មន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាបបញ្ជាក់ថា ម្ចាស់ភោជនីយដ្ឋានទាំងអស់ ត្រូវអនុវត្តនូវវិធានការ៣ចំនុចជាចាំបាច់ ដើម្បីការ ពារ រលកទី២នៃវីរុសកូវីដ១៩ បើមិនដូច្នោះប្រឈមទៅនឹងការបិទអាជីវកម្ម
លោកស្រី លី វណ្ណៈ ប្រធានការិយាល័យឱសថ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ទាំងអ្នកចំអិនម្ហូបអាហារ និង ទាំងអ្នកបំរើសេវា នៅគ្រប់ភោជនីយដ្ឋានទាំងអស់ក្នុងខេត្ត ត្រូវប្រកាន់ខ្ជាប់ និងអនុវត្តឱ្យបាននូវវិធានការបីចំណុច ដូចជា ៖ ១. ត្រូវពាក់ម៉ាស់ជាប្រចាំទាំងអ្នកចំអិនម្ហូបអាហារនិងអ្នកបំរើសេវាដល់អតិថិជនដែលមកបរិភោគនៅក្នុងទីកន្លែងរបស់ខ្លួនចៀសវាងតំណក់ទឹកតូចៗខ្ជាត់ចេញពីមាត់យើងទៅលើម្ហូបអាហារ , ២. ត្រូវដាក់អាល់កុលឬជែលលាងដៃ សម្រាប់អតិថិជនសំអាតដៃមុននិងក្រោយបរិភោគ ...