គ្រោះរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រវាយប្រហារភាគខាងត្បូងដែនកោះSouth Sandwich
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះថា គ្រោះរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ បានអង្រួននៅចម្ងាយ១៣០គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូងនៃកោះ Bristol ដែលកើតឡើងនៅកោះ South Sandwich នៅវេលាម៉ោង២៣និង៥៥នាទីយប់ ម៉ោងសកលកាលពីថ្ងៃអង្គារ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមានជម្រៅ២៤,៥គីឡូម៉ែត្រ ហើយតាមការវាយតម្លៃបឋមមានរង្វាស់៦០.២០៨៨ដឺក្រេនៃរយៈទទឹងប៉ែកខាងត្បូង និងរង្វាស់២៦.៥៣២៧ដឺក្រេនៃរយៈបណ្តោយប៉ែកខាងលិច ។ ...