Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ភោជនីយដ្ឋាន អាហារដ្ឋានចំនួន ៩កន្លែងក្នុងក្រុងសៀមរាប ទទួលលិខិតអនុញ្ញាតបម្រើសេវាកម្មនៅនឹងកន្លែង ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ

ដោយ Pothe Thun
06/10/2021
នៅក្នុង វប្បធម៌ និង ទេសចរណ៍
អភិបាលខេត្តសៀមរាប ផ្តល់គ្រឿងឧបភោគបរិភោគប្រគេនដល់ព្រះសង្ឃ នៅវត្តកំពង់ក្តី ក្នុងពេលដែលវត្តត្រូវបានបិទខ្ទប់បណ្តោះអាសន្ន ដោយសារតែរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទាំងព្រះសង្ឃ និងដូនជី
62
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត និងក្រុមការងារ បានទទួលការអនុញ្ញាតពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ផ្ដល់លិខិតអនុញ្ញាតបម្រើសេវាកម្មចំណីអាហារនៅនឹងកន្លែង ជូនដល់ទីតាំង អាហារដ្ឋាន ភោជនីយដ្ឋានចំនួន៩ ក្នុងក្រុងសៀមរាប ដើម្បីសម្រួលដល់ការប្រកបអាជីវកម្ម និងភ្ញៀវទេសចរស្របពេលថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ។

តាមការលើកឡើងរបស់ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ត បង្ហាញបន្ទាប់ពីមានការបើកតំបន់ក្រហម និងតំបន់លឿងទុំក្នុងភូមិសាស្ត្រខេត្តសៀមរាប ក្រុមការងារចម្រុះរដ្ឋបាលខេត្ត និងក្រុមការងារជំនាញរបស់មន្ទីរទេសចរណ៍ខេត្ត បានចុះមកពិនិត្យ និងវាយតម្លៃទីតាំងអាជីវកម្មជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋអាចបើកអាជីវកម្មឡើងវិញ។ លើសពីនោះ លោកក៏បានជំរុញដល់ម្ចាស់ទីតាំងជីវកម្មនានា ណែនាំដល់បុគ្គលិកពាក់បណ្ណបានទទួលការចាក់សាំង និងផ្ដល់ការបញ្ចុះតម្លៃដល់អតិថិជនណាដែលទទួលបានការចាក់វ៉ាក់សាំងផងដែរ ដើម្បីបង្ហាញពីទំនុកចិត្ត និងកាត់បន្ថយហានិភ័យដល់សុខភាពភាគីទាំងសងខាង។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ក៏បានបញ្ជាក់ផងដែរថា ក្នុងករណីទីតាំងអាជីវកម្ម ដែលទទួលបានលិខិតអនុញ្ញាតនេះ ហើយពុំបានគោរពតាមការណែនាំ ក្រុមការងារជំនាញនឹងធ្វើការដកហូតលិខិតអនុញ្ញាតវិញ ហើយនិងធ្វើការពិន័យតាមនីតិវិធី តាមលិខិតបទដ្ឋានគតិយុត្ត។

ព័ត៌មានជាតិ ថ្មីៗ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

ប្រធានមន្ទីរវប្បធម៌ខេត្តសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋ ពិសេសយុវជន ប្រើប្រាស់ទិវានៃក្ដីស្រលាញ់ឱ្យបានត្រឹមត្រូវ ប្រកបដោយក្ដីថ្លៃថ្នូរ

13/02/2026
រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

រមណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងកុះករដើមឆ្នាំ២០២៦ ខណៈទេសចរឥណ្ឌាកើនឡើងគួរឱ្យកត់សម្គាល់

12/01/2026

បើតាម លោក ធឹម សេរីវុឌ្ឍ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តសៀមរាប បញ្ជាក់ថា ការស្នើលិខិតអនុញ្ញាតបម្រើសេវាកម្មនៅនឹងកន្លែង របស់អាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍នេះ ពុំមានការបង់ប្រាក់ឡើយ។ ក្នុងនោះ ការវាយតម្លៃចែកចេញជា ៣ប្រភេទ គឺអាហារដ្ឋាន និងភោជនីយដ្ឋានទេសចរណ៍ កម្រិតខ្ពស់ វាយតម្លៃលើ ៥៩ចំណុច មធ្យម វាយតម្លៃលើ ២១ចំណុច និងទាប វាយតម្លៃលើ ១២ចំណុច។ ទីតាំងដែលទទួលបានលិខិតអនុញ្ញាត ត្រូវមានពិន្ទុយ៉ាងតិច ៨០ភាគរយ នៃពិន្ទុសរុប។

លោកប្រធានការិយាល័យ បានបញ្ជាក់ផងដែរថា ការចុះវាយតម្លៃនេះ ក្រុមការងាររបស់លោកបានចាប់ផ្ដើមបន្ទាប់ពីមានការបើកតំបន់ក្រហម និងតំបន់លឿងទុំក្នុងភូមិសាស្ត្រខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋជាម្ចាស់អាជីវកម្ម អាហារដ្ឋាន និងភោជនីយដ្ឋានទាំងអស់ ដែលពុំទាន់បានទទួលឯកសារវាយតម្លៃ អាចស្វែងរកលេខទូរស័ព្ទក្រុមការងារ នៅតាមសង្កាត់របស់ខ្លួនរស់នៅ ឬទាក់ទងមកមន្ទីរទេសចរណ៍ខេត្តផ្ទាល់។

ទន្ទឹមនោះ អ្នកគ្រប់គ្រងទីតាំងភោជនីយដ្ឋានមួយកន្លែងក្នុងក្រុងសៀមរាប បញ្ជាក់ថាភោជនីយដ្ឋានរបស់អ្នកនាង ទើបតែផ្ដល់សេវាកម្មនៅនឹងកន្លែងនៅថ្ងៃនេះប៉ុណ្ណោះ បន្ទាប់ពីទទួលបានលិខិតអនុញ្ញាតពីរដ្ឋបាលខេត្ត និងបានអនុវត្តន៍តាមកការណែនាំ ដោយមានឧបករណ៍វាស់កម្ដៅ ស្កែនQR Code Stop Covid កាត់បន្ថយការទទួលអតិថិជន៥០ភាគរយ តាមរយៈការរក្សាគម្លាត នៅនឹងតុអាហារ។

គួរជម្រាបដែរថា ក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌថ្ងៃទី០៥ ម្សិលមិញនេះ មានចំនួនអ្នកទេសចរណ៍ក្នុងប្រទេស មកទស្សនា និងបំពេញភារកិច្ចផ្សេងៗក្នុងខេត្តសៀមរាប មានប្រមាណ៦,០០០ពាន់នាក់ ក្នុងនោះប្រមាណ ២០ភាគរយ ជាទេសចរមកពីបណ្ដារាជធានីខេត្តផ្សេងៗ។

អត្ថបទ និងរូបភាព ៖ លោក សេង ផល្លី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

អ្នកទេសចរណ៍ នាំគ្នាមកទស្សនា នៅតំបន់រមណីយដ្ឋានអង្គរ ថ្ងៃបុណ្យភ្ជុំបិណ្ឌថ្ងៃដំបូងប្រមាណជា ២ពាន់ !

No-deposit play dead or alive slot free Free Spins

15+ No-deposit montezuma slot rtp Slot Websites Uk

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.