Thursday, January 21, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សមាគម​អ្នកនិពន្ធ​ខ្មែរ បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការ​តែង​និពន្ធ ដល់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​

ដោយ Pothe Thun
19/07/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
15
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​សមាគម​អ្នកនិពន្ធ​ខ្មែរ ស្នើសុំ​អនុសាសន៍ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដើម្បី​អនុវត្តន៍​បន្តការងារ​សមាគម​អ្នកនិពន្ធ​ខ្មែរ បាន​ជោគជ័យ​ថ្មីៗ បន្តទៀត ក្នុងជំនួប នៅ​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩​។​

​លោក ព្រឿង ប្រណីត សមាគម​អ្នកនិពន្ធ​ខ្មែរ បាន​ជម្រាបជូន​ថា សមាគម នេះ មាន​អាសយដ្ឋាន​នៅក្នុង វត្ត​បទុម​វ​តី សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ​។ សមាគម​មាន​ទស្សនវិស័យ​ចង់ឃើញ​បញ្ញវន្ត​អ្នកនិពន្ធ​ខ្មែរ បង្កើត​ឃ្លាំង ចំណេះដឹង និង​គំនិត​តាមរយៈ​ស្នាដៃ​និពន្ធ​របស់ខ្លួន មាន​គោលដៅ​ក្នុងការ​លើកកម្ពស់​វប្ប​ធម៌​នៃ​ការ​តែង​និពន្ធ ការស្រាវជ្រាវ និង​ចែករំលែក​ស្នាដៃ​និពន្ធ ដើម្បី​ជា ប្រយោជន៍​ដល់​ការសិក្សា និង​ជា​គតិ​សម្រាប់​ប្រជាជន​ខ្មែរ​ទូទៅ ជាពិសេស​ជា ប្រទីប​សម្រាប់​អ្នកនិពន្ធ​ខ្មែរ​ជំនាន់​ក្រោយ​។​

​បើតាម​ការបញ្ជា​ក់រប​ស់ ថ្នាក់ដឹកនាំ សមាគម​អ្នកនិពន្ធ​ខ្មែរ សមាគម​នេះ បាន បង្កើតឡើង​តាំងពី​ឆ្នាំ ១៩៥៦ មកម្ល៉េះ ដោយមាន​ថ្នាក់ដឹកនាំ ជា​ចាស់ទុំ​ជាច្រើន ជំនាន់ ហើយ​មកដល់​ជំនាន់​ថ្មី​នេះ ក៏​ថ្នាក់ដឹកនាំ​នៅតែ​បន្តការងារ​ផ្តោតជាសំខាន់ លើ​ការសិក្សា​ស្រាវជ្រាវ ការ​តែង​និពន្ធ និង ការ​បង្កើតជា​ស្នាដៃ​ថ្មីៗ​បន្ថែមទៀត​។ ទន្ទឹម​ជាមួយនេះ ក្រុមការងារ​របស់​ស​មា​គម​អ្នកនិពន្ធ​ខ្មែរ ក៏បាន​រៀបចំ​កិច្ចការងារ​កែស​ម្រូ​ល​អក្ខរាវិរុទ្ធ​ខ្មែរ នៅ​តាមរយៈ​កម្មវិធី ដែល​បានដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​ប្រព​ន្ធ័ INTERNET ដើម្បី​ជា​ភាពងាយស្រួល អ្នក​ចូល​ប្រើប្រាស់​ទាញយក​កម្មវិធី និង​ចូលរួម​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ប្រើប្រាស់​ពាក្យ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ តាម​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ។ នៅក្នុង​ឱកាស​នោះដែរ ថ្នាក់ដឹកនាំ តាម​ជំនាញ​នីមួយៗ បាន​ជម្រាបជូន​ពី សកម្មភាព ការងារ​សំ​នា​ន់ៗ​មួយចំនួន ដែល​បានធ្វើ​កន្លងមក និង​បន្តទៅ​ខាងមុខ​ទៀត ហើយក៏​បាន​លើក​ពី​គម្រោង​ធ្វើការ​បណ្តុះបណ្តាល​អ្នកនិពន្ធ ការងារ​បោះពុម្ព​សៀវភៅ ដែលជា​ស្នាដៃ​អ្នកនិពន្ធ​ពី​ជំនាន់​មុន ឡើងវិញ​ឲ្យ​មាន​ភាពងាយស្រួល អាន និង​ការកសាង​ស្នាដៃ​ថ្មីៗ របស់​អ្នកនិពន្ធ​ជំនាន់​ថ្មី​នេះ ស្របតាម​ទីផ្សារ​ក្នុងប្រទេស និង​អន្តរជាតិ​។

ព័ត៌មានជាតិ ថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ចូលរួមប្រគល់វិញ្ញាបនបត្រវគ្គវិក្រឹត្យការជំនាញម៉ាស្សា ដល់ជនមានពិការភាពភ្នែក

