្កិជាច្រើននៅទីនេះ។ ឯកឧត្តម ក៏បានផ្ដាំសួរសុខទុក្ខដល់អតីតនិស្សិតកម្ពុជា ដែលបាន និងធ្លាប់រៀននៅទីនេះ ហើយឯកឧត្តម ក៏មានបំណងទទួលនិស្សិតកម្ពុជា មករៀននៅទីនេះបន្ថែមទៀតផងដែរ៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ខណៈករណីថ្មីត្រូវបានរកឃើញជារៀងរាល់ថ្ងៃ

មន្ត្រីសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ខណៈករណីថ្មីត្រូវបានរកឃើញជារៀងរាល់ថ្ងៃ

ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

ក្រុងសៀមរាប នឹងកាន់តែមានភាពស្រស់បំព្រងនិងទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន ប្រសិនបើប្រជាពលរដ្ឋកែប្រែទម្លាប់ទុកដាក់ និងចោលសំរាមបានត្រឹមត្រូវ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់គ្រប់មណ្ឌលសុខភាព ត្រូវបង្កើនការថែទាំសុខភាពបឋម កែលម្អគុណភាពនៃការផ្ដល់សេវាឱ្យកាន់តែប្រសើរ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់គ្រប់មណ្ឌលសុខភាព ត្រូវបង្កើនការថែទាំសុខភាពបឋម កែលម្អគុណភាពនៃការផ្ដល់សេវាឱ្យកាន់តែប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.