Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

តំណាងរាស្ត្រខេត្តសៀមរាបប្រគល់រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿង ជូនមន្ទីរសុខាភិបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងការដឹកសម្ភារៈ និងដឹកអ្នកជំងឺកូវីដ-១៩ ចល័តពីអគារមួយទៅអគារមួយ

ដោយ Pothe Thun
02/08/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងការដឹកសម្ភារៈផ្សេងៗ នៅក្នុងបរិវេណមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប បានផ្តល់រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿង ដែលបានមកពីសប្បុរសជនមួយចំនួន ជូនដល់មន្ទីរសុខាភិបាលខេត្តសៀមរាប សម្រាប់ប្រើប្រាស់ក្នុងការដឹកសម្ភារៈ និងដឹកអ្នកជំងឺកូវីដ-១៩ ចល័តពីអគារមួយទៅអគារមួយ និងសម្រាប់ការងារផ្សេងៗទៀត ដែលខាងមន្ទីរពេទ្យចាំបាច់ត្រូវប្រើ។ ហើយចំពោះរ៉ឺម៉កម៉ូតូទាំង៥គ្រឿងនេះដែរ គឺបានមកពីសាលវិទ្យាល័យអង្គរចំនួន២គ្រឿង ,អង្គរ អ៊ីកូ រ៉េស៊ីដេន គម្រោងអចលនទ្រព្យ ចំនួន២គ្រឿង និងយានដ្ឋានម៉េងឌីនិងក្រុមហ៊ុនម៉េងឌីវែលឡុបមែន ចំនួន១គ្រឿង។

តំណាងឲ្យឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ លោក សុខ តុញ បានមានប្រសាសន៍ថា កន្លងមកនេះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ក៏ដូចជារូបលោកផ្ទាល់បានផ្តល់សម្ភាៈរ និងស្បៀងអាហារទៅដល់អាជ្ញាធរ ក្រុង/ស្រុក និងខេត្តសៀមរាប ដើម្បីជាការចូលរួមជាមួយអាជ្ញាធរក្នុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ចំពោះការផ្តល់ជូននូវ រ៉ឺម៉កម៉ូតូប្រើអាគុយនៅពេលនេះ គឺដោយសារតែឃើញថា នៅក្នុងមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ មានជួបការលំបាកក្នុងការដឹកសម្ភារៈសម្រាប់ផ្គត់ផ្គង់នៅបរិវេណមន្ទីរពេទ្យ ជាពិសេស គឺការចល័តអ្នកជំងឺពីអគារមួយទៅអគារមួយទៀតនៅពេលមានភ្លៀងម្តងៗ។ លោកជឿជាក់ថា រ៉ឺម៉កម៉ូតូប្រើអាគុយចំនួន៥គ្រឿងនេះ និងចូលរួមចំណែកជួយដល់ខាងមន្ទីរពេទ្យឱ្យមានភាពងាយស្រួលជាងមុនសម្រាប់បម្រើការងាដឹកជញ្ជូនផ្សេងៗ នៅក្នុងបរិវេណមន្ទីរពេទ្យ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សា និងជាប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានថ្លែងអំណរគុណដល់ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និងសប្បុរសជននានា ដែលបានផ្តល់សម្ភារៈ និងរ៉ឺម៉កម៉ូតូប្រើអាគុយនេះ ខណៈបច្ចុប្បន្នមន្ទីរពេទ្យខេត្ត និងមណ្ឌលចត្តាឡីស័ក និងព្យាបាលជំងឺកូវីដ-១៩ កំពុងមានការមមាញឹកណាស់ ដោយសារតែមានអ្នកជំងឺកូវីដ-១៩ មានការកើនឡើងច្រើន ហើយការងារដឹកជញ្ជូនក៏ច្រើន។ ដូចនេះ ពេលទទួលបានរ៉ឺម៉កម៉ូតូប្រើអាគុយនេះ វានឹងជួយសម្រួលបានមួយចំណែកដែរ ព្រោះរ៉ឺម៉កម៉ូតូប្រើអាគុយនេះ ស្រួលបទបែននៅតាមកន្លែងតូចចង្អៀត ជាពិសេពេលដឹកអ្នកជំងឺពីអគារមួយទៅអគារមួយទៀតមានភាពងាយស្រួលអាចការពារកំដៅ និងទឹកភ្លៀងផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: តំណាងរាស្ត្រ​ខេត្តសៀមរាប​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាបរ៉ឺម៉កម៉ូតូប្រើអាគុយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ  ចុះពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋក្នុងនៅសាលាបឋមសិក្សាព្រៃធំ សង្កាត់ស្រង៉ែ

ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ ចុះពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋក្នុងនៅសាលាបឋមសិក្សាព្រៃធំ សង្កាត់ស្រង៉ែ

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី១ ដើមខែសីហា ឆ្នាំ២០២១ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី១ ដើមខែសីហា ឆ្នាំ២០២១ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត

ព្រះសង្ឃថៃ គ្រងឈុតការពារកូវិដ-១៩ និមន្តចេញពីវត្ត ដើម្បីធ្វើកិច្ចការដ៏ប្រពៃនេះជួយដល់ក្រុមគ្រូពេទ្យ

ព្រះសង្ឃថៃ គ្រងឈុតការពារកូវិដ-១៩ និមន្តចេញពីវត្ត ដើម្បីធ្វើកិច្ចការដ៏ប្រពៃនេះជួយដល់ក្រុមគ្រូពេទ្យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.