Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរសង្កាត់ស្រង៉ែ រៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ខ្មែរ

ដោយ Pothe Thun
08/04/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរសង្កាត់ស្រង៉ែ រៀបចំសង្ក្រាន្តឆ្នាំថ្មី ដើម្បីបង្ហាញពីវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទំលាប់របស់ខ្មែរ
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ឆាប់ៗនេះ អាជ្ញាធរសង្កាត់ស្រង៉ែ ក្រុងសៀមរាបខេត្តសៀមរាប សហការជាមួយ និងព្រះសង្ឃបានរៀបចំធ្វើសង្ក្រាន្តឆ្នាំថ្មីរយៈពេល ២ថ្ងៃ នៅវត្តព្រៃធំ ដើម្បីបង្ករភាពសប្បយារីករាយជូនដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនសិស្សានុសិស្ស ក៏ដូចជាទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។

លោកស្រី ធីវ រួន ចៅសង្កាត់ស្រង៉ែ បាន មានប្រសាសន៍ឱ្យដឹងថាការរៀបចំធ្វើសង្ក្រាន្តវត្តព្រៃធំនាពេលនេះឡើងគឺក្នុងគោលបំណងចង់បង្ហាញអំពី អរិយធ៌ ទំនៀមទំលាប់ ប្រពៃណីខ្មែរ តាំងពីសម័យបុរាណ ដល់បងប្អូនប្រជាពលរដ្ឋ និងប្អូនសិស្សានុសិស្ស នាសម័យបច្ចុប្បន្ននេះបានយល់ដឹង និងចងចាំរហូត។ ការរៀបចំធ្វើ សង្ក្រាន្តវត្តព្រៃធំនេះផងដែរ គឺពិតជាមានសារៈសំខាន់ណាស់ព្រោះវាជាឱកាស ដើម្បីបង្កើតបរិយាកាស កម្សាន្តសប្បាយដល់ប្រជាពលរដ្ឋ ជាពិសេសគឺសម្រាប់ក្មេងៗ និងសិស្សានុសិស្សអាចមើលឃើញអំពីវប្ប ធម៌ និងអរិយធម៌របស់ប្រទេសកម្ពុជាដែលជាប្រទេសកំនើតខ្លួន។ ហើយម្យ៉ាងទៀតវាក៏ជាផ្នែកមួយក្នុងការ រក្សាកេរដំណែលរបស់ជាតិ និងរម្លឹកដល់ប្រជាពលរដ្ឋគ្រប់ៗជំនាន់ ឱ្យរក្សានូវ វប្បធម៌ អរិយធម៌ ប្រពៃណី និង ទំនៀមទំលាប់របស់ខ្មែរ តាមរយៈការលេងបង្ហាញល្បែងប្រជាប្រិយ គឺជាវប្បធម៌ដែលចាស់ៗជំនាន់ ដើមបន្សល់ទុកឱ្យក្មេងៗជំនាន់ក្រោយឱ្យបានឈ្វេងយល់ទាំងអស់គ្នា។

លោកស្រី ធីវ រួន ចៅសង្កាត់ស្រង៉ែ បានមានប្រសាសន៍បញ្ជាក់បន្ថែមទៀតថាការរៀបចំធ្វើសង្ក្រាន្តនៅវត្តព្រៃធំនេះគឺធ្វើឡើងដោយចំណាយ ថវិកាផ្ទាល់របស់ក្រុមគ្រួសារលោកស្រី ចូលរួមជាមួយនិងថវិការបស់រដ្ឋបាលសង្កាត់ស្រង៉ែ ព្រមទាំងមាន បងប្អូនសប្បុរសជន ចូលរួមជាថវិកា សម្ភារៈ និងភេសជ្ជៈផ្សេងៗជាច្រើន ដើម្បីយកមកប្រើប្រាស់ផ្សេងៗ ដូចជារង្វាន់លើកទឹកចិត្តដល់ប្អូនសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋដែលចូលរួមលេងល្បែង ប្រជាប្រិយកំសាន្តផ្សេងផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថាការរៀបចំធ្វើសង្រ្កាន្តវត្តព្រៃធំដែលរៀមចំធ្វើឡើងដោយ អាជ្ញាធរសង្កាត់ស្រង៉ែ គឺមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមកំសាន្តពីបងប្អូនប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាទាំងអស់ គឺមានចំនួន៣សាលា ដែលស្ថិតក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: បុណ្យចូលឆ្នាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនកងទ័ពឈរជើងនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ថ្នាក់ដឹកនាំខេត្តសៀមរាប ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនកងទ័ពឈរជើងនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំសំរោងយា ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ក្នុងឃុំសំរោងយា ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.