Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អភិបាលខេត្តសៀមរាប ផ្តល់គ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃ នៅវត្តកំពង់ក្តី ក្នុងពេលដែលវត្តត្រូវបានបិទខ្ទប់បណ្តោះអាសន្ន ដោយសារតែរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទាំងព្រះសង្ឃ និងដូនជី

ដោយ Pothe Thun
06/10/2021
នៅក្នុង សាសនា និង មនុស្សធម៌
អភិបាលខេត្តសៀមរាប ផ្តល់គ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃ នៅវត្តកំពង់ក្តី ក្នុងពេលដែលវត្តត្រូវបានបិទខ្ទប់បណ្តោះអាសន្ន ដោយសារតែរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទាំងព្រះសង្ឃ និងដូនជី
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១នេះ លោក កុយ កែហ៊ត់ សមាជិកក្រុមប្រឹក្សាស្រុកជីក្រែង បាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួន រួមមាន ៖ អង្ករចំនួន២០០គីឡូក្រាម , ត្រីខចំនួន២០យួរ , ទឹកស៊ីអ៊ីវចំនួន២០យួរ , ទឹកក្រូចចំនួន២កេស , ទឹកដោះគោចំនួន១កេស , មីចំនួន ៣០កេស និង ថវិកាចំនួន៥៥ម៉ឺនរៀល ដែលជាអំណោយផ្ទាល់របស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ទៅប្រគេនដល់ព្រះសង្ឃ នៅវត្តបុព្វទិសារាមហៅវត្តកំពង់ក្តី ស្ថិតនៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្តីស្រុកជីក្រែងខេត្តសៀមរាប ដើម្បីជួយសម្រាល និងដោះស្រាយការលំបាកក្នុងអារាមនេះ ព្រោះវត្តនេះកំពុងបិទខ្ទប់ និងផ្អាកការចេញចូលជាបណ្តោះអាសន្ន ដោយសារតែរកឃើញវិជ្ជមានមេរោគកូវីដ-១៩ លើព្រះសង្ឃចំនួន៣អង្គ , សិស្សស្នាក់នៅរៀនក្នុងវត្តចំនួន៣នាក់ និង ដូនជីចំនួន១នាក់ តាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១មក ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក កុយ កែហ៊ត់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ប្រគេននិងជូនដល់ព្រះសង្ឃព្រមទាំងអ្នកកំពុងធ្វើចត្តាឡីស័កទាំងអស់ ត្រូវបន្តអនុវត្តនិងស្នាក់នៅដាច់ដោយឡែកឱ្យខាងតែបានចំនួន១៤ថ្ងៃទៅតាមការកំណត់ និងត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រុមការងារសុខាភិបាល និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ក៍ដូចជាវិធានការ៣ការពារ និង៣កុំរបស់របស់រាជរដ្ឋាភិបាល គឺ “៣ការពារ” និង”៣កុំ” ឲ្យបានខ្ជាប់ខ្ជួន ។

ព្រះបវរវិជ្ជា ទេព ភឿន ព្រះរាជាថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្ត ជាព្រះអនុគណស្រុកជីក្រែង និងជាព្រះចៅអធិការវត្តបុព្វទិសារាម ហៅវត្តកំពង់ក្តី បានថ្លែងនូវអំណរគុណចំពោះឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានការយកចិត្តទុកដាក់ដល់ព្រះសង្ឃក្នុងគ្រាលំបាកដោយសារវិបត្តិជំងឺកូវីដ-១៩ និងបានជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគជាបន្តបន្ទាប់ សម្រាប់វត្តដែលកំពុងធ្វើចត្តាឡីស័ក គិតមកដល់ពេលនេះអស់រយៈពេល១១ថ្ងៃមកហើយ ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្រ្តាលី ចុះពិនិត្យព្យាបាលជំងឺបឋម ដោយឥតគិតថ្លៃជូនពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្រីស្នំ

18/11/2025
ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១៥០គ្រួសារ ក្នុងសង្កាត់សៀមរាប ទទួលបានអំណោយពីសប្បុរសជននៅប្រទេសអូស្ត្រាលី

ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១៥០គ្រួសារ ក្នុងសង្កាត់សៀមរាប ទទួលបានអំណោយពីសប្បុរសជននៅប្រទេសអូស្ត្រាលី

17/11/2025

ព្រះបវរវិជ្ជាបន្តថា ដោយបានការយកចិត្តទុកដាក់ ពីមន្ត្រីសុខាភិបាលនិងអាជ្ញាធរដែនដី បានមកធ្វើការពិនិត្យស្ថានភាពសុខភាពជាប្រចាំ និងបានផ្តល់ថ្នាំសង្កូវជាបន្តបន្ទាប់ដល់អ្នកវិជ្ជមាន រហូតមកដល់ពេលនេះ សុខភាពភិក្ខុ សាមណេរ កូនសិស្ស ដូនជី ទាំង៧អង្គ/នាក់ មានសុខភាពល្អប្រសើរហើយ ជាមួយគ្នានោះ អ្នកដែលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោលដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងវត្តដែរនោះ ក៏មានសុខភាពល្អជាប្រក្រតីដែរ តែយ៉ាងណាក៍មិនភ្លេចអនុវត្តជាប្រចាំនូវវិធានការ ៣ការពារនិង៣កុំរបស់រាជរដ្ឋាភិបាលឡើយ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប ផ្តល់គ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃ នៅវត្តកំពង់ក្តី ក្នុងពេលដែលវត្តត្រូវបានបិទខ្ទប់បណ្តោះអាសន្ន ដោយសារតែរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទាំងព្រះសង្ឃ និងដូនជី

ភោជនីយដ្ឋាន អាហារដ្ឋានចំនួន ៩កន្លែងក្នុងក្រុងសៀមរាប ទទួលលិខិតអនុញ្ញាតបម្រើសេវាកម្មនៅនឹងកន្លែង ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ

អ្នកទេសចរណ៍ នាំគ្នាមកទស្សនា នៅតំបន់រមណីយដ្ឋានអង្គរ ថ្ងៃបុណ្យភ្ជុំបិណ្ឌថ្ងៃដំបូងប្រមាណជា ២ពាន់ !

No-deposit play dead or alive slot free Free Spins

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.