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ចូលរួមប្រគល់វិញ្ញាបនបត្រវគ្គវិក្រឹត្យការជំនាញម៉ាស្សា ដល់ជនមានពិការភាពភ្នែក

20/01/2021
អ្នកតម្បាញសូត្រនិងហូលពិតានខ្មែរក្នុងស្រុកអង្គរធំ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារគ្មានការបញ្ជាទិញ

អ្នកតម្បាញសូត្រនិងហូលពិតានខ្មែរក្នុងស្រុកអង្គរធំ កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារគ្មានការបញ្ជាទិញ

20/01/2021

​ឯកឧត្តម ខៀវ កាញារីទ្ធ បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ និង សមាជិក​ទាំងអស់ នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ ដែល​បាន​រួមគ្នា​ថែរក្សា​នូវ​ស្នាដៃ​របស់​អ្នកនិពន្ធ​ជំនាន់​មុនៗ មួយចំនួន​បាន​ស្ថិតស្ថេរ រហូតមកដល់​បច្ចុប្បន្ន​នេះ ទុក​សម្រាប់​ឲ្យ​អ្នកជំនាន់ក្រោយ​បាន សិក្សា ស្រាវជ្រាវ រៀនសូត្រ​តាម រហូត​បាន​បង្កើតជា​ស្នាដៃ តែង​និពន្ធ បាន​ថ្មីៗ​ជាច្រើន គួរ​ជាទី​មោ​ទក​។ តាមរយៈ​នេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានផ្តល់​នូវ​មតិយោបល់​មួយ ចំនួន ដល់​ថ្នាក់ដឹកនាំ សមាគម​អ្នកនិពន្ធ​ខ្មែរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​រាល់ ដំណើរ​ការងារ បាន​ទៅដោយ​រលូន ពិសេស​ជំរុញ​លើកទឹកចិត្ត ដល់​អ្នក​តែង​និពន្ធ​ទាំងអស់ បន្ត​ប្រឹងប្រែង បង្កើន​សមត្ថភាព សិក្សា​ស្រាវជ្រាវ​ចងក្រង ការ​តែង​និពន្ធ ឲ្យ​បាន​កាន់តែ​ល្អ​បន្ថែមទៀត ដើម្បី​ទុកជា​ផលប្រយោជន៍ ដល់​អ្នកអាន អ្នកស្រាវជ្រាវ សិក្សា​រៀនសូត្រ បាន​យល់ដឹង កាន់តែ​ស៊ីជម្រៅ​ថែមទៀត ។ ក្នុងឱកាស​នោះ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន ១​លាន​រៀល ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​ដំណើរ​ការងារ​របស់ សមាគម​អ្នកនិពន្ធ​ខ្មែរ​។​

​អត្ថបទ និង រូបភាព ៖ ក្រសួង​ព័ត៌មាន​

Tags: ​តែង​និពន្ធរដ្ឋមន្ត្រីក្រសួង​ព័ត៌មានសមាគម​អ្នកនិពន្ធ​ខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្សារ​ម៉ាក្រូ​ខេត្តសៀមរាប ធ្វើ​បទ​បង្ហាញ​អំពីអត្ថប្រយោជន៍​ត្រី​សាម៉ុន​ចំពោះ​សុខភាព​មនុស្ស​

ផ្សារ​ម៉ាក្រូ​ខេត្តសៀមរាប ធ្វើ​បទ​បង្ហាញ​អំពីអត្ថប្រយោជន៍​ត្រី​សាម៉ុន​ចំពោះ​សុខភាព​មនុស្ស​

ចិន​ទទូច​ដល់​អាមេរិក​ឱ្យ​ឈប់​ប្រើប្រាស់​បញ្ហា​សាសនា ដើម្បី​ចូល​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​

ចិន​ទទូច​ដល់​អាមេរិក​ឱ្យ​ឈប់​ប្រើប្រាស់​បញ្ហា​សាសនា ដើម្បី​ចូល​ជ្រៀតជ្រែក កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​

នាវា​ពិឃាត​អាមេរិក បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់ កាលពីពេល​ថ្មីៗ​នេះ

នាវា​ពិឃាត​អាមេរិក បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់ កាលពីពេល​ថ្មីៗ​នេះ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

ន័រវែស ស៊ើបអង្កេតលើការស្លាប់នៃអ្នកជំងឺវ័យចំណាស់ ៣៣នាក់ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក Pfizer

20/01/2021
មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

មនុស្សម្នាក់ស្លាប់ និង១០នាក់រងរបួស ដោយព្យុះព្រិលទឹកកក នៅប្រទេសជប៉ុន

20/01/2021
មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

19/01/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (257)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,122)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,854)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (446)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (330)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (436)
  • សេដ្ឋកិច្ច និង កសិកម្ម (114)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.