Sunday, March 26, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

មន្ទីរ​កសិកម្ម​ខេត្តសៀមរាប រៀបចំ​សិក្ខាសាលា​ស្ដីពី ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣

ដោយ Pothe Thun
20/11/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
មន្ទីរ​កសិកម្ម​ខេត្តសៀមរាប រៀបចំ​សិក្ខាសាលា​ស្ដីពី ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣
97
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៩ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តសៀមរាប បានរៀបចំ​សិក្ខាសាលា​ស្តីពី ពិនិត្យ​វឌ្ឍនភាព​ការងារ និង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ ដែលមាន​ការចូលរួម​ពី ពី​ថ្នាក់ដឹកនាំ ការិយាល័យ​ចំណុះ​មន្ទីរ និង​ថ្នាក់ដឹកនាំ​មកពី​ការិយាល័យ​កសិកម្ម​តាម​បណ្តា​ស្រុក​ក្រុង​ទាំង​១២​ក្នុង​ខេត្ត នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល នាយ​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​។​

​សិក្ខាសាលា​នេះ មាន​គោលដៅ ទទួល​នូវ​របាយការណ៍​នៃ​វឌ្ឍនភាព​ល​ទ្ឋ​ផល​ការងារ និង​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​ការងារ​រយៈពេល​១​ឆ្នាំកន្លងមក ព្រមទាំង​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ ដើម្បី​រៀបចំ​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩-២០២៣​។​

​ក្នុង​បទ​បង្ហាញ​នៅក្នុង​សិក្ខាសាលា គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩​នេះ មាន​ការលើក​បង្ហាញ​ពី​ចក្ខុវិស័យ ដើម្បី​ធានា «​ភាព​មាន​ស្បៀង​គ្រប់គ្រាន់ និង​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ដោយ​ជំរុញ​ការរីកលូតលាស់​សេដ្ឋកិច្ច​កសិកម្ម រួម​នឹង​ការ​គ្រង់​គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​» ។​

ព័ត៌មានជាតិ ថ្មីៗ

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

ពិធីចែកវិញ្ញាប័ណ្ណបត្រនិងលិខិតសរសើរ ជូនដល់សិស្សានុសិស្សចំនួន ១២៥នាក់ នៃសាលាភាសាចិនជីងហ៊ួរ ក្រុងសៀមរាប

24/03/2023
សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

សាកលវិទ្យាល័យអង្គរខេត្ដសៀមរាប រៀបចំកម្មវិធីសង្ក្រាន្ដមហាវិទ្យាល័យ ក្រោមប្រធានបទ “ការដាស់ព្រលឹងអង្គរ”

24/03/2023

​ជាមួយគ្នា​នោះ ដើម្បី​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​នេះ មន្ទីរ​កសិកម្ម ខេត្តសៀមរាប បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ ចំនួន​៥ ដូចខាងក្រោម​គឺ​៖ ទិសដៅ​គោលនយោបាយ​ទី​១៖«​ធានា​សន្តិសុខ​ស្បៀង បង្កើន​ផលិតភាព និង​ពិពិធ​កម្ម​កសិកម្ម​»​ទិសដៅ​គោលនយោបាយ​ទី​២៖«​ពង្រីក​លទ្ធភាព​ឈានចូល​ទីផ្សារ សម្រាប់​ផលិតផល​កសិកម្ម​»​ទិសដៅ​គោលនយោបាយ​ទី​៣៖«​កំណែរ​ទម្រង់​ជលផល និង​ព្រៃឈើ​»​ទិសដៅ​គោលនយោបាយ​ទី​៤៖«​កំណែទម្រង់​ព្រៃឈើ​» ទិសដៅ​គោលនយោបាយ​ទី​៥៖«​ក្របខ័ណ្ឌ​នៃ​ការអភិវឌ្ឍ​ស្ថាប័ន និង​បញ្ញា​ត្តិ​ច្បាប់​»​។​

​បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​របស់​ជំនាញ និង​ការិយាល័យ​តាម​ស្រុក​ក្រុង​រួចមក លោក ទា គឹម​សុ​ទ្ឋ ប្រធាន​មន្ទីរ រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​បូកសរុប និង​វាយតម្លៃ​ខ្ពស់​ពី​លទ្ធផល និង​សកម្មភាព​ការងារ ដែល​សម្រេចបាន​ទាំងអស់​ខាងលើ តាម​បណ្តា​ផ្នែក​តាម​បណ្តា​ជំនាញ​នានា ថា​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ឲ្យ​មើលឃើញ​កាន់តែច្បាស់​ពី​ចំណុចខ្លាំង ចំណុច​ខ្វះខាត​ក្នុងការ​អនុវត្ត និង​ការគ្រប់គ្រង​ដឹកនាំ និង​ជា​ឧបករណ៍​មួយ​ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​វាយតម្លៃ​អំពី​ប្រសិទ្ធភាព ការរីកចំរើន​ក្នុង​កិច្ចអភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​ខេត្តសៀមរាប និង​ជា​មេរៀន​បទពិសោធន៍​ក្នុងការ​ឈានទៅ​កំណត់​បាន​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ សម្រាប់​ការអនុវត្ត​សមស្រប​ទៅនឹង​សភាពការណ៍​វិវឌ្ឍន៍​នានា​ក្នុង​បរិបទ​សង្គម​។​

​លោក ទា គឹម​សុ​ទ្ឋ មានប្រសាសន៍ថា​៖ ផ្អែកលើ​លទ្ធផល​ទទួលបាន​ក្នុង​រយៈពេល កន្លងមកនេះ លោក​បាន​វាយតម្លៃ​ជារួម​ថា បើទោះបីជា​ខេត្តសៀមរាប​បាន​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ រួមមាន​គ្រោះរាំងស្ងួត​ដោយសារ​កូន​រដូវប្រាំង​នៅ​ពាក់កណ្តាល​រដូវវស្សា​ក្តី តែ​ក្រោម​ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏ដូចជា​មន្ទីរ​កសិក​ម្ម​ខេត្ត តាម​ការណែនាំ​និង​តម្រង់ទិស​ក៏ដូចជា​វិធានការ​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល និង​មានការ​ចូលរួម​ដ៏​សកម្ម​ពី​គ្រប់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាកសិករ ព្រមទាំង​ការរួមចំណែក​ពី​ដៃគូ​អភិវឌ្ឍន៍​ផង​នោះ បានធ្វើ​ឲ្យ​ផលិតកម្ម​កសិកម្ម​មាន​ការរីក ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​និង​ជាទី​មោទនៈ​។​

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: មន្ទីរ​កសិក​ម្ម​ខេត្តសៀមរាបវិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះករុណាព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​អង្គការ​យូណេស្កូ​

ព្រះករុណាព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​នៃ​អង្គការ​យូណេស្កូ​

កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជា​អ្នករាយការណ៍​ក្នុង​វេទិកា​រដ្ឋមន្ត្រី​វប្បធម៌​នៃ​អង្គការ​យូណេស្កូ​

កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជា​អ្នករាយការណ៍​ក្នុង​វេទិកា​រដ្ឋមន្ត្រី​វប្បធម៌​នៃ​អង្គការ​យូណេស្កូ​

មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប​បាន​អះអាងថា ចំណីអាហារ​ដែល​ដាក់លក់​នៅក្នុង​ផ្សារលើ​ធំថ្មី ពុំបាន​រកឃើញ​សារធាតុ​គីមី​ហាមឃាត់​នៅក្នុង​ម្ហូបអាហារ​ឡើយ​

មន្ត្រី​ជំនាញ​កាំកុងត្រូល​ខេត្តសៀមរាប​បាន​អះអាងថា ចំណីអាហារ​ដែល​ដាក់លក់​នៅក្នុង​ផ្សារលើ​ធំថ្មី ពុំបាន​រកឃើញ​សារធាតុ​គីមី​ហាមឃាត់​នៅក្នុង​ម្ហូបអាហារ​ឡើយ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1370 shares
    Share 548 Tweet 343
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    886 shares
    Share 354 Tweet 222
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145
  • ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងមកដល់ខេត្តសៀមរាបហើយ ដើម្បីយាងប្រទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៏ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅថ្ងៃស្អែកនេះ

    269 shares
    Share 108 Tweet 67

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (475)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,026)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,619)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (701)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (782)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.