Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ ចុះពិនិត្យសកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនប្រជាពលរដ្ឋក្នុងនៅសាលាបឋមសិក្សាព្រៃធំ សង្កាត់ស្រង៉ែ

ដោយ Pothe Thun
02/08/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ លោកឧកញ៉ា ហ៊ុយ ភៀវប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ និងជាប្រធានក្រុមការងារខេត្តចុះជួយ មូលដ្ឋានសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់ក្រុមការងារដែលកំពុងបំពេញការងារនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនដល់ប្រជាពលរដ្ឋ ព្រមទាំងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅសាលាបឋមសិក្សាព្រៃធំ សង្កាត់ស្រង៉ែ។ ហើយក្នុងនោះដែរ លោកក៍បាននាំយកបាននាំយកអំណោយផ្ទាល់ខ្លួនមួយចំនួនប្រគលជូនក្រុមការងារផងដែរ ដោយក្នុងនោះ រួមជាមួយអំណោយរបស់សប្បុរសជនផងដែរ ដែលមានដូចជា៖ទឹកសុទ្ធ ២០០ យួរ នឹង ៣០កេស រួមជាមួយនឹងអាល់កុល ៦០លីត្រផងដែរ។

លោកឧកញ៉ា ហ៊ុយ ភៀវ មានប្រសាសន៍ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី បានខិតខំក្នុងការរកសុខសន្តិភាពជូនជាតិមាតុភូមិ ថែមទាំងជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតជំងឺកូវីដ-១៩ តាមរយៈការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានជាបន្តបន្ទាប់។ ក្នុងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និងខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង បង្ការចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងដោយឥតគិតថ្លៃ ដែលវ៉ាក់សាំងសម្តេចតេជោ គឺជាវ៉ាក់សាំងជួយបងប្អូនឲ្យរួចផុតពីជំងឺចង្រៃនេះ។

លោកឧកញ៉ា ហ៊ុយ ភៀវ ក៍បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមកធ្វើការចាក់វ៉ាក់សាំងនៅពេលនេះ សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តាប់ធ្នាប់ សូមកុំប្រជៀត និងដណ្តើមគ្នា គឺត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់បន្ថែមទៀត ដោយចូលរួមអនុវត្តតាមវិធានការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ ៣កុំ និងអនុវត្តសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យថ្មី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី១ ដើមខែសីហា ឆ្នាំ២០២១ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី១ ដើមខែសីហា ឆ្នាំ២០២១ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត

ព្រះសង្ឃថៃ គ្រងឈុតការពារកូវិដ-១៩ និមន្តចេញពីវត្ត ដើម្បីធ្វើកិច្ចការដ៏ប្រពៃនេះជួយដល់ក្រុមគ្រូពេទ្យ

ព្រះសង្ឃថៃ គ្រងឈុតការពារកូវិដ-១៩ និមន្តចេញពីវត្ត ដើម្បីធ្វើកិច្ចការដ៏ប្រពៃនេះជួយដល់ក្រុមគ្រូពេទ្យ

លោក Min Aung Hlaing បានតាំងខ្លួនឯងជានាយករដ្ឋមន្ត្រី ក្រោយពេលទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី តាមរយៈរដ្ឋប្រហារ

លោក Min Aung Hlaing បានតាំងខ្លួនឯងជានាយករដ្ឋមន្ត្រី ក្រោយពេលទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី តាមរយៈរដ្ឋប្រហារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.