ផ្ទុះឆេះក្នុងរោងចក្រផលិតកាំជ្រួចមួយកន្លែងនៅឥណ្ឌា សម្លាប់មនុស្សអស់តិចបំផុត១៧នាក់
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌា បានរាយការណ៍ថា មានចំនួនអ្នកស្លាប់ដោយសារផ្ទុះឆេះរោងចក្រផលិតកាំជ្រួចមួយកន្លែង នៅរដ្ឋ Punjab ភាគខាងជើងនៃប្រទេសឥណ្ឌា បណ្តាលឲ្យស្លាប់មនុស្សរហូតដល់១៧នាក់ ។ សារព័ត៌មានជាតិ របស់ឥណ្ឌា The Hindustan Times បានរាយការណ៍ឲ្យដឹងថា ឧប្បត្តិហេតុបានកើតឡើងនៅក្នុងតំបន់ Batala ...