Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ជាតិ​អប្សរានិងនិស្សិត​មកពី​ប្រទេស​ជប៉ុន រួមគ្នា​សម្អាត​បរិស្ថាន​តាម​ប្រឡាយ​ផ្លូវ​សម្តេច​វិបុល​បញ្ញា​សុខ អាន​

ដោយ Pothe Thun
26/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ជាតិ​អប្សរានិងនិស្សិត​មកពី​ប្រទេស​ជប៉ុន រួមគ្នា​សម្អាត​បរិស្ថាន​តាម​ប្រឡាយ​ផ្លូវ​សម្តេច​វិបុល​បញ្ញា​សុខ អាន​
124
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ មន្ត្រី​នាយកដ្ឋាន​គ្រប់គ្រង​ទឹក , នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន និង នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស​និង​អន្តរ​វិស័យ នៃ​អាជ្ញាធរ​ជាតិ​អប្សរា រួម​ជាមួយនឹង​និស្សិត​មកពី​ប្រទេស​ជប៉ុន សរុប​ចំនួន​ប្រមាណ​ជាង​២០០​នាក់ បានរួម​គ្នា​សម្អាត​បរិស្ថាន​តាម​ដង​ប្រឡាយ​នា​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន​។​

​លោក សោម ផា​រ៉ាត់ មន្ត្រី​នៃ​នាយកដ្ឋាន​ទ្រទ្រង់​បច្ចេកទេស​និង​អន្តរ​វិស័យ បានឱ្យដឹងថា ការសម្អាត​បរិស្ថាន​នៅតាម​បណ្តោយ​ផ្លូវ​សម្តេច​វិបុល​បញ្ញា សុខ អាន ធ្វើឡើង​ទៅតាម​ទម្លាប់​ជាប្រចាំ និង ដើម្បី​ជាការ​ទទួល​ស្វាគមន៍​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កិច្ចប្រជុំ​អាស៊ាន​ផងដែរ ហើយ​កិច្ច​ការសម្អាត​នេះ ធ្វើឡើង​ចំនួន​២​ទីតាំង គឺ​ពី​ផ្លូវ​ចេញពី​ផ្លូវជាតិ​លេច​៦ និង​ផ្លូវ​នៅ​ស្ពាន​នាគ ដោយ​ផ្តោតទៅលើ​ការជួសជុល​ផ្លូវថ្នល់ , ការ​កាត់​ក្រី​មែកឈើ និង​កាប់​ស្មៅ​សម្អាត​ប្រឡាយទឹក ។​

​លោក សោម ផា​រ៉ាត់ បានឱ្យដឹង​ទៀតថា ក្រៅពី​ការសម្អាត​បរិស្ថាន​តាម​ប្រឡាយ ផ្លូវ​សម្តេច​វិបុល​បញ្ញា​សុខ​អាន ក៏​នឹងធ្វើ​ការជួសជុល​កែលម្អ​សាជាថ្មី​ដោយ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ចុងឆ្នាំ​២០១៩ នឹង​គ្រោង​ជួសជុល​កែលម្អ ដោយ​ពង្រីង​ប្រវែង​ទទឹង​និង​បណ្តោយឱ្យ​ធំ​ទូលាយ​ជាង​មុន ព្រោះ​ជា​តំបន់​មួយ​លើកស្ទួយ​វិស័យ​ទេសចរ និង​ការទទួល​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ​-​អន្តរជាតិ រួមទាំង​ការធ្វើដំណើរ​របស់​ប្រជាជន​ផង​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់ថា ជានិច្ចកាល​អាជ្ញាធរ​ជាតិ​អប្សរា​តែងតែ​បណ្តុះបណ្តាល​ដល់​មន្ត្រី បុគ្គលិក​នៃ​ស្ថាប័ន​ខ្លួន​ជាប្រចាំ ដើម្បី​លើកកម្ពស់​ការយល់ដឹង ការថែរក្សា​បរិស្ថាន ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​នៃ​ការ​ទុកដាក់​សំរាម​មិនបាន​ត្រឹមត្រូវ​ដល់​ប្រជាជន​ក្នុង​តំបន់​អង្គរ​សំរាម​ជាប្រចាំ ហើយ​លើសពីនោះ ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា ក៏​ទទួលបាន​វិញ្ញាបនបត្រ​ធានា​គុណភាព​បរិស្ថាន​ពី​ប្រទេស​ជប៉ុន​ជាច្រើនលើក ថែមទាំង​បាន​ចូលរួម​ដោយផ្ទាល់​ក្នុងការ​សម្អាត​បរិស្ថាន នៅតាម​សហគមន៍ និង​ជា​សាធារណៈ ៕

 

 

​អត្ថបទ និង រូបភាព ៖ លោក អ៊ិន សី​ហរិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: លូវ​សម្តេច​វិបុល​បញ្ញា​សុខ អាន​​សម្អាត​បរិស្ថានអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្ស​ថ្នាក់​ម​ត្តេ​យ្យនៃ​សា​លាម​ត្តេ​យ្យ​អង្គរ ជាង​២០០​នាក់ទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ថ្នាក់​មត្តេយ្យក​ម្រិ​ត​ខ្ពស់​

សិស្ស​ថ្នាក់​ម​ត្តេ​យ្យនៃ​សា​លាម​ត្តេ​យ្យ​អង្គរ ជាង​២០០​នាក់ទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ថ្នាក់​មត្តេយ្យក​ម្រិ​ត​ខ្ពស់​

អភិបាលខេត្ត​សៀមរាប​អ​ញ្ជើ​ញេ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ស្រុក​វ័ន​ចូ​វ​

អភិបាលខេត្ត​សៀមរាប​អ​ញ្ជើ​ញេ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ស្រុក​វ័ន​ចូ​វ​

ក្រុមប្រឹក្សា​ស្រុក​ស្រុក​ក្រឡាញ់ បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​អាណត្តិ​ទី​៣

ក្រុមប្រឹក្សា​ស្រុក​ស្រុក​ក្រឡាញ់ បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​អាណត្តិ​ទី​៣

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.