ស្នងការនគរបាលខេត្តសៀមរាប ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទត្រូវបង្កើនបន្ថែមទៀត លើកិច្ចការពារនិងថែរក្សា សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈក្នុងខេត្ត
មានប្រសាសន៍នៅកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ ធានាសន្តិសុខ សុវត្ថិភាព នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ម្សិល មិញនេះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាស់តឿន និង ក្រើនរំលឹកដល់ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ប្រមូលផ្តុំកម្លាំង ត្រៀមប្រចាំការក្នុងការចេញអន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា នៅហេតុការមានករណីកើតឡើងជាយថាហេតុណា មួយ ជាពិសេស ...