មេបញ្ជាការកងទ័ពជើងគោកព្រមានចាត់វិធានការចំពោះកងទ័ពមិនគោរពបទបញ្ជាពីការចូលរួមការពារជំងឺកូវីដ១៩
មានប្រសាសន៍នៅក្នុងពិធីបើកដំណើរការចាក់វ៉ាក់សាំងដូសទី២ ដល់កងកម្លាំងចម្រុះជាង២ម៉ឺននាក់នៃយោធភូមិភាគទី៤ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ លោកឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានព្រមានចាត់វិធានការមិនទទួលខុសត្រូវអោយចូលអង្គភាព ចំពោះយោធិនណាមិនចូលរួមអនុវត្ដការពារជំងឺកូវីដ១៩ តាមបទបញ្ជនិងតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសុខាភិបាល តាមពាក្យស្លោក៣កុំ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ ការព្រមានធ្វើឡើងក្រោយមានយោធិនពីររូបនៅក្រសួងការពារជាតិ បានឆ្លងកូវីដ១៩បើទោះបីចាក់វ៉ាក់សាំងរួចក៍ដោយ។ លោកឧត្ដមសេនីយ៍ឯក ពៅ ...