អាជ្ញាធរជាតិអប្សរានិងនិស្សិតមកពីប្រទេសជប៉ុន រួមគ្នាសម្អាតបរិស្ថានតាមប្រឡាយផ្លូវសម្តេចវិបុលបញ្ញាសុខ អាន
នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ មន្ត្រីនាយកដ្ឋានគ្រប់គ្រងទឹក , នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និង នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា រួមជាមួយនឹងនិស្សិតមកពីប្រទេសជប៉ុន សរុបចំនួនប្រមាណជាង២០០នាក់ បានរួមគ្នាសម្អាតបរិស្ថានតាមដងប្រឡាយនាផ្លូវសម្តេចវិបុលបញ្ញា សុខ អាន។ លោក សោម ផារ៉ាត់ មន្ត្រីនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យ ...