Thursday, November 13, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សា​ស្រុក​ស្រុក​ក្រឡាញ់ បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​អាណត្តិ​ទី​៣

ដោយ Pothe Thun
26/08/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមប្រឹក្សា​ស្រុក​ស្រុក​ក្រឡាញ់ បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​អាណត្តិ​ទី​៣
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​សាលាស្រុក មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៣ ដែល​ដឹកនាំ​ដោយ លោក សុខ ណា​រ៉េត អភិបាលរង​ស្រុក តំណាង​លោកស្រី ម៉ន​នី រង្សី អភិបាល នៃ​គណៈ​អភិបាលស្រុក​ក្រឡាញ់ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី សមាជិក​ក្រុមប្រឹក្សា​ស្រុក លោកនាយក​រដ្ឋបាល​ស្រុក លោក លោកស្រី ប្រធានការិយាល័យ​-​អង្គភាព ចំណុះ​រដ្ឋបាល​ស្រុក លោក លោកស្រី ប្រធាន អនុប្រធាន ការិយាល័យ​-​អង្គភាព ជុំវិញ​ស្រុក និង​លោក មេឃុំ ទាំង​១០​។​

​កិច្ចប្រជុំ​នាពេលនេះ គឺ​ដើម្បី​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​មួយចំនួន​រួមមាន​៖

ទី​១.​ការផ្សព្វផ្សាយ​សេចក្តីសម្រេច​លេខ​០១៧/១៩ សសរ ចុះ​ថ្ងៃ​អង្គារ ៦​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ស្រុក ស្តីពី​ការទទួលស្គាល់​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស របស់​ក្រុមប្រឹក្សា​ស្រុក​។

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

រដ្ឋបាលខេត្តសៀមរាប រៀបចំពិធីសែនក្រុងពាលី បួងសួងសុំសេចក្ដីសុខ ដើម្បីសុំម្ចាស់ទឹកដីទីកន្លែងដំណើរនៃការរៀបចំកម្មវិធីផ្សារទឹក និងជិះទូកលេងកម្សាន្ត

30/10/2025
ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

ទូកចំនួន២៦ ត្រៀមប្រណាំងលក្ខណៈមិត្តភាពនៅស្ទឹងសៀមរាប ក្នុងគោលដៅរឹតបន្តឹងសាមគ្គីភាពយុវជន និងលើកស្ទួយវប្បធម៌ជាតិ

30/10/2025

​ទី​២.​ដើម្បី​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​ប្រតិទិន​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​សម្របសម្រួល​បច្ចេក​ទេស របស់​ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​៣ (​ខែសីហា ឆ្នាំ​២០១៩ ដល់​ខែមិថុនា ឆ្នាំ​២០២០) និង​ទី​៣.​គឺ​ដើម្បី​ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព នៃ​ការដោះស្រាយ​លើ​សំណួរ​-​សំណូមពរ ដែល​បានលើកឡើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ស្រុក អាណត្តិ​ទី​២ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ សមាជិក សមាជិកា ទាំងអស់​ក៏បាន​ឯកភាព គាំទ្រ និង​កែសម្រួល​សេចក្តីព្រាង​មួយចំនួន​ខាងលើ​ផងដែរ ដោយ​ក្នុងនោះ ប្រធាន​អង្គប្រជុំ បាន​ថ្លែងអំណរគុណ ដល់​ការអញ្ជើញ​ចូលរួម និង​សូម​លោក លោកស្រី ដែល​មកពី​ការិយាល័យ​-​អង្គភាព និង​ឃុំ ទាំងអស់ យកចិត្តទុកដាក់ ក្នុង​កិច្ចការងារ​នេះ និង​ដើម្បី​យកទៅ​ផ្សព្វផ្សាយ​បន្ត​៕

អត្តបទនិងរូបភាព៖​រដ្ឋបាល​ខេត្តសៀមរាប​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ​កិច្ចប្រជុំ​គណៈកម្មាធិការ​រួមការ​ងារ​ដឹកជញ្ជូន​ក្របខណ្ឌ​មហា​អនុ​តំបន់​មេគង្គ​(GMS) និង​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន (CBTA)ក្រុមប្រឹក្សា​ស្រុក​ស្វាយ​លើ អាណត្តិ​ទី​៣
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្ស​យន្ត​ជាង៧០០​គ្រឿងត្រូវបាន​បង្ហាញខ្លួន ក្នុង​ព្រឹត្តិការណ៍ 2019 World Robot Conference នៅ​ប្រទេស​ចិន​

មនុស្ស​យន្ត​ជាង៧០០​គ្រឿងត្រូវបាន​បង្ហាញខ្លួន ក្នុង​ព្រឹត្តិការណ៍ 2019 World Robot Conference នៅ​ប្រទេស​ចិន​

យ៉ាងហោចណាស់​មនុស្ស ៧​នាក់ បាន​ស្លាប់​ក្រោយ​យន្តហោះនិង​ឧទ្ធម្ភាគចក្រ​បុក​គ្នា នៅលើ​កោះម៉ា​ល់​ឡូ​កា​

យ៉ាងហោចណាស់​មនុស្ស ៧​នាក់ បាន​ស្លាប់​ក្រោយ​យន្តហោះនិង​ឧទ្ធម្ភាគចក្រ​បុក​គ្នា នៅលើ​កោះម៉ា​ល់​ឡូ​កា​

ជនភៀសខ្លួន១,៣៥០នាក់​ត្រូវបាន​ជម្លៀសចេញពី​ប្រទេស​លី​ប៊ី​ក្នុង​ឆ្នាំ ២០១៩

ជនភៀសខ្លួន១,៣៥០នាក់​ត្រូវបាន​ជម្លៀសចេញពី​ប្រទេស​លី​ប៊ី​ក្នុង​ឆ្នាំ ២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    393 shares
    Share 157 Tweet 98
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63273 shares
    Share 43681 Tweet 8163
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9034 shares
    Share 5445 Tweet 1496
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26711 shares
    Share 22042 Tweet 1946
  • វត្តសុវណ្ណសាគររៀបចំបណ្ដែតប្រទីបជ្វាលា ថ្វាយព្រះគង្គា និងបួងសួងសុំសេចក្ដីសុខជូនវីរៈកងទ័ព

    14 shares
    Share 6 Tweet 4

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (760)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,012)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,488)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,112)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (936)
  • សាសនា និង មនុស្សធម៌ (1,091)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (250)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.