Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អ្នកពាក់ព័ន្ធក្នុងខេត្ត សហការពង្រឹងគុណភាពនៃការផ្ដល់សេវាទឹកស្អាតឱ្យស្របតាមស្ដង់ដារកំណត់

ដោយ Pothe Thun
06/06/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ណែនាំដល់អ្នកពាក់ព័ន្ធក្នុងខេត្ត សហការពង្រឹងគុណភាពនៃការផ្ដល់សេវាទឹកស្អាតឱ្យស្របតាមស្ដង់ដារកំណត់
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងកិច្ចប្រជុំថ្នាក់តំបន់លើកទី១ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានណែនាំដល់ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ត្រូវបង្កើនកិច្ចសហការប្រតិបត្តិការជាមួយគ្រប់អ្នកពាក់ព័ន្ធ ការក្នុងពង្រឹងគុណភាពនៃការផ្ដល់សេវាទឹកស្អាតឱ្យស្របតាមស្ដង់ដារកំណត់ជូនប្រជាពលរដ្ឋ ពិសេសការធ្វើតេស្តគុណភាពទឹកប្រចាំថ្ងៃ និង ៣ខែម្ដង ហើយត្រូវរក្សាទុកឯកសារលទ្ធផលធ្វើតេស្តឱ្យបានល្អ។

លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ជាផ្នែកមួយដែលនឹងជួយជំរុញដល់កំណើននៃការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ តាមការកំណត់របស់ក្រសួងឧស្សាហកម្ម និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ ដែលកំណត់ថា “ប្រជាពលរដ្ឋទូទាំងប្រទេសនឹងមានទឹកស្អាតប្រើ នៅត្រឹមឆ្នាំ២០៣០”។ ដើម្បីឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យទៅតាមការគ្រោងទុក ស្នើសុំឱ្យអ្នកចូលរួមទាំងអស់ សកម្មក្នុងការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និងសួរដេញដោលប្រកបដោយការស្ថាបនា ដើម្បីបានជាប្រយោជន៍សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតគ្រប់បណ្ដាខេត្ត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ឡេង ខៀវ ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានបង្ហាញថា វិស័យឯកជនពិតជាដើរតួយ៉ាងសំខាន់ជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ហើយបើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម គិតត្រឹមខែមេសា ឆ្នាំ២០២៥ ៤១.៩ភាគរយ នៃចំនួនខ្នងផ្ទះក្នុងប្រទេសកម្ពុជា ដែលទទួលបានទឹកស្អាតតាមបំពង់ប្រើប្រាស់ ដោយក្នុងនោះឯកជនផ្គត់ផ្គង់បាន ៥៦ភាគរយ។ ប៉ុន្តែការទទួលបានទឹកស្អាតតាមបំពង់សម្រាប់ប្រើប្រាស់ គឺនៅមានកម្រិតទាប ដែលតម្រូវឱ្យមានការពន្លឿនលើវិស័យទឹកស្អាតជាចាំបាច់ ដើម្បីឆ្លើយតបទៅនឹងតម្រូវរបស់ប្រជាពលរដ្ឋ។

លោក ឡេង ខៀវ បានឱ្យដឹងថា ការដែលយើងនៅមានកម្រិតទាបនេះដែរ ដោយសារតាមការចុះទៅពិនិត្យជាក់ស្ដែង ឃើញថាប្រតិបត្តិករពិតជាជួបទៅនឹងបញ្ហាប្រឈមចម្បងៗដូចជា ការខូចខាតបំពង់ទឹកស្អាតដោយសារការជួសជុលនិងសាងសង់ផ្លូវថ្នល់ និងសកម្មភាពមួយចំនួនរបស់ប្រជាពលរដ្ឋដោយមិនមានសំណង កង្វះប្រភពទឹក ការគាំទ្ររបស់អាជ្ញាធរមូលដ្ឋាន និងការយល់ដឹងពីទឹកស្អាតនៅមានកម្រិត កង្វះទុនវិយោគជាដើម៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានសមាគមចុងភៅកម្ពុជា៖ ការឈ្នះមេដាយពីការប្រកួតចម្អិនម្ហូបលំដាប់អន្តរជាតិនៅប្រទេសថៃ ជាសមិទ្ធផលដ៏គួរឱ្យស្ញប់ស្ញែង និងជាទីមោទកភាពសម្រាប់កម្ពុជា

ប្រធានសមាគមចុងភៅកម្ពុជា៖ ការឈ្នះមេដាយពីការប្រកួតចម្អិនម្ហូបលំដាប់អន្តរជាតិនៅប្រទេសថៃ ជាសមិទ្ធផលដ៏គួរឱ្យស្ញប់ស្ញែង និងជាទីមោទកភាពសម្រាប់កម្ពុជា

កម្ពុជា-កូរ៉េ រៀបចំកម្មវិធីវប្បធម៌កូរ៉េ K-POP World Festival ២០២៥ លើកទី៦ ដើម្បីបង្កើនមិត្តភាពប្រទេសទាំងពីរ នៅខេត្តសៀមរាប

កម្ពុជា-កូរ៉េ រៀបចំកម្មវិធីវប្បធម៌កូរ៉េ K-POP World Festival ២០២៥ លើកទី៦ ដើម្បីបង្កើនមិត្តភាពប្រទេសទាំងពីរ នៅខេត្តសៀមរាប

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពល្អប្រសើរ

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញដល់គ្រប់អ្នកពាក់ព័ន្ធ ត្រូវរៀបចំលក្ខខណ្ឌនៃការប្រើប្រាស់ដីនៅតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពល្អប្រសើរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.