ប្រធានមន្ទីរសុខាភិបាលខេត្ត សំណូមពរដល់ពលរដ្ឋទាំងអស់ដែលកំពុងធ្វើចត្តាឡីស័កក្នុងទូទាំងខេត្តសៀមរាប កុំព្យាយាមរត់ចេញពីមណ្ឌលចត្តាឡីស័ក ព្រោះនាំឲ្យខ្លួនឯងមានទោស
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាបន្ទាន់ ហើយត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រកាសឱ្យប្រើប្រាស់ហើយនៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ដូច្នេះដើម្បីចៀសវាងការជាប់ទោសទណ្ឌ ឬ ...