លោក ចូ បៃដិន ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើមីយ៉ាន់ម៉ា ក្រោយការចាប់ខ្លួនលោកស្រី ស៊ូជី
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ លើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារដណ្ដើម អំណាច និងចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី រួមទំាងមន្ត្រីរដ្ឋាភិបាលរបស់លោកស្រី ជាច្រើននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។ ...