Saturday, May 24, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្ស​ថ្នាក់​ម​ត្តេ​យ្យនៃ​សា​លាម​ត្តេ​យ្យ​អង្គរ ជាង​២០០​នាក់ទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ថ្នាក់​មត្តេយ្យក​ម្រិ​ត​ខ្ពស់​

ដោយ Pothe Thun
26/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សិស្ស​ថ្នាក់​ម​ត្តេ​យ្យនៃ​សា​លាម​ត្តេ​យ្យ​អង្គរ ជាង​២០០​នាក់ទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ថ្នាក់​មត្តេយ្យក​ម្រិ​ត​ខ្ពស់​
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​សិស្ស​មត្តេយ្យក​ម្រិ​ត​ខ្ពស់ នៃ​សា​លាម​ត្តេ​យ្យ​អង្គរ ខេត្តសៀមរាប ក្នុង​ឆ្នាំ​សិក្សា​២០១៨-២០១៩ ចំនួន​២៣០​នាក់ ក្នុងនោះ​ស្រី​១០៣​នាក់ បានទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ថ្នាក់​មត្តេយ្យក​ម្រិ​ត​ខ្ពស់ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​របស់លោក លី ប៊ុន​ណា អនុប្រធាន​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្តសៀមរាប ។​

​លោកស្រី អ៊ី សុធា​រី នាយិកា​សាលា​ម​ត្តេ​យ្យ​អង្គរ បាន​ឲ្យ​ដឹងថា គោលបំណង​នៃ​ការចែក​វិញ្ញាបនបត្រ​បញ្ចប់​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​នេះ គឺ​បញ្ជាក់ថា ពួកគេ​បានទទួល​ចំណេះដឹង​នៅ​ថ្នាក់​ម​ត្តេ​យ្យ​រយៈពេល​បី​ឆ្នាំកន្លងមក​ដោយ​ជោគជ័យ និង ត្រូវ​បន្តទៅ​ថ្នាក់បឋមសិក្សា​ឡើង​ថ្នាក់​ទី​១ នៅ​ឆ្នាំ​សិក្សា​ខាងមុខ ប៉ុន្តែ​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​នេះ គ្រាន់តែ​ជា​បណ្ឌិត​ស្រមោល​ប៉ុណ្ណោះ ហើយ​ដើម្បី​ក្លាយជា​បណ្ឌិត​ពិតប្រាកដ​នោះ សិស្ស​ត្រូវតែ​ខិតខំ ប្រឹងប្រែង​សិក្សា​រៀនសូត្រ​បន្ថែមទៀត ។​

​លោកស្រី អ៊ី សុធា​រី បាន​ឲ្យ​ដឹង​បន្ថែមថា តាមរយៈ​សកម្មភាព​នេះ គឺជា​ការឆ្លុះបញ្ចាំង​អំពី​ការយកចិត្ត​ដាក់​ខ្ពស់ ពី​សំណាក់​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត សហគមន៍ គណៈ​គ្រប់គ្រង​សាលា មាតាបិតា និង អាណាព្យាបាល​សិស្ស ចំពោះ​សាលា​ម​ត្តេ​យ្យ​អង្គរ សំដៅ​លើកស្ទួយ​ឲ្យ​សាលារៀន​មានការ​អភិវឌ្ឍ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ដើម្បី​កសាង​ធនធានមនុស្ស​សម្រាប់​ទៅ​អនាគត ដូច្នេះ​តាមរយៈ​នេះ សំណូមពរ​មន្ទីរអប់រំ បន្ត​យកចិត្ត​ទុក ដាក់​លើ​ការងារ​វិស័យ​កុមារ​តូចៗ ឲ្យ​កាន់តែ​ប្រសើរឡើង និង សូម​ឲ្យ​មាតាបិតា អាណាព្យាបាល​សិស្ស មេត្តា​បន្ត​សហការ​ជូន​កូនៗ មក​សាលារៀន​ឲ្យ​បាន​ទៀងទាត់ និង គាំទ្រ​ដល់​ការកែលម្អ​អភិវឌ្ឍ​សា​លាម​ត្តេ​យ្យ​អង្គរ ដើម្បី​ឲ្យ​សក្តិ​សមជា​សាលា​ស្ថិតក្នុង​តំបន់​ទេសចរណ៍ និង ឆ្លើយតប​នឹង​តម្រូវការ​សហគមន៍​អាស៊ាន​ទៀតផង ។​

ព័ត៌មានជាតិ ថ្មីៗ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

13/05/2025
អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

អាជ្ញាធរក្រុងសៀមរាប អំពាវនាវឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានល្អ ដើម្បីបរិស្ថានស្អាតស្របនឹងពាក្យស្លោក ”ក្រុងសៀមរាប បរិស្ថានស្អាត“

