Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី១ ដើមខែសីហា ឆ្នាំ២០២១ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត

ដោយ Pothe Thun
02/08/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី១ ដើមខែសីហា ឆ្នាំ២០២១ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ទី១ ដើមខែសីហា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ និងដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត។

មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តម ខៀវ កាញារីទ្ធបានថ្លែងការកោតសរសើរដល់ក្រុមការងារផ្សាយផ្ទាល់ពិសេសរបស់ទូរទស្សន៏ជាតិកម្ពុជា និងអ្នកថតរូបរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលទទួល បានព័ត៌មានភ្លាមៗ ហើយចេញទៅថតទាំងពាក់កណ្តាលយប់ សម្រាប់ការមក ដល់នូវ វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ចំនួន ៥០ម៉ឺនដូសទៀត ជាជំនួយរបស់សហរដ្ឋអាមេរិក បានមកដល់កម្ពុជានៅវេលាម៉ោង១២ នឹង១៥ នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី០៣ ខែសីហានេះ ទោះបីរាជធានីភ្នំពេញស្ថិតក្នុង បម្រាមគោចរចាប់ពីម៉ោង ៩យប់ រហូតដល់ម៉ោង ៣ទៀបភ្លឺក៏ដោយ តែក្រុមការងារបានចេញទៅថតផ្សព្វផ្សាយបានទាន់ពេលវេលាពីការមកដល់នូវ វ៉ាក់សាំងរបស់អាមេរិកនេះ។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំ ដោយក្នុងនោះក្រសួងព័ត៌មាន គ្រោងនឹងសហការជាមួយនឹង TikTok ដែលជាប្រព័ន្ធបណ្ដាញសង្គមថ្មី ដើម្បីធ្វើការផលិតជាសារអប់រំ និងជាវីដេអូឃ្លីបផ្សេងៗ ស្ដីអំពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានកាន់តែយល់ដឹងច្បាស់បន្ថែមទៀត ដើម្បីការពារខ្លួនឲ្យជាគេចផុតពីការឆ្លងនៃជំងឺកូវីដនេះ។ នៅក្នុងដំណើរការនៃកិច្ចប្រជុំនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានពិនិត្យមើលទៅលើវឌ្ឍន៏ភាពការងាររបស់បណ្តាអគ្គនាយកដ្ឋានទាំង៥ ចំណុះឲ្យក្រសួងព័ត៌មាន ក៏ដូចជាគណ: កម្មការផ្សេងៗដែលដឹកនាំដោយ ឯកឧត្តមលោកជំទាវជារដ្ឋលេខាធិការ ដែលមានភារកិច្ចដឹកនាំបំរើកិច្ចការងារប្រចាំថ្ងៃរបស់ក្រសួងព័ត៌មាន ដោយក្នុងនោះបានបង្ហាញពីលទ្ធផលការងារដែលប្រព្រឹត្តទៅហើយសម្រេចបានតាមផែនការដែលបានដាក់ចុះ ហើយក៏ត្រូវបន្តអនុត្តន៏ឲ្យបានជោគជ័យ ក៏ដូចជាមានប្រសិទ្ធភាពទៅលើផែនការដែលត្រូវអនុត្តន៏ នៅក្នុងសប្តាហ៏បន្តទៅមុខទៀត ដើម្បីឆ្លើយតបទៅនិងយុទ្ធសាសស្រ្ត និងកិច្ចការងារសំខាន់ៗ ដែលរាជរដ្ឋាភិបាល និងក្រសួងព័ត៌មានបានដាក់ចេញទោះបីកំពុងស្ថិតក្នុងបរិបទកូវីដក៏ដោយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម មាស សុភ័ណ្ឌ បានជម្រាបជូនដែរថា កិច្ចប្រជុំក៏បានពិនិត្យអំពីលទ្ធភាពក្នុងការត្រៀមរៀបចំវេទិកាតុមូល និពន្ធនាយកសារព័ត៌មានលើកទី១៣ ដែលគ្រោងធ្វើភ្ជាប់ជាមួយកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣ ដែលប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ដូច្នេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំទៅដល់ក្រុមការងារ ដែលទទួលបន្ទុករៀបចំកិច្ចការងារនេះ ធ្វើយ៉ាងណាឲ្យពិនិត្យលទ្ធភាពនៅក្នុងការរៀបចំវេទិកាតុមូលតាមប្រព័ន្ធអនឡាញនេះឲ្យបានល្អ និងមានគុណភាព កុំឲ្យមានភាពរអាក់រអួល។ ជាមួយនេះ ត្រូវរកទីកន្លែងធ្វើជាទីតាំងមណ្ឌលព័ត៌មានសម្រាប់រៀបចំជាវេទិកាសាធារណ: ដែលមានការចូលរួមរវាងអ្នកសារព័ត៌មាន ក្នុងស្រុក និងអ្នកសារព័ត៌មាន ជានិពន្ធនាយកនៃប្រទេសជាសមាជិក អាស៊ី អឺរ៉ុប ផងដែរ។ ដូចនេះហើយក្រុមការងារទាំងអស់ត្រូវធ្វើកិច្ចសហការសាមគ្គីគ្នា ក្នុងការត្រៀមរៀបចំអោយបានល្អ ព្រោះវាជាកិត្តិយស របស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល អាស៊ី អ៊ឺរ៉ុប លើកទី១៣ ក៏ដូចជារៀបចំព្រឹត្តការណ៏អមផ្សេងៗ រួមទាំងវេទិកានិពន្ធនាយកនេះផងដែរ។

