Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

តំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិមួយកន្លែងនៅក្នុងស្រុកអង្គរធំ ខេត្ដសៀមរាប កំពុងមានការទាក់ទាញអ្នកទេសចរជារៀងរាលថ្ងៃ

ដោយ Pothe Thun
27/10/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
193
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រមណីយដ្ឋានទេសចរណ៍មួយកន្លែងមានឈ្មោះថា ទឹកធ្លាក់ពាក់ស្នែងអង្គរធំ ស្ថិតនៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ជាតំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិ ដោយមានកន្លែងទស្សនាគួរឱ្យទាក់ទាញ និងមានចំណាប់អារម្មណ៍ភ្ញៀវទេសចរទៅកំសាន្តនៅទីនោះយ៉ាងខ្លាំងជាប់ជាប្រចាំផងដែរ។

បើតាមលោក ស្វាយ សាវង្ស ជាមើលការខុសត្រូវក្នុងរមណីយដ្ឋានមួយនេះ បានបញ្ចាក់ថា រមណីយដ្ឋាន ទឹកធ្លាក់ពាក់ស្នែង មានសក្តានុពលយ៉ាងខ្លាំងទៅលើផ្នែក ទេសចរវប្បធម៍ធម្មជាតិ ព្រោះនៅស្រុកអង្គរធំនេះ មិនទាន់មានរមណីយដ្ឋានច្រើនទេ ហើយកន្លែងនោះលោកទើបចាប់ផ្ដើមរយៈពេល ៩ខែប៉ុណ្ណោះ។ ក្រោយពីរៀបចំរមណីយដ្ឋានេះ មានភ្ញៀវទៅទស្សនាច្រើន ដោយក្នុងមួយថ្ងៃមានចន្លោះពី ២០០ ទៅ៣០០នាក់ ចូលមកទស្សនា ប៉ុន្ដែក្រោយពេលដែលរមណីយដ្ឋាន ត្រូវបានផ្អាកមួយរយះ ដើម្បីធានាសុវត្ថិភាពនៃការឆ្លងជំងឺកូវីដ-១៩ ទើបមិនសូវមានអ្នកចូលទស្សនា។

លោកបានបន្ដថា នៅក្នុងបរិវេណរមណីយដ្ឋាននោះ មានរៀបចំជាកន្លែងថតរូបកំសាន្ដជាច្រើនដូចជា៖ ទឹកធ្លាក់ពីលើអាកាស ភូមិជនជាតិភាគតិច កន្លែងបោះតង់ ស្ពានសាងស្នេហ៍ ព្រៃធម្មជាតិ មានភ្នំស្តេចឆ្មា មានភ្នំព្រះអាទិត្យ មានព្រះច័ន្ទ មានភ្នំបាតដៃ មានម្រាមដៃផុសចេញពីដី មានផ្លូវអាថ៍កំបាំង នឹងមានកន្លែងផ្សេងៗចាច្រើនថែមទៀត ផ្ទាំងថ្មបាតដៃម្រាមដៃប្រាំ ដែលជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ ជាពិសេសអ្នកទៅទីនោះ អាចជិះទូកលេងកំសាន្ដជំវិញកូនកោះ។ ក្រៅពីនោះទីតាំងនេះ ក៍មានកន្លែងអង្គុយហូបអាហារជាលក្ខណៈគ្រួសារផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្ថែមថា រមណីយដ្ឋានោះ នៅខាងជើងប្រាសាទអង្គរធំ ប្រមាណតែ ១០គីឡូម៉ែត្រប៉ុណ្ណោះ ហើយអ្នកទេសចរណ៍ទៅទស្សនាស្រាសាទអង្គរវត្ដ ហើយបន្ដទៅទស្សនារមណីយដ្ឋានទឹកធ្លាក់ពាក់ស្នែងបានស្រួលថែមទៀត។

លោក ស្វាយ សាវង្ស បានឲ្យដឹងទៀតថា ការបង្កើតរមណីយដ្ឋានមួយនេះ មិនត្រឹមតែបានជួយឱ្យអ្នកទេសចរណ៍ទៅកំសាន្ដសប្បាយ បន្ធូរអារម្មណ៍ និងទៅកំសាន្ដនៅតំបន់ឆ្ងាញប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបានជួយសម្រួលដល់ជីវភាពក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋផងដែរ ព្រោះថារមណីយដ្ឋាននេះ នឹងមានអ្នកធ្វើការនៅទីនោះជាពលរដ្ឋដែលរស់នៅក្បែនោះ។ លោកថា រមណីយដ្ឋានមួយនេះ នៅលើផ្ទៃដីសរុបជាង ៤ហិកតា ហើយការចូលទស្សនានៅរមណីយដ្ឋានេះ អ្នកទេសចរចំណាយត្រឹមតែ ៤០០០រៀលសម្រាប់កូនក្មេង និង៦០០០រៀលសម្រាប់មនុស្សធំប៉ុណ្ណោះ។ ប៉ុន្ដែទោះយ៉ាងណា លោកបានបញ្ជាក់ថា នៅពេលអ្នកទេសចរទៅទស្សនាទីនោះ ត្រូវអនុវត្ត និងការពារជំងឺកូវីដ-១៩ ដូចជាពាក់ម៉ាស់ លាងដៃនិងអាល់កុល ស្កែនកំដៅពិនិត្យមើលមេរោគ ដែលបានរៀបចំជាស្រេចនៅទីនោះ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី ,លោក ស៊ាន សុផាត

Tags: តំបន់ទេសចរណ៍ទឹកធ្លាក់ពាក់ស្នែងអង្គរធំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប នឹងបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កំរឹតឡើងវិញនាដើមខែវិច្ឆិកាខាងមុខនេះ 

ខេត្តសៀមរាប នឹងបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កំរឹតឡើងវិញនាដើមខែវិច្ឆិកាខាងមុខនេះ 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំានៅកម្ពុជា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចំានៅកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកអំណោយប្រគល់ជូនគ្រួសារពលរដ្ឋដែលបានស្លាប់ដោយលង់ទឹកនៅក្នុងស្រុកក្រឡាញ់

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកអំណោយប្រគល់ជូនគ្រួសារពលរដ្ឋដែលបានស្លាប់ដោយលង់ទឹកនៅក្នុងស្រុកក្រឡាញ់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.