13/05/2025

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក លី ប៊ុន​ណា អនុប្រធាន​មន្ទីរអប់រំ​យុវជន និង កីឡា​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​កូនៗ និង មាតាបិតា អាណាព្យាបាល​សិស្ស​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​វិស័យ​អប់រំ សំខាន់​ចំពោះ​វិស័យ​អប់រំ​កុមារ​តូចៗ ស្រប​ពេលដែល​ទម្រង់​ក្នុង​វិស័យ​អប់រំ​ក្នុង​ខេត្តសៀមរាប បាន​នឹង​កំពុងមាន​ការអភិវឌ្ឍ​ឈានឡើង ពិសេស​មាតាបិតា និង អាណាព្យាបាល​សិស្ស​ទាំ​អ​អស់ បាន​ឲ្យ​តម្លៃ​ទៅលើ​ការសិក្សា​របស់​បុត្រ​ធីតា​របស់ខ្លួន និង ឲ្យ​តម្លៃ​ទៅលើ​ការសិក្សាអប់រំ​របស់​កូនៗ​ទៀតផង ។​

​លោក លី ប៊ុន​ណា មានប្រសាសន៍​ទៀតថា ការងារ​អប់រំ ទាំងបី​កម្រិតសិក្សា មាន​កម្រិត​បឋមសិក្សា , កម្រិត​មធ្យមសិក្សា និង កម្រិត​ឧ​ត្ត​មសិ​ក្សា គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ដែល​មិនអាច​ខ្វះ​បាន ប៉ុន្តែ​កិច្ចដំណើរការ​នៃ​ការអប់រំ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា ក៏មាន​សារៈសំខាន់​ដែរ ដោយបាន​ផ្តោតលើ​ការអនុវត្ត​ទៅតាម​កម្មវិធី​ស្តង់ដារ ដែល​ក្រសួង​អប់រំ​ដែល​បានកំណត់ ដើម្បី​ធានាបាន​នូវ​ការអប់រំ​មួយ​ប្រកបដោយ​សមធម៌ និង គុណភាព ក៏ដូចជា​ការធ្វើ​ឲ្យ​សម្រេច​នូវ​គោលដៅ និង ចំណុច​ដៅ​នានា នៃ​ការកែទម្រង់​វិស័យ​អប់រំ និង ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ៕

   

​អត្ថបទ និង រូបភាព ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​ថ្នាក់​មត្តេយ្យក​ម្រិ​ត​ខ្ពស់​សិស្ស​ថ្នាក់​ម​ត្តេ​យ្យនៃ​សា​លាម​ត្តេ​យ្យ​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្ត​សៀមរាប​អ​ញ្ជើ​ញេ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ស្រុក​វ័ន​ចូ​វ​

អភិបាលខេត្ត​សៀមរាប​អ​ញ្ជើ​ញេ​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​ស្រុក​វ័ន​ចូ​វ​

ក្រុមប្រឹក្សា​ស្រុក​ស្រុក​ក្រឡាញ់ បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​អាណត្តិ​ទី​៣

ក្រុមប្រឹក្សា​ស្រុក​ស្រុក​ក្រឡាញ់ បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​អាណត្តិ​ទី​៣

មនុស្ស​យន្ត​ជាង៧០០​គ្រឿងត្រូវបាន​បង្ហាញខ្លួន ក្នុង​ព្រឹត្តិការណ៍ 2019 World Robot Conference នៅ​ប្រទេស​ចិន​

មនុស្ស​យន្ត​ជាង៧០០​គ្រឿងត្រូវបាន​បង្ហាញខ្លួន ក្នុង​ព្រឹត្តិការណ៍ 2019 World Robot Conference នៅ​ប្រទេស​ចិន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    គិតត្រឹមឆ្នាំ២០២៥រដ្ឋាករទឹកស្វយ័តសៀមរាប ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋបាន២៣ឃុំ/សង្កាត់ ក្នុងក្រុងស្រុកចំនួន៤

    161 shares
    Share 64 Tweet 40
  • ក្រសួងទេសចរណ៍និងអាជ្ញាធរខេត្ត ជំរុញដល់អ្នកពាក់ព័ន្ធចូលរួមអភិវឌ្ឍតំបន់ទេសចរណ៍ភ្នំគូលែន ពិសេសលើផ្នែកសេវាកម្ម និងអនាម័យ

    45 shares
    Share 18 Tweet 11
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    23 shares
    Share 9 Tweet 6
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    265 shares
    Share 106 Tweet 66
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    8928 shares
    Share 5402 Tweet 1469

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (724)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,895)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,221)
  • ព័ត៌មានជាតិទូទៅ (221)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,069)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (887)
  • សាសនា និង មនុស្សធម៌ (1,028)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (245)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.