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានផ្តល់នូវអនុសាសន៏ដល់គណ:កម្មការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន ត្រូវរៀបចំជាសេចក្តីព្រាងឯកសារទាក់ទងទៅនឹងសិក្ខាសាលា ដែលបានរៀបចំឡើងជាមួយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik ក្រោមប្រធានបទស្តីពី របៀបផ្ទៀងផ្ទាត់ព័ត៌មានលើបណ្តាញផ្សព្វផ្សាយប្រភេទថ្មី ដើម្បីបញ្ចៀសនូវដំណឹងក្លែងក្លាយ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកក្កដា កន្លងមកនេះ។ ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបន្តក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់បណ្តាអគ្គនាយកដ្ឋានទាំងអស់ នៃក្រសួងព័ត៌មាន ត្រូវធ្វើយ៉ាងណាថែទាំសុខភាពឲ្យបានល្អ ទាំងខ្លួនឯងផ្ទាល់រួមទាំងក្រុមគ្រួសារ ដើម្បីជៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ដោយសារបច្ចុប្បន្ននេះ ការឆ្លងរីករាលដាលនៃជំងឺនេះ នៅតែមានចំនួនច្រើននៅឡើយ ពិសេសប្រភេទបំប្លែងខ្លួនថ្មី Delta បាននឹងកំពុងមានការឆ្លងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជាយើងហើយ៕

Tags: ក្រសួងព័ត៌មាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះសង្ឃថៃ គ្រងឈុតការពារកូវិដ-១៩ និមន្តចេញពីវត្ត ដើម្បីធ្វើកិច្ចការដ៏ប្រពៃនេះជួយដល់ក្រុមគ្រូពេទ្យ

ព្រះសង្ឃថៃ គ្រងឈុតការពារកូវិដ-១៩ និមន្តចេញពីវត្ត ដើម្បីធ្វើកិច្ចការដ៏ប្រពៃនេះជួយដល់ក្រុមគ្រូពេទ្យ

លោក Min Aung Hlaing បានតាំងខ្លួនឯងជានាយករដ្ឋមន្ត្រី ក្រោយពេលទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី តាមរយៈរដ្ឋប្រហារ

លោក Min Aung Hlaing បានតាំងខ្លួនឯងជានាយករដ្ឋមន្ត្រី ក្រោយពេលទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី តាមរយៈរដ្ឋប្រហារ

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧សាខាខេត្តសៀមរាប ប្រគល់អំណោយមួយចំនួនជូនក្រុមគ្រូពេទ្យដែលកំពុងចាក់វ៉ាក់សាំងដូសទី២ ជូនពលរដ្ឋក្នុងសាលាបឋមសិក្សាខ្នារ ក្នុងក្រុងសៀមរាប

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧សាខាខេត្តសៀមរាប ប្រគល់អំណោយមួយចំនួនជូនក្រុមគ្រូពេទ្យដែលកំពុងចាក់វ៉ាក់សាំងដូសទី២ ជូនពលរដ្ឋក្នុងសាលាបឋមសិក្សាខ្នារ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.