Sunday, March 26, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជា​-​ចិន ចុះ​កិច្ចព្រមព្រៀង បង្កើត​រោងចក្រ​ផលិត ជី​កសិកម្ម សរីរាង្គ ក្នុង​ខេត្តសៀមរាប​

ដោយ Pothe Thun
20/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្ពុជា​-​ចិន ចុះ​កិច្ចព្រមព្រៀង បង្កើត​រោងចក្រ​ផលិត ជី​កសិកម្ម សរីរាង្គ ក្នុង​ខេត្តសៀមរាប​
855
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមហ៊ុន គួ​ម៉ី លី​កើ គ្រុប (GUOMEI LIQUOR GROUP) នៃ​ខេត្ត​សាន​តុង សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន ប្រាយ​វេ​យ៍ (Brightway Group) លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ ស្តីពី​ការ​ដោយ​ជ្រើស​រើសយក​ខេត្តសៀមរាប ជាទី​តាំង​បង្កើត​រោងចក្រ​ផលិត ជី កសិកម្ម សរីរាង្គ ដោយ​ជ្រើស​រើសយក​ខេត្តសៀមរាប ។​

​កិច្ចព្រមព្រៀង​នេះ ផ្អែកលើ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ឈរលើ​គំនិត​ផ្តួចផ្តើម របស់​រដ្ឋាភិបាល​និង​ប្រជាជន​ចិន (​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​)​។​

​តាមរយៈ​ការបង្កើត​រោងចក្រ​នេះ គេ​សង្ឃឹមថា មិន​ត្រឹមតែ​បាន​កាត់បន្ថយ​ការនាំ​ចូល​ជី​កសិកម្ម​ពី​បរទេស ចូលមក​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ប្រជាកសិករ​នឹង​ទទួលបាន​តម្លៃ​ជី​ដ៏​សមរម្យ​ជាង​មុន និង​បង្កើត​ការងារ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

​ពិធី​ចុះហត្ថលេខា​នេះ ក៏មាន​ការផ្សារភ្ជាប់​ផងដែរ ជាមួយ​កិច្ចដំណើរការ​នៃ​អង្គសិក្ខាសាលា ស្តីពី​កិច្ចសហប្រតិបត្តិការ លើ​សមត្ថភាព​ផលិតកម្ម​របស់​សហគ្រាស​កម្ពុជា និង​ខេត្ត​សាន​តុង នៃ​ប្រទេស​ចិន ក្នុង​ក្របខណ្ឌ​នៃ​គំនិត​ផ្តួចផ្តើម ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ​។​

​ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា ថ្លែងថា តាមរយ​: នៃ​ការដាក់ចេញ​នូវ​គំនិត​ផ្តួចផ្តើម ផ្លូវ​មួយ ខ្សែក្រវាត់​មួយ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន គឺ​បានរួម​ចំណែក​យ៉ាងសកម្ម ដល់​ការជំរុញ​កិច្ច​អភិវឌ្ឍ​តំបន់ និង​សកលលោក​។ គំនិត​ផ្តួចផ្តើម​នេះ គឺជា​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​នៅក្នុង​តំបន់ ក៏ដូចជា​នៅក្នុង​សកលលោក ហើយក៏​ជា​យន្តការ​មួយ ដែល​ផ្តល់នូវ​ធនធាន​ដល់​ប្រទេស​នានា​លើ​សកលលោក ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍ​សម្រាប់​បំពេញ​គម្លាត​តម្រូវការ​ហិរញ្ញប្បទាន ដើម្បី​បង្កើន​ការតភ្ជាប់​សេដ្ឋកិច្ច​រប​ស់​ខ្លួន ។​

​ឯកឧត្តម បញ្ជាក់ថា តាមរយៈ​អង្គសិក្ខាសាលា​នេះដែរ មាន​ក្នុង​គោលបំណង ជំរុញ​កិច្ចសហប្រតិបត្តិការ​វិនិយោគ របស់​សហគ្រាស​នៃ​ខេត្ត​សាន​តុង មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ដែល​វា​នឹង​បង្កើន​នូវ​ចំណងមិត្តភាព​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ការយោគយល់​គ្នា ដើម្បី​ពង្រឹង​លើ​ការលើកកម្ពស់​ការអភិវឌ្ឍ​ន៍​វិស័យសេដ្ឋកិច្ច កំណើន​ការងារ ពង្រឹងគុណភាព​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ភាគី​ទាំងពីរ កម្ពុជា​-​ចិន​។​

​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្តសៀមរាប ក៏បាន​បង្ហាញ​នូវ​ការចាប់អារម្មណ៍​ផងដែរ​ថា ៖ សម្រាប់​ការចូលរួម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុវត្ត​គំនិត​ផ្តួចផ្តើម ផ្លូវ​មួយ ខ្សែក្រវាត់​មួយ បានធ្វើ​ឲ្យ​ខេត្តសៀមរាប ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន លើ​វិស័យសេដ្ឋកិច្ច សង្គម និង​វប្បធម៌ ។ នាពេល​បច្ចុប្បន្ន ខេត្តសៀមរាប មាន​ចំណង​សម្ព័ន្ធមេត្រីភាព​ជាមួយ​បណ្តា​ខេត្ត​-​ក្រុង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន សរុប​ចំនួន ២៨​ខេត្ត​-​ក្រុង និង​មាន​ក្រុមហ៊ុន និង​សហគ្រាស​ចិន ចំនួន ១៩៤ បាននិងកំពុង​ប្រតិបត្តិ​ការវិនិយោគ​រប​ស់​ខ្លួន​ក្នុង​ខេត្តសៀមរាប ៕

 

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: GUOMEI LIQUOR GROUPកម្ពុជា​-​ចិនរោងចក្រ​ផលិត ជី​កសិកម្ម សរីរាង្គ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរ​កសិកម្ម​ខេត្តសៀមរាប រៀបចំ​សិក្ខាសាលា​ស្ដីពី ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣

មន្ទីរ​កសិកម្ម​ខេត្តសៀមរាប រៀបចំ​សិក្ខាសាលា​ស្ដីពី ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣

ព្រះករុណាព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​អង្គការ​យូណេស្កូ​

ព្រះករុណាព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​អង្គការ​យូណេស្កូ​

កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជា​អ្នករាយការណ៍​ក្នុង​វេទិកា​រដ្ឋមន្ត្រី​វប្បធម៌​នៃ​អង្គការ​យូណេស្កូ​

កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជា​អ្នករាយការណ៍​ក្នុង​វេទិកា​រដ្ឋមន្ត្រី​វប្បធម៌​នៃ​អង្គការ​យូណេស្កូ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

    269 shares
    Share 108 Tweet 67

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.