អាជ្ញាធរក្រុងសៀមរាប ដោះស្រាយដីលំនៅឋានរបស់ប្រជាពលរដ្ឋ ៨គ្រួសារ រំលោភលើដីចំណីផ្លូវប្រកបដោយជោគជ័យ និងអហិង្សា
ដីលំនៅឋាន របស់ប្រជាពលរដ្ឋចំនួន ៨គ្រួសារ ដែលកំពុងរស់នៅរំលោភលើដីចំណីផ្លូវ និងពុំមានប័ណ្ណសំគាល់ម្ចាស់អចលនទ្រព្យ ស្ថិតនៅភូមិពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានអាជ្ញាធរសង្កាត់ និងរដ្ឋបាលក្រុងសៀមរាប សម្រេចអនុញ្ញាតឲ្យសាងសង់លំនៅឋានលើទីតាំងដដែល និងកាត់ចេញនូវដីចំណីផ្លូវដែលរដ្ឋត្រូវការ។ នេះបើតាមរបាយការណ៍របស់លោក នួន ពុទ្ឋារ៉ា អភិបាលក្រុងសៀមរាប ជម្រាបជូន ឯកឧត្តម ទៀ សីហា ...