ខេត្តសៀមរាប ជាខេត្តទី១០ដែលត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល
បន្ទាប់ពីមានការប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំក្នុងការលើកកម្ពស់សុខភាពអនាម័យ ពេលនេះខេត្តសៀមរាប ទទួលបានជោគជ័យក្នុងនាមជាខេត្តដែលបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ហើយជាខេត្តទី១០ នៅប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ឆាយ ឬទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការសម្រេចនេះគឺមានន័យថា នៅខេត្តសៀមរាប គ្រប់ខ្នងផ្ទះទាំងអស់មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា ខណៈបច្ចុប្បន្ននេះក្រសួងក៏បានកំពុងតែអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ...