តំណាងរាស្ត្រខេត្តសៀមរាបប្រគល់រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿង ជូនមន្ទីរសុខាភិបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងការដឹកសម្ភារៈ និងដឹកអ្នកជំងឺកូវីដ-១៩ ចល័តពីអគារមួយទៅអគារមួយ
ដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងការដឹកសម្ភារៈផ្សេងៗ នៅក្នុងបរិវេណមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប បានផ្តល់រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿង ដែលបានមកពីសប្បុរសជនមួយចំនួន ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងការដឹកសម្ភារៈ និងដឹកអ្នកជំងឺកូវីដ-១៩ ចល័តពីអគារមួយទៅអគារមួយ និងសម្រាប់ការងារផ្សេងៗទៀត ដែលខាងមន្ទីរពេទ្យចាំបាច់ត្រូវប្រើ។ ហើយចំពោះរ៉ឺម៉កម៉ូតូទាំង៥គ្រឿងនេះដែរ គឺបានមកពីសាលវិទ្យាល័យអង្គរចំនួន២គ្រឿង ...