Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់គ្រប់មណ្ឌលសុខភាព ត្រូវបង្កើនការថែទាំសុខភាពបឋម កែលម្អគុណភាពនៃការផ្ដល់សេវាឱ្យកាន់តែប្រសើរ

ដោយ Pothe Thun
05/06/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ជំរុញដល់គ្រប់មណ្ឌលសុខភាព ត្រូវបង្កើនការថែទាំសុខភាពបឋម កែលម្អគុណភាពនៃការផ្ដល់សេវាឱ្យកាន់តែប្រសើរ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តផែនការនៃការកែលម្អមណ្ឌលសុខភាព និងការងារជំរុញបង្កើនការថែទាំសុខភាពបឋម ខេត្តសៀមរាប នាថ្ងៃទី០ ៥ខែមិថុនានេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញដល់គ្រប់មណ្ឌលសុខភាព ត្រូវបង្កើនការថែទាំសុខភាពបឋម និងកែលម្អគុណភាពនៃការផ្ដល់សេវានានាជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង ជាពិសេសអ្នកមានបណ្ណក្រីក្រ។

លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា ការថែទាំសុខភាពបឋមនៅមូលដ្ឋានជូនប្រជាជនរបស់មណ្ឌលសុខភាព គឺជាកក្តាដ៏សំខាន់។ ប៉ុន្តែកន្លងមកការមកទទួលសេវាសុខាភិបាលរបស់ប្រជាពលរដ្ឋ នៅតាមមណ្ឌលសុខភាពមួយចំនួន ក្នុងខេត្តសៀមរាប ហាក់នៅមានកម្រិតទាប។ តែបន្ទាប់ពីអនុវត្តផែនការនៃការកែលម្អមណ្ឌលសុខភាព និងការងារជំរុញបង្កើនការថែទាំសុខភាពបឋម នៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងមានការចុះពិនិត្យតាមដានជាប្រចាំរបស់មន្រ្តីទទួលបន្ទុក ឃើញថាអត្រាប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពនៅទូទាំងខេត្តសៀមរាប មានការកើនឡើងជាមុន។

 

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ បានបង្ហាញថា កាលពីមុនក្នុង១ខែ មណ្ឌលសុខភាពខ្លះមានប្រជាពលរដ្ឋមកទទួលសេវាប្រមាណ ៥០០នាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវក្នុង១ខែ មានប្រមាណ៨០០ ទៅ៩០០នាក់ និងបានជួយដល់ប្រជាពលរដ្ឋជាច្រើន ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា កាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យដែលនៅឆ្ងាយ។ ដូចនេះដើម្បីឱ្យក្លាយជាមណ្ឌលសុខភាពគំរូ គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពទាំងអស់ គឺត្រូវពិនិត្យ និងពង្រឹងទៅលើការងារផ្ដល់សេវានៅមណ្ឌលសុខភាពនីមួយៗ សំដៅធ្វើឱ្យបានកាន់តែល្អប្រសើរឡើង នូវការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បង្ហាញថា វឌ្ឍនភាពលើការងារថែទាំសុខភាពបឋម ដែលបានអនុវត្តកន្លងមក ក្រុមការងារបានរៀបចំធ្វើផែនការសកម្មភាពអាទិភាព PHC-BIF សម្រាប់ឆ្នាំ២០២៥ រៀបចំមណ្ឌលសុខភាពចំនួន៣៩ ក្នុងដំណាក់កាលដំបូងជាមណ្ឌលសុខភាពផ្ដល់សេវាល្អ និងគំរូ។ ជាលទ្ធផល ក្រោមការតាមដាន និងវាយតម្លៃ យើងទទួលបានមណ្ឌលសុខភាពចំនួន២៣ ជាមណ្ឌលសុខភាពផ្ដល់សេវាល្អ និងមណ្ឌលសុខភាពចំនួន០២ ជាមណ្ឌលសុខភាពគំរូ គឺមណ្ឌលសុខភាពគោកចក និងមណ្ឌលសុខភាពចន្លាស់ដៃ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានស្នើដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវឈរលើស្មារតីយោគយល់ សាមគ្គីភាព និងនាំមកនូវគំនិតថ្មី ទស្សនៈថ្មីដ៏សមស្របសម្រាប់អនាគត ដែលជាការផ្ដួចផ្ដើម និងសម្របសម្រួល សំដៅលើកកម្ពស់សមត្ថភាព និងគុណភាពនៃប្រព័ន្ធសុខាភិបាលទំនើប ធ្វើយ៉ាងណាឲ្យការអនុវត្តន៍យុទ្ធសាស្ត្រ កម្មវិធីសុខាភិបាល នៅគ្រប់មូលដ្ឋានទទួលបានជោគជ័យ ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋ ពិសេសប្រជាជននៅតំបន់ដាច់ស្រយាល ដោយសហការណ៍យ៉ាងជិតស្និតជាមួយក្រុមទ្រទ្រង់សុខភាពភូមិ ក្នុងការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ស្ដីពីស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់គ្របដណ្ដប់របស់ខ្លួន៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អ្នកពាក់ព័ន្ធក្នុងខេត្ត សហការពង្រឹងគុណភាពនៃការផ្ដល់សេវាទឹកស្អាតឱ្យស្របតាមស្ដង់ដារកំណត់

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អ្នកពាក់ព័ន្ធក្នុងខេត្ត សហការពង្រឹងគុណភាពនៃការផ្ដល់សេវាទឹកស្អាតឱ្យស្របតាមស្ដង់ដារកំណត់

ប្រធានសមាគមចុងភៅកម្ពុជា៖ ការឈ្នះមេដាយពីការប្រកួតចម្អិនម្ហូបលំដាប់អន្តរជាតិនៅប្រទេសថៃ ជាសមិទ្ធផលដ៏គួរឱ្យស្ញប់ស្ញែង និងជាទីមោទកភាពសម្រាប់កម្ពុជា

ប្រធានសមាគមចុងភៅកម្ពុជា៖ ការឈ្នះមេដាយពីការប្រកួតចម្អិនម្ហូបលំដាប់អន្តរជាតិនៅប្រទេសថៃ ជាសមិទ្ធផលដ៏គួរឱ្យស្ញប់ស្ញែង និងជាទីមោទកភាពសម្រាប់កម្ពុជា

កម្ពុជា-កូរ៉េ រៀបចំកម្មវិធីវប្បធម៌កូរ៉េ K-POP World Festival ២០២៥ លើកទី៦ ដើម្បីបង្កើនមិត្តភាពប្រទេសទាំងពីរ នៅខេត្តសៀមរាប

កម្ពុជា-កូរ៉េ រៀបចំកម្មវិធីវប្បធម៌កូរ៉េ K-POP World Festival ២០២៥ លើកទី៦ ដើម្បីបង្កើនមិត្តភាពប្រទេសទាំងពីរ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.