Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​អង្គរជុំ បើក​វេទិកាសាធារណៈ​លើកដំបូង​សម្រាប់​រាជរដ្ឋាភិបាល​អាណ​ត្តិ​ទី​៦ ស្តីពី​ការអនុវត្តន៍​កម្មវិធី​នយោបាយ និង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដំណាក់កាល​ទី​៤

ដោយ Pothe Thun
19/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​អង្គរជុំ បើក​វេទិកាសាធារណៈ​លើកដំបូង​សម្រាប់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​អាណត្តិ​ទី​៦ ស្តីពី​ការអនុវត្តន៍​កម្មវិធី​នយោបាយ និង​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដំណាក់កាល​ទី​៤ នៅក្នុង​បរិវេណ​វត្ត​ស្វាយជ្រុំ ឃុំ​តា​សោម ក្នុង​គោល បំណង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព លើកកម្ពស់​ការទទួល​ខុសត្រូវ​របស់​រដ្ឋបាល​ស្រុក – ឃុំ តាមរយៈ​ការ​ប្រ​ត​ពិនិត្យ​តាមដាន និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​គម្រោង និង​ផែនការ​សកម្មភាព​នានា​នៅ​មូលដ្ឋាន ស្តាប់​នូវ​ក្ដីកង្វល់​ទទួលយក​នូវ​សំណូមពរ និង​សំណើ​នានា​របស់​ប្រជាពលរដ្ឋ ដើម្បី​ពិនិត្យ​ពិភាក្សា និង​ដោះស្រាយ ។​

​វេទិកាសាធារណៈ​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​ឯកឧត្តម តែ គុយ​ស៊ា​ង រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​អង្គរជុំ ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោក លោកស្រី ជា​សមាជិក សមាជិកា​ក្រុមការងារ អាជ្ញាធរ​មូលដ្ឋាន​ស្រុក ឃុំ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន សរុប​ជាង​៣០០​នាក់​។​

​លោក លុក ផុស អភិបាលស្រុក​អង្គរជុំ មានប្រសាសន៍ថា វេទិកា​នេះ គឺមាន​សារៈសំខាន់​ណាស់ សម្រាប់​លើកកម្ពស់​គណនេយ្យភាព តម្លាភាព ការឆ្លើយតប​នឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋ ក្នុង​កិច្ចដំណើរការ​អភិបាលកិច្ច​របស់​រដ្ឋ​បាល​ស្រុក​-​ឃុំ ជាការ​ផ្សាភ្ជាប់​ទំនាក់ទំនង​រវាង​រដ្ឋបាល​ស្រុក ឃុំ ជាមួយ​ប្រជាពលរដ្ឋ និង​ជំរុញឱ្យមាន​ការចូលរួម និង​បង្កើន​ភាព​ស្និទ​ស្នាល​រវាង​អ្នកផ្តល់​សេវាសាធារណៈ និង​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម​តែ គុយ ស៊ា​ង មានប្រសាសន៍ថា វេទិកា​នេះ ជា​យន្តការ​ថ្មី​មួយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ដែល​ទាមទារ​ឱ្យ​យើង​ធ្វើការ​រួមគ្នា​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ពណ៌​សម្បុរ​អ្វី​ឡើយ ដូច្នេះ សុំ​ឲ្យ​ប្រជាពលរដ្ឋ​នៅទីនេះ ឱ្យចូល​រួមសហការ​អនុវត្ត​ឱ្យបាន​សកម្ម នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍ រួមគ្នា​ទប់ស្កាត់​និង​បង្ក្រាប​ឱ្យបាន ការជួញដូរ​និង​ប្រើប្រាស់ គ្រឿងញៀន ជាពិសេស មាតាបិតា អាណាព្យាបាល​ត្រូវ​តាម ដាន ឃ្លាំមើល​ឱ្យបាន​ជាប្រចាំ​ពី​អាកប្បកិរិយា កូនចៅ​របស់ខ្លួន ដើម្បីឱ្យ​ពួកគាត់​ចេញ​ចេញពី​គ្រឿងញៀន និង​បើ​សង្ស័យ ឬ​ឃើញថា​ពួកគាត់​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​សហការ​ផ្តល់ដំណឹង​ដល់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​មាន​វិធានការ​នាំទៅ​មជ្ឈមណ្ឌល​អប់រំ និង​បន្សាប​គ្រឿងញៀន​ឱ្យបាន​ទាន់ពេលវេលា ពួកគាត់​គឺ​ពុំមាន​ទោសពៃរ៍​អី​ទេ ព្រោះថា​អ្នកប្រើប្រាស់​គ្រឿងញៀន គឺជា​ជនរងគ្រោះ ភាគច្រើន​អ្នកប្រើប្រាស់​គ្រឿងញៀន ក៏​រួមចំណែក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ មិនតែប៉ុណ្ណោះ​វា​បាន​បំផ្លាញ​សុខភាព និង​បំផ្លាញ​អនាគត​អ្នក​ដែល​ប្រើប្រាស់ នាំឱ្យ​ខាតបង់​ថវិកា​គ្រួសារ និង​ថវិកាជាតិ​ច្រើន​ឥត​គណនា ជាពិសេស​នាំឱ្យ​សង្គម​យើង​បាត់បង់​ធនធានមនុស្ស​ទៀតផង ។​

​ឯកឧត្តម តែ គុយ​ស៊ា​ង មានប្រសាសន៍​ទៀតថា ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​សុខ​ភិ​បាល សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ជំងឺគ្រុនឈាម​ដែល​បង្កឡើង​ដោយ​មូស​ខ្លា​ញី និង​ជំងឺគ្រុនចាញ់​ដែល​បង្កឡើង​ដោយ​មូស​ខាំ ដោយ​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​នាំគ្នា​លុបបំបាត់​ជំរក​មូស តាមរយៈ​ការ​បោសសំអាត​បរិស្ថាន​ជុំវិញ​លំនៅដ្ឋាន លុបបំបាត់​កន្លែង​ដក់​ទឹក មាន​សំបក​កំប៉ុង និង​សំបក​កង់ឡាន​ម៉ូតូ​ចាស់ៗ​ដែល​នៅក្បែរ​លំនៅដ្ឋាន ត្រូវតែ​បំផ្លាញចោល ព្រោះ​វា​ជា​ជំរក​ផ្តល់​កន្លែង​ឱ្យ​មូស​បង្ក​កំណើត ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រុមការងារ​ថ្នាក់ជាតិ​ថ្នាក់​ខេត្តស្រុក​អង្គរជុំ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រឡាយទឹក​០១​ខ្សែនិង​ផ្លូវ​ចំនួន៤​ខ្សែ ត្រូវបាន​បើក​ឲ្យ​ប្រើប្រាស់​ឡើងវិញ នៅក្នុង​ស្រុក​ប្រាសាទបាគង

ប្រឡាយទឹក​០១​ខ្សែនិង​ផ្លូវ​ចំនួន៤​ខ្សែ ត្រូវបាន​បើក​ឲ្យ​ប្រើប្រាស់​ឡើងវិញ នៅក្នុង​ស្រុក​ប្រាសាទបាគង

អភិបាលខេត្ត​សៀមរាប ណែនាំ​ឲ្យ​ប្អូនៗ​គរុ​សិស្ស ត្រូវ​ធ្វើជា​ឪពុកម្តាយ​ទី​២ និង​ជា​ពុម្ព​បណ្តុះ​មនុស្ស​ថ្មី​ឲ្យ​មាន​គុណភាព​

អភិបាលខេត្ត​សៀមរាប ណែនាំ​ឲ្យ​ប្អូនៗ​គរុ​សិស្ស ត្រូវ​ធ្វើជា​ឪពុកម្តាយ​ទី​២ និង​ជា​ពុម្ព​បណ្តុះ​មនុស្ស​ថ្មី​ឲ្យ​មាន​គុណភាព​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ផ្ដល់​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​លើកកម្ពស់​ការសិក្សា​សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ ជី​ហែ​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ផ្ដល់​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​លើកកម្ពស់​ការសិក្សា​សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ ជី​ហែ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.