Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អភិបាលខេត្ត​សៀមរាប ណែនាំ​ឲ្យ​ប្អូនៗ​គរុ​សិស្ស ត្រូវ​ធ្វើជា​ឪពុកម្តាយ​ទី​២ និង​ជា​ពុម្ព​បណ្តុះ​មនុស្ស​ថ្មី​ឲ្យ​មាន​គុណភាព​

ដោយ Pothe Thun
19/07/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
214
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ក្នុងឱកាស​បិទ​វគ្គ​បណ្តុះបណ្តាល គ្រូ​បឋមសិក្សា​«១២+២» ជំនា​ន់ទី​៣៦-៣៧ នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ថ្លែង​ណែនាំ​ឲ្យ​ប្អូនៗ​គរុ​សិស្ស ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​គ្រូ​បឋម ត្រូវ​ធ្វើជា​គ្រួសារ​គំរូ ជា​ឪពុកម្តាយ​ទី​២ ជា​ពុម្ព និង​ជា​ថ្នាល​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព សម្រាប់​ការស្តារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យ​មានការ​រីកចម្រើន ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​អភិបាលខេត្ត​សៀមរាប បាន​ថ្លែងអំណរគុណ​ចំពោះ​គរុ​សិស្ស ដែល​បានទទួល​ការបណ្តុះបណ្តាល ឲ្យ​ក្លាយខ្លួនជា​គ្រូបង្រៀន​នាពេលខាងមុខ និង​បាន​ផ្តាំផ្ញើ​ថា ពេល​ត្រឡប់​ទៅតាម​មូលដ្ឋាន​វិញ ត្រូវ​អប់រំ​កុមារ​ឲ្យ​ក្លាយជា​ទំពាំង​ស្នង​ប្ញ​ស្សី​ដ៏​ល្អ ចៀសវាង​ការប្រើប្រាស់​គ្រឿងញៀន គ្រឿង​ស្រវឹង និង​អំពើ​អបាយមុខ​ផ្សេងៗ ជាពិសេស​ត្រូវខិតខំ​បន្ត​ស្វ័យ​វាយតម្លៃ​ខ្លួនឯង​ជាប្រចាំ ត្រូវ​បន្ត​ការអភិវឌ្ឍន៍​ខ្លួន ដោយ​កសាង​សមត្ថភាព​តាម​ជំហានៗ ត្រូវមាន​វិធីសាស្ត្រ​ល្អ មាន​សម្ភារ​ក្នុងការ​បង្ហាត់បង្រៀន​សិស្ស និង​ត្រូវ​ប្រកាន់​ភ្ជាប់​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​គ្រូបង្រៀន ។​

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា ដោយសារតែ​ប្រទេស​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ជាពិសេស នៅក្នុង​ខេត្តសៀមរាប មាន​សមិទ្ធផល​ធំៗ ជាច្រើន ដូចដែល​ប្រជាពលរដ្ឋ​យើង​បានឃើញ​ស្រាប់ ហើយ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​អនុគ្រោះ ដោយ​បញ្ឈប់ និង​លើកលែង​លើ​តម្លៃ​សេវា​ផ្សេងៗ ជាមួយនឹង​ការ​តម្លើង​ប្រាក់បៀវត្ស​ន៍​ជូន​មន្ត្រីរាជការ និង​តម្លើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ ដែល​ក្នុងនោះ​ប្រាក់​បៀ​វត្ត​ន៍​បុគ្គលិក​អប់រំ​យើង​មាន​កម្រិត​ខ្ពស់​ជាងគេ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សូមបញ្ជាក់ថា នា​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តសៀមរាប មាន​បិទ​វគ្គ​បណ្តុះបណ្តាល គ្រូ​បឋមសិក្សា​«១២+២» ជំនា​ន់ទី​៣៦-៣៧ ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយ​បានការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះ​វិជ័យ​រង្សី សាសន​ធ​រោ ឡា​ច លាង រាជាគណ​:​ថ្នាក់​កិត្តិយស និង​ជា​ព្រះគ្រូ​ប្រាសាទ​រង្សី អនុគណ ក្រុង​សៀមរាប លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ និង​គរុ​សិស្ស មកពី​ខេត្តសៀមរាប​ចំនួន​១៥៤​នាក់ និង​ខេត្តឧត្ដរមានជ័យ​ចំនួន ៤៥​នាក់ ៕

 

​អត្ថបទ និង រូបថត : លោក អ៊ិន សី​ហរិ​ទ្ធ និង លោក ខេង ឧ​ត្ត​ម​
​កែសម្រួល​អត្ថបទ : លោក លីវ សា​ន្ត

Tags: គរុ​សិស្សបិទ​វគ្គ​បណ្តុះបណ្តាល គ្រូ​បឋមសិក្សា​«១២+២» ជំនា​ន់ទី​៣៦-៣៧ នៃ​សាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តសៀមរាប​វគ្គ​បណ្តុះបណ្តាល​គ្រូ​បឋមសាលា​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ផ្ដល់​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​លើកកម្ពស់​ការសិក្សា​សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ ជី​ហែ​

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ផ្ដល់​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​លើកកម្ពស់​ការសិក្សា​សិស្សានុសិស្ស​ក្នុង​វិទ្យាល័យ ជី​ហែ​

សមាគម​អ្នកនិពន្ធ​ខ្មែរ បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការ​តែង​និពន្ធ ដល់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

សមាគម​អ្នកនិពន្ធ​ខ្មែរ បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការ​តែង​និពន្ធ ដល់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

ផ្សារ​ម៉ាក្រូ​ខេត្តសៀមរាប ធ្វើ​បទ​បង្ហាញ​អំពីអត្ថប្រយោជន៍​ត្រី​សាម៉ុន​ចំពោះ​សុខភាព​មនុស្ស​

ផ្សារ​ម៉ាក្រូ​ខេត្តសៀមរាប ធ្វើ​បទ​បង្ហាញ​អំពីអត្ថប្រយោជន៍​ត្រី​សាម៉ុន​ចំពោះ​សុខភាព​មនុស្ស